ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោក​ Kim Jong Un ស្ថិត​នៅ​ទី​ណា?


រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក​ Kim Jong Un មើល​កែវ​​យឹត​​នៅ​​មូលដ្ឋាន​យោធា​មួយ។
រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក​ Kim Jong Un មើល​កែវ​​យឹត​​នៅ​​មូលដ្ឋាន​យោធា​មួយ។

តើ​លោក​ Kim Jong Un ស្ថិត​នៅ​ទី​ណា?​ ការ​និយាយ​ស្មាន​អំពី​បញ្ហា​សុខភាព​និង​ស្ថានភាព​នយោបាយ​របស់​លោក​ Kim​ បាន​រីក​កាន់​តែ​ធំ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ពេល​ដែល​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ក្នុងបុណ្យ​ខួប​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កុម្មុយនិស្ត​ដ៏​សម្ងាត់​មួយ​នេះ។​

លោក​ Kim​ វ័យ​ ៣១​ ឆ្នាំ​មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តាំង​ពី​ការ​ប្រគុំ​តូរ្យតន្ត្រី​មួយ​កាល​ពី​ថ្ងៃ​ទី​ ៣​ខែ​កញ្ញា ដែល​ជំរុញ​ឲ្យ​មាន​ការ​គិត​ស្មាន​ថា​លោក​មាន​បញ្ហា​សុខភាព​ដ៏​ធ្ងន់​ធ្ងរ​ ឬ​ក៏​ត្រូវ​ទុក​ចោល​មួយ​កន្លែងដោយសារ​រដ្ឋ​ប្រហារ​មួយ។​

បណ្តាញ​ព័ត៌មាន​រដ្ឋ​ដែល​ធម្មតា​ផ្តល់​របាយការណ៍អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​លោក​ Kim​ មិន​បាន​និយាយ​ច្រើន​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ខ្លី​ថា​ លោក​មាន​«ភាព​មិន​ស្រួល​ក្នុង​ខ្លួន»​តែ​ប៉ុណ្ណោះ។​

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ បាន​ទទូច​ថា​ លោក​ Kim​ ហាក់​ដូច​ជា​ «នៅ​ដឹកនាំ​ប្រទេស​ដូច​ប្រក្រតី»​ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួប​បង្រួម​ជាតិកូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ ក្រុង​សេអ៊ូល​មិន​មាន​ព័ត៌មាន​អ្វី​ដែល​អាច​បញ្ជាក់​អំពី​សុខភាព​របស់​លោក​ Kim ​បាន​ទេ៕

XS
SM
MD
LG