អន្តរជាតិ / អាស៊ី

ការ​ប្រឆាំងតវ៉ា​ដ៏ធំ ខណៈ​ដែល​ហុងកុងប្រារព្ធ​ខួប​១៥​ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់​ចិន

អាគារ​ខ្ពស់ស្កឹមស្កៃ​នៅ​ទីក្រុង​ហុងកុង
អាគារ​ខ្ពស់ស្កឹមស្កៃ​នៅ​ទីក្រុង​ហុងកុង
Ivan Broadhead
ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​របស់​លោក នៅក្នុង​ទីក្រុង ហុងកុង (Hong Kong) នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើកទី​១៥ នៃ​ការប្រគល់​ទីក្រុង​ដែលជា​អតីតដែនដីអាណានិគម​របស់​អង់គ្លេស​មួយ​នេះ ឲ្យ​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​វិញ។

ការគ្រប់គ្រង​បែប​អាណានិគម​របស់​អង់គ្លេស មិនត្រូវបាន​ខកខាន​ទេ​នៅក្នុង​ទីក្រុង ហុងកុង។ ប៉ុន្តែ ឥទ្ធិពល​បន្តិចម្តងៗ​របស់​ចិន ដែល​ត្រូវបាន​អនុវត្ត​តាមរយៈ​ការិយាល័យ​ទំនាក់ទំនងចិន​ដីគោក (Mainland Liaison Office) ត្រូវបាន​មើលឃើញ​ជាមួយនឹង​ការព្រួយ​បារម្ភ​ដែល​កំពុងតែ​កើន​ឡើង នេះ​បើតាម​សម្តី​របស់​លោក អ៊ីរីក ឡៃ (Eric Lai) នៃ​រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល (Civil Human Rights Front) ដែល​ជាអ្នករៀបចំ​ការដើរដង្ហែរ​ក្បួន​នៅថ្ងៃ​អាទិត្យ​នេះ។

«សេរីភាព​ស៊ីវិល​កាន់តែ​រួញ​តូច​ទៅ បន្ទាប់ពី​រយៈពេល​១៥ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាល​និង​ទាំងការិយាល័យ​ទំនាក់ទំនងនេះ អនុវត្ត​យុទ្ធសាស្រ្ត​ម៉ើម​ការ៉ុត​និង​ដំបង​ជាច្រើន​លើក​មក ឧទាហរណ៍ ដូចជា​ការបញ្ជា​ឱ្យ​សារព័ត៌មាន​ត្រួតពិនិត្យ​មើល​ខ្លួន​ឯង និង​ការឹតបន្តឹង​សេរីភាព​នៃ​ការប្រមូលផ្តុំ​គ្នា​និង​ការប្រឆាំងតវ៉ា​នៅក្នុង​ទីក្រុង ហុងកុង»។

នៅក្នុង​កំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ហ៊ូ (Hu) រថក្រោះ​និង​ឧបករណ៍​បាញ់គ្រាប់រ៉ុកកែត ត្រូវបាន​មើលឃើញ​ជាលើក​ដំបូង​នៅក្នុង​ទីក្រុង ហុងកុង ដែល​ជា​និមិត្តរូបនៃ​ការគ្រប់គ្រង​ដាច់​ខាតនាពេល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង (Beijing) មកលើ​ទីក្រុង​នេះ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧លាន​នាក់។

នៅក្នុង​ទិដ្ឋ​ភាព​ដែល​រំឮក​អំពីព្យុហយាត្រា​នៃ​ក្បួន​យោធា​មួយ​នៅ​វាលធានអានម៉េន (Tiananmen Square) លោក​ប្រធានាធិបតី ហ៊ូ បានត្រួត​ពល​សម្រាប់​កងទ័ព​រំដោះ​ប្រជាជន នៃ​កងកម្លាំង​ដែល​ជាទូទៅ​មិនសូវ​ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណ​របស់​ទីក្រុង ហុងកុង ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការមកដល់​របស់​លោក។

