ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ថ្លែងការណ៍​របស់​កម្ពុជា​នៅ​អ.ស.ប.​ផ្តោត​បញ្ហា​អន្តរជាតិ​ជាង​បញ្ហា​កម្ពុជា


លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​​លើក​ទី​៦៩​របស់​អង្គការ​សហប្រជាជាតិ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ក្នុង​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។
លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​​លើក​ទី​៦៩​របស់​អង្គការ​សហប្រជាជាតិ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ក្នុង​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​បាន​អះអាង​ថា​ កម្ពុជា​ប្តេជ្ញា​ជួយ​ដល់​ការ​រក្សា​សន្តិភាព​នៅ​ប្រទេស​មួយ​ចំនួន​និង​ភាព​រីក​ចម្រើន​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​អេដស៍​ផង​ដែរ។​

ថ្លែងការណ៍​ទៅ​កាន់​មហា​សន្និបាត​អសប​ តំណាង​ប្រទេស​កម្ពុជា​ លោក​ ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អន្តរជាតិ​ច្រើន​ជាង​បញ្ហា​កម្ពុជា​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក។​ លោក​ធ្លាប់​អះអាង​ថា​ កម្ពុជា​មាន​សន្តិភាព​ហើយ​ដែល​លោក​មិន​មាន​អ្វី​ថ្លែងការណ៍​ច្រើន។

ថ្លែង​ទៅ​កាន់​មេដឹកនាំ​និង​តំណាង​ប្រទេស​ជិត​២០០​ចូលរួម​ក្នុង​ទីក្រុង​ញូវយ៉ក​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ (ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​ម៉ោង​ប្រទេស​កម្ពុជា) លោក ​ហោ ណាំហុង​ បាន​អះអាង​ថា​ បញ្ហា​មជ្ឈឹម​បូព៌ា​ប្រទេស​ទាក់ទង​នឹង​ការ​គំរាម​របស់​ ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ដែល​អន្តរជាតិ​ត្រូវ​ ចាត់​វិធានការ​ជា​បន្ទាន់​ដូច​ជា​ជំងឺ​ Ebola ​ដែរ។​ លោក​ថា​ បញ្ហា​អាហ្រ្វិក​ ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ ហើយ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​សន្តិសុខ​ ពិភពលោក​ជា​អ្វី​ដែល​ពិភពលោក​ត្រូវ​ដោះស្រាយ​ដែរ។

លោក​ថ្លែង​ថា៖ «ដើម្បី​ចូលរួម​បរិច្ចាក​ក្នុង​ដំណើរការ​សន្តិភាព​នៅ​តំបន់​មជ្ឈឹមបូព៌ា​និង​អាហ្រ្វិក ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​អសប។ យើង​បាន​បញ្ជូន​ក្រុម​កម្លាំង​រក្សា​សន្តិភាព​ជាង​២.០០០នាក់​ទៅ​កាន់​ប្រទេស​លីបង់ ​ម៉ាលី ​និង​ស៊ូដង់​ខាងត្បូង។​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ កម្ពុជា​នឹង​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ចំនួន​២១៦​នាក់​បន្ថែម​ទៀត​ទៅ​កាន់​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល»។

ក៏​ដូច​គ្នា​ដែរ​លោក​ថា ​បញ្ហា​អ៊ុយក្រែន​និង​រុស្ស៊ីគឺ​ជា​បញ្ហា​ដែល​អាច​ជា​ក្តី​បារម្ភ​ថា​ នឹង​មាន​សង្រ្គាម​ត្រជាក់​ដែរ​ដោយ​សារ​មាន​ការ​ដាក់​ទណ្ឌកម្ម​រវាង​រុស្ស៉ី​និង​លោក​ខាង​លិច​ ក្រៅ​ពី​លោក​បញ្ជាក់​ពី​ក្តី​បារម្ភ​អំពី​រឿង​បម្រែបម្រួល​អាកាសធាតុ​និង​បញ្ហា​កូរ៉េខាង​ជើង​ដែល​សាកល្បង​កាំជ្រួច​មីស៊ីល​នោះ។

