ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​​បាញ់​មីស៊ីល​​នៅ​ខណៈ​សមយុទ្ធ​យោធា​រវាង​ស.រ.អា.​និង​​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម


រូបថតឯកសារ៖ មនុស្ស​នាំ​គ្នា​មើល​កម្មវិធី​ទូរទស្សន៍​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​បញ្ចាំង​អំពី​ការ​បាញ់​មីស៊ីល​​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​ កាល​ពីថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ២០១៤។
រូបថតឯកសារ៖ មនុស្ស​នាំ​គ្នា​មើល​កម្មវិធី​ទូរទស្សន៍​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​បញ្ចាំង​អំពី​ការ​បាញ់​មីស៊ីល​​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​ កាល​ពីថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ២០១៤។

ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់កាំ​ជ្រួច​មីស៊ីល២​គ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រវាង​ ស.រ.អា. ​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថា​ នឹង​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​គ្មាន​ត្រា​ប្រណី​លើ​សត្រូវ​របស់​ខ្លួន។

ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ កាំ​ជ្រួច​មីស៊ីល​ទាំង​ពីរ​គ្រាប់​នោះ​បាន​ធ្លាក់ក្នុង​ទឹក​សមុទ្រ​ខាង​កើត​ ចម្ងាយ​៤៩០​គីឡូម៉ែត្រពី​ទីក្រុង​កំពង់ផែ​កូរ៉េ​ខាង​ជើង​ Nampo។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​Kim Min-Seok ​បាន​ថ្លែង​ថា​ ឧបទ្ទវហេតុ​នោះ​ត្រូវ​ចាត់​ទុក​ថា​ ជា​ការ​បង្ក​ហេតុ​ដោយ​ចេតនា​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​តវ៉ា​ដោយ​ការ​ប្រើ​ប្រាស់​អាវុធ​មួយ​ នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំ​ជ្រួច​មីស៊ីល​ដោយ​មិន​បាន​ប្រកាស​អំពី​តំបន់​ហាម​មិន​ឲ្យ​នាវា​បើក​បរ​នោះ។

លោក​ Kim ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យោធា​របស់​យើង​និង​កង​កម្លាំង​ស.រ.អា. បាន​ពង្រឹង​គោល​ជំហរ​ឃ្លាំ​មើល​ ហើយ​យើង​កំពុងតែ​រក្សា​គោលជំហរ​មួយ ដើម្បី​ឆ្លើយ​តប​ភ្លាមៗ។ បើ​សិនជា​កូរ៉េ​ខាង​ជើង​ចាត់​វិធានការណ៍​បង្ក​រឿង​ហេតុ​នោះ កង​យោធា​របស់​យើងនឹង​ធ្វើ​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់ និង​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ឲ្យ​កូរ៉េ​ខាង​ជើង​មាន​ការ​ស្តាយ​ក្រោយ​យ៉ាង​ជូរ​ចត់‍»។

កូរ៉េ​ខាងជើង​បាន​ទាមទារ​ជាយូរ​មក​ហើយ​ឲ្យ ​ស.រ.អា. និង​កូរ៉េ​ខាង​ត្បូង​ឈប់​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ហៅ​ថា​ ជា​ការ​សម​ដើម្បី​ធ្វើ​ការ​ឈ្លាន​ពាន​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង៕

XS
SM
MD
LG