លោក​ប្រធានាធិបតី​ មាន​ប្រសាសន៍​ថា លោក​មាន​បំណង​ប្រាថ្នា​ជួប​ជាមួយ​ប្រជាពលរដ្ឋ ហុងកុង ក្នុង​កំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ដើម្បី​ស្វែងយល់​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត នូវ​ជីវិត​រស់នៅនិង​សេចក្តី​ប៉ងប្រាថ្នា​របស់​ពួកគេ។

ទោះជា​យ៉ាងនេះក្តី ការប្រឆាំងតវ៉ា​ជាបន្តបន្ទាប់ បាន​កំណត់​ឲ្យ​ឃើញ​នៅ​ក្នុងដំណើរ​ទស្សនកិច្ច​ទាំងមូល​របស់​លោក។ កាលពី​ថ្ងៃ​សៅរ៍ ប៉ូលីស​បាន​បាញ់​ម្សៅម្រេច ទៅលើ​ក្រុម​អ្នកតវ៉ា​រាប់រយ​នាក់​នៅខាងក្រៅ​សណ្ឋាគារ​របស់​លោក​ប្រធានាធិបតី។

ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​មួយ​ទៅលើ​ការស្លាប់សកម្មជន​ការងារ​ម្នាក់ដ៏គួរឱ្យ​សង្ស័យកាលពីខែ​មុន និង​ការស្លាប់​របស់អ្នកតវ៉ា នៅ​ទីលាន​ធានអានម៉េន កាលពី​ឆ្នាំ​១៩៨៩ ឈ្មោះ​ លោក លី វ៉ង់​យ៉ាង (Li Wangyang)។

នៅក្នុង​ឆ្នាំ​មុនៗ ការប្រឆាំង​តវ៉ា​ក្នុង​ទីក្រុង ហុងកុង អាចជា​កិច្ចការ​ត្រួត​ពិនិត្យមើល​ទស្សន​ផ្ទាល់ខ្លួន នេះ​បើតាម​ការសង្កេត​របស់​អ្នក​តាក់​តែង​ច្បាប់​ដែល​មាន​ទំនោរ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ លោក អូឌ្រីយ អូ (Audrey Eu) ដែល​គេហទំព័រ​ខ្នាតតូច​របស់​លោក ត្រូវបាន​បិទ​ដោយ​ក្រុមអ្នក​ត្រួតពិនិត្យ​កាលពី​សប្តាហ៍មុន។ ការស្លាប់​របស់​លោក លី (Li) បាន​ផ្លាស់ប្តូរ​បញ្ហានេះ។

«វា​គឺជា​ការភ្ញាក់រឮក​ឡើង​វិញ ពីព្រោះ​រឿង​នេះ​មិនមែន​ជា​ប្រវត្តិសាស្រ្ត ដូចជា​ការសម្លាប់​រង្គាល​នៅ​ទីលានធានអានម៉េន​នោះទេ។  វា​គឺជា​រឿងរ៉ាវ​នាពេល​បច្ចុប្បន្ន ហើយ​យើង​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ ដូច្នេះ ឧប្បត្តិហេតុនេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ ហុងកុង យល់​ច្បាស់​ថា ឧប្បត្តិហេតុ​សិទ្ធិមនុស្ស​ទាំងឡាយ​នៅ​ចិន​ដីគោក ក៏ជា​បញ្ហា​មួយ​របស់​ប្រជាពលរដ្ឋ ហុងកុង ផងដែរ»។

សកម្មភាព​របស់​ពលរដ្ឋ បាន​ឡើងដល់​កម្រិត​កំពូល​នៅថ្ងៃ​សៅរ៍ ដោយ​មានការដើរដង្ហែ​ក្បួន​ប្រឆាំង​តវ៉ា​ដ៏ធំ​បំផុត​មួយ បើ​យោង​តាមការ​ចងចាំនាពេល​ថ្មីៗ​នេះ។ ក្រុម​អ្នករៀបចំ ​ប៉ាន់ប្រមាណ​ថា ប្រជាពលរដ្ឋ​ប្រមាណ​៤សែន​នាក់ បានចេញ​មក​តាមដងផ្លូវ ដើម្បី​សម្តែង​ការមិន​សប្បាយ​ចិត្ត​របស់​ពួកគេ ទៅលើ​បញ្ហា​ជាច្រើន។