បទសម្ភាសន៍​ជាមួយ​លោក ហោ ណាំហុង​ នៅ​មុន​ការ​ថ្លែង៖

លោក​ហោ ណាំហុង​សង្ខេប​អំពី​គម្រោង​សុន្ទរកថា​នៅ​អ.ស.ប.
សូម​រង់ចាំ

No media source currently available

0:00 0:29:22 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេចក្តី​ថ្លែងការណ៍​របស់​តំណាង​កម្ពុជា​នេះ​កើត​ឡើងចំ​ពេល​ដែល​មន្ត្រី​អសប​សិទ្ធិ​មនុស្ស​និង​សង្គម​ស៊ីវិល​អន្តរជាតិ​បាន​រិះគន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ការ​ទទួល​ជនភៀស​ខ្លួន​មក​ពី​ប្រទេស​អូស្ត្រាលី​ បញ្ហា​ច្បាប់​និតិរដ្ឋ ​និង​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ជា​ដើម។​ បញ្ហា​ប្រឈម​ទាំង​នេះ​មិន​ត្រូវ​បាន​ថ្លែង​នៅ​ឯ​អសប​ ទេ​ តែ​លោក ​ហោ ណាំហុង​បាន​នាំ​យក​បញ្ហា​មួយ​ចំនួន​ពី​កម្ពុជា​ដូច​ជា​រឿង​ទឹក​ជំនន់​បញ្ហា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​របស់​ប្រទេស​កម្ពុជា​ជាដើម។

«ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ប្រទេស​កម្ពុជា​បាន​បោះ​ជំហ៊ាន​ទៅ​មុខ​ ដោយ​កាត់បន្ថយ​ចំនួន​យ៉ាង​ខ្លាំង​មកត្រឹម​០.៦ ​ភាគរយ​ ក្នុង​ឆ្នាំ​២០១៣។​ ដើម្បី​ សម្រេច​បាន​សន្ទស្សន៍​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គោល​នយោបាយ​ បន្ថែម​ទៀត​ដើម្បី​លុប​បំបាត់​បញ្ហា​នេះ​ទាំងស្រុង​ ក្នុង​គោល​បំណង​ឈាន​ដល់​ ការ​ដែល​គ្មាន​ការ​ឆ្លង​អេដស៍​ថ្មី ​គ្មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​អេដស៍ ​និង​គ្មាន​ការ​រើសអើង​នៅ​ត្រឹម​ឆ្នាំ​២០២០»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង ​បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​ដាក់ផែនការ​កាត់​បន្ថយ​ភាព​ក្រីក្រ​មក​ត្រឹម​១៩.៥ ​ក្នុងឆ្នាំ​២០១៥ ​ដែល​គេ​ដឹង​ថា​ ជា​ឆ្នាំ​ដែល​កម្ពុជា​ ត្រូវ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ប៉ុន្តែ កម្ពុជាបានសម្រេច​គោលដៅ​នេះមុន​កាលកំណត់​ដោយ​កាត់​បាន​មកនៅ​ ១៩ភាគរយនៅ​ឆ្នាំ២០១៣។

លោក​ ហោ ណាំហុង ​បាន​ស្តី​បន្ទោស​ដល់​ប្រទេស​អភិវឌ្ឍ​ថា ​បាន​ធ្វើ​ឲ្យ​មាន​ បម្រែបម្រួល​អាកាស​ធាតុ​ក្នុង​ពិភពលោក​ ដោយសារ​ប្រទេស​ទាំង​នោះ​បាន​ប្រើប្រាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​បញ្ចេញ​ជាតិ​ពុល​យ៉ាងច្រើន៕

XS
SM
MD
LG