ក្នុង​ចំណោម​ការខ្វល់ខ្វាយ​ជាទូទៅ រួមមាន​គម្លាត​ទ្រព្យ​ធន​កាន់​តែ​ កើនឡើងនៅក្នុង​ទីក្រុង ដែល​ឥឡូវនេះ​គឺជាគម្លាត​ធំជាងគេ​បង្អស់​នៅ​ទ្វីប​អាស៊ី ដែល​រដ្ឋាភិបាល​បាន​អះអាង​កាលពី​ខែមុន និងតាម​ការ​យល់​បាន​គឺថា ការ​ជ្រៀត​ជ្រែករបស់​ប្រទេស​ចិន ទៅលើ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នីតិប្រតិបត្តិ​នៅក្នុង​ទីក្រុង ហុងកុង។

ការប្រកួតប្រជែង​នៅក្នុង​ខែ​មីនា​នេះ បាន​ធ្វើឱ្យ​លោក លឺង ជុនយីង (Leung Chun-ying) ដែលមាន​វ័យ​៥៧​ឆ្នាំ ទទួលការតែងតាំង​ឱ្យទៅកាន់​មុខដំណែង​ការិយាល័យ​នយោបាយ​កំពូល​របស់​ទីក្រុង ហុងកុង ដោយ​គណៈកម្មការ​មួយ​ដែល​រួមមាន​ក្រុម​មហាសេដ្ឋី​ចំនួន​១ពាន់ ២០០​នាក់ ដែល​មាន​ទំនោរ​ទៅរករដ្ឋាភិបាល​ក្រុងប៉េកាំង។ លោក ហ៊ូ បាន​ទទួល​យក​ការស្បថ​សម្តែង​ភាព​ស្មោះត្រង់​របស់​លោក លឺង នៅឯ​ពិធី​សម្ពោធ​មួយ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ប្រធានសម្ព័ន្ធ​នៃ​សង្គម​អ្នកប្រជាធិបតេយ្យ (League of Social Democrats) លោក អាន់ឌ្រូ តូ (Andrew To) អះអាង​ថា លោក លឺង (Leung) គឺ​គ្រាន់តែ​ជា​មេដឹកនាំ​អាយ៉ងតែ​ប៉ុណ្ណោះ។

«តើ​លោកអាច​ដឹកនាំ​ទីក្រុង ហុងកុង បាន​ដោយ​របៀបណា? នេះ​គឺជា​បញ្ហា​នៃ​រដ្ឋាភិបាល​កណ្តាល ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ ហុងកុង ធ្វើ​ការបោះឆ្នោត​ជាសាកល។ សូម​ឱ្យ​ពួកយើង​មាន​ឱកាស​ជ្រើសរើស​មេដឹកនាំ​នីតិប្រតិបត្តិ​របស់​យើងផង។ លោក​គ្មាន​ភាព​ស្របច្បាប់​ទាល់តែ​សោះ»។

លោក លឺង ហាក់ដូច​ជា​ស្ថិត​នៅក្នុង​ស្ថានភាព​ពិបាក​រួច​ទៅហើយ។ សំណួរ​ទាំងឡាយ​កំពុង​ត្រូវបាន​ចោទសួរ អំពីសុចរឹតភាព​របស់​លោក ទាក់ទង​ទៅនឹង​ការចោទ​ប្រកាន់អំពី​ការងារ​សាងសង់​អគារ​ខុសច្បាប់ នៅឯ​ផ្ទះ​របស់​លោក នៅក្នុង​តំបន់ពិសេស​វីកតូរៀ ភីក (Victoria Peak) ។

គណៈរដ្ឋមន្រ្តី​របស់​លោក លឺង ក៏ត្រូវបានរិះគន់យ៉ាងខ្លាំងក្លា​ផងដែរ។ គណៈរដ្ឋមន្រ្តី​នេះ​រួមមាន​ស្រ្តី​ម្នាក់​តែប៉ុណ្ណោះ និង​មន្រ្តី​ចំនួន​១៤​រូប ដែល​ធ្លាប់​បានបម្រើ​ការងារ​នៅក្រោមបុព្វាធិការី​របស់​លោក ដែល​គ្មាន​ប្រជាប្រិយ​ភាព គឺ​លោក ដូណាលដ៍ សាង (Donald Tsang)។

ដោយ​បាន​ដឹងថា ការគាំទ្រ​របស់សាធារណជន​ចំពោះ​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង មាន​កម្រិតទាប​ជា​ប្រវត្តិសាស្រ្ត នៅក្នុង​ទីក្រុង​នេះ លោក ហ៊ូ បាន​ថ្លែងនៅក្នុង​សម្តី​បែប​ផ្សះផ្សា មុនពេល​ការចេញ​ដំណើរ​របស់​លោក។

លោក​បាន​សន្យា​ថា ប្រទេស​ចិន​នឹង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​រូបមន្ត ប្រទេស​មួយ ប្រព័ន្ធ​ពីរ ហើយ​បាន​ស្នើឡើងថា មេដឹកនាំ​នីតិ​ប្រតិបត្តិ​អណត្តិ​ក្រោយ​របស់​ទីក្រុង ហុងកុង នឹង​ត្រូវបាន​ជ្រើសរើស​តាម​រយៈ​ការបោះឆ្នោត​ជាសកល​នៅក្នុង​ឆ្នាំ​២០១៧។ នេះ​គឺជា​គោល​នយោបាយ​មួយ ដែល​ប្រទេស​ចិន​បាន​បង្អាក់ ចាប់តាំង​ពី​គោល​នយោបាយ​នេះ ត្រូវបាន​ជជែក​ពិភាក្សា​ដោយសន្និបាតប្រជាជន​ថ្នាក់​ជាតិ​នៅក្នុង​ឆ្នាំ​២០០៧។

សុន្ទរកថា​របស់​លោក ហ៊ូ ត្រូវបានបង្អាក់​ដោយ​អ្នក​តវ៉ា​មួយរូប​ទៀត ដែល​បាន​ស្រែក​ឱ្យ​បញ្ចប់​ការគ្រប់គ្រង​បែប​ឯកបក្ស ដែល​ជា​ហេតុការ​មួយ ដែល​ត្រូវបាន​ត្រួតពិនិត្យ​ចំពោះការបញ្ជូន​ការ«ផ្សាយ​ផ្ទាល់»​របស់​ស្ថានីយ៍ទូរទស្សន៍​រដ្ឋ ដែល​តាម​ការពិត​ត្រូវបាន​បញ្ជូន ដោយពន្យាពេល​២០​វិនាទី។

លោក ហ៊ូ នឹង​ចូលនិវត្តន៍​ក្នុងពេល​ឆាប់ៗ​នេះ។ ប្រសិនបើ​កេរ្តិ៍ដំណែល​របស់​លោក គឺជា​ការបោះឆ្នោត​ជាសកល​នៅក្នុង​ទីក្រុង ហុងកុង នៅ​ឆ្នាំ​២០១៧ មេដឹកនាំ​បន្ទាប់​របស់​ទីក្រុង​នេះ នឹង​ជា​មេដឹកនាំ​ទីមួយ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​តាមបែប​ប្រជាធិបតេយ្យ នៅក្នុង​រយៈពេល​ជិត​២០០​ឆ្នាំ ទាំង​នៅក្រោម​ការ​គ្រប់គ្រង​របស់អង់គ្លេស ឬ​ចិន ហើយជា​ការជ្រើសរើស​មន្រ្តី​ជាន់ខ្ពស់​តាមបែប​ប្រជាធិបតេយ្យ​ដំបូង​បង្អស់ នៅក្នុង​ប្រទេស​ចិន​សម័យ​ទំនើបនេះ៕

ប្រែសម្រួល​ដោយ ឌី ខាំបូលី
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
សកម្មជន​សិទ្ធិ​មនុស្ស​កង្វល់​អំពីការ​សម្រុះ​សម្រួល​នយោបាយ​នៅ​កម្ពុជាi
X
15 កញ្ញា 2014
កាលពី​រសៀល​ថ្ងៃសៅរ៍​គឺមួយ​ថ្ងៃ​មុន​ទិវាប្រជា​ធិបតេយ្យ​អន្តរជាតិ​ដែល​មហា​សន្និបាត​អ.ស.ប.​បាន​អនុម័ត​កាលពីឆ្នាំ​២០០៧។  ក្នុង​ការ​ពិភាក្សា​នេះ​អ្នក​ចូលរួម​បាន​សម្តែង​កង្វល់​អំពីការ​សម្រុះ​សម្រួល​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តីរាយ​ការណ៍​នេះ​ពី​ទីក្រុង​វ៉ាស៊ីនតោន ដូច​ត​ទៅ៖
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
«ស្បែកគង់»​គឺជា​ខ្សែ​ភាពយន្ត​ខ្មែរ​លើក​​ដំបូង​ដែល​អាច​វាយ​លុក​ចូល​ទី​ផ្សារ​ក្រៅ​ប្រទេសi
X
03 កញ្ញា 2014
រឿង​«ស្បែក​គង់»​គឺជា​ខ្សែ​ភាពយន្ត​ខ្មែរ​លើកដំបូង ​ដែល​អាច​វាយ​លុក​ចូល​ទី​ផ្សារ​ក្រៅ​ប្រទេស​ក្នុងប្រវត្តិ​ខ្សែ​ភាព​យន្ត​ខ្មែរ​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ។ រឿង«ស្បែក​គង់»​នេះជា​ខ្សែភាព​យន្តប្រភេទ​៤,៥​ខេ​ (4.5K)​ដែល​ជា​ប្រភេទ​ភាព​យន្ត​ខ្នាត​ធំ​បំផុត​ដែល​មាន​ទំហំ​ធំជាង​៥០​មីលីម៉ែត្រ​ដែល​ជា​ភាព​យន្ត​ខ្នាត​ធំ​​លើក​ដំបូង​បំផុត​ផលិត​នៅ​ប្រទេសកម្ពុជា។ អ្នកស្រី ធីតា វីន​រាយ ការណ៍ ពីភ្នំពេញ៕​​

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Make It Two ធ្វើ​២​មកi
X
12 កញ្ញា 2014
Make It Two មាន​ន័យ​ថា យើង​ឃើញ​គេ​ហៅ​មុខ​ម្ហូប ឬ​ភេសជ្ជៈ​អ្វី​មួយ យើង​ចង់​ឲ្យ​អ្នក​រត់​តុ យក​ម្ហូប ឬ​ភេសជ្ជៈ​នោះ​មក​ឲ្យ​យើង​ដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmerនិង YouTube www.youtube.com/KhmerSpecialEnglishរបស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
កម្លាំង​និង​ជំនាញ​នៅ​ក្នុង​សង្គម​ស្រមោច (វីអូអេ​វិទ្យាសាស្ត្រ ០៣៩)i
X
ពិន ស៊ីសុវណ្ណ
12 កញ្ញា 2014
ក្នុង​កម្មវិធី​វិទ្យាសាស្ត្រ​របស់​វីអូអេ​​នៅ​ពេល​នេះ លោក​ ពិន ស៊ីសុវណ្ណ ​សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក​ Miles O’Brien នៃ​កម្មវិធី​វិទ្យាសាស្រ្ត​ជាតិ​ស្តី​អំពី​ការ​សិក្សា​អំពី​ជំនាញ​នានា​របស់​សត្វ​ស្រមោច។