ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន១៥​នាក់​​ស្លាប់​ដោយ​សារ​ការវាយ​ប្រហារ​ដោយ​រ៉ុក​កែតនៅ​ប្រទេស​យ៉េមែន


ផ្សែង​ហោះ​ឡើង​ក្រោយ​មាន​ការ​ផ្ទុះ​នៅ​សណ្ឋាគារ​ al-Qasr ជា​ទី​ដែល​សមាជិកគណរដ្ឋមន្ត្រី​និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ទៀត​ស្នាក់នៅ នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​កំពង់ផែ Aden ប្រទេស​យេម៉ែន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។
ផ្សែង​ហោះ​ឡើង​ក្រោយ​មាន​ការ​ផ្ទុះ​នៅ​សណ្ឋាគារ​ al-Qasr ជា​ទី​ដែល​សមាជិកគណរដ្ឋមន្ត្រី​និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ទៀត​ស្នាក់នៅ នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​កំពង់ផែ Aden ប្រទេស​យេម៉ែន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

ប្រទេស​រាជាណាចក្រ​អេមីរ៉ាត​អារ៉ាប់រួម និយាយ​ថា ​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​នៅ​ថ្ងៃអង្គារ​នេះ​នៅ​ភាគខាង​ត្បូង​ប្រទេស​យេម៉ែន បាន​សម្លាប់​ទាហាន​១៥នាក់​ រួមមាន​កងកម្លាំង​របស់​យេម៉ែន​ និង​សមាជិក​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​គាំទ្រ​កងទ័ព​យេម៉ែន។​

បណ្តាញ​ព័ត៌មានផ្លូវការ​ឈ្មោះ​ WAM ​បាន​រាយ​ការណ៍​អំពី​តួលេខ​មនុស្ស​ស្លាប់​នេះ ​ហើយ​បាន​ចោទ​ថា​ ​ការវាយ​ប្រហារ​នៅ​ទីក្រុង​កំពង់​ផែ ​Aden ​នេះ​គឺជា​ស្នាដៃ​របស់​ក្រុម​បេះបោរ​ Houthi ​ដែល​បាន​ធ្វើ​ការវាយ​ប្រយុទ្ធ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​យេម៉ែន​ជាង​មួយ​ឆ្នាំមក​ហើយ។ ប្រទេស​រាជាណាចក្រ​អេមីរ៉ាត​អារ៉ាប់រួម ​គឺជា​សមាជិក​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ពួក​បះបោរ។ ​

មន្ត្រី​យេម៉ែននិង​អ្នកស្រុក​និយាយ​ថា​ ពួក​អ្នក​វាយ​ប្រហារ​បាន​បាញ់​រ៉ុកកែតជា​ច្រើន​គ្រាប់​ រួមមាន​គ្រាប់​រ៉ុកកែត​មួយ​បាន​ធ្លាក់​ចំ​ខ្លោង​ទ្វារ​សណ្ឋាគារ​ដែល​ក្រុម​មេដឹកនាំ​យេម៉ែន​ស្នាក់នៅ​ តាំង​ពី​ពួក​គេ​បាន​វិល​ត្រឡប់​ពី​នីរទេសខ្លួន​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពីខែ​កក្កដា​មក។ រ៉ុកកែត​មួយ​គ្រាប់​ទៀត​បាន​ធ្លាក់​ចំ​តំបន់​ផ្ទះ​របស់​កងកម្លាំង​តំបន់​ឈូង​សមុទ្រ​ពែក​ ដែល​គាំទ្រ​រដ្ឋាភិបាល។​

លោក ​Khaled Bahah​ នាយក​រដ្ឋមន្ត្រី​យេម៉ែន​និង​មន្ត្រី​ផ្សេងៗ​ទៀត​មិន​មាន​រង​របួស​ ដោយ​ការវាយ​ប្រហារ​នោះ​ទេ។ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Abdu Rabu Mansour Hadi​ បាន​ភៀសខ្លួន​ចេញទៅ​ទីក្រុង ​Aden ​កាល​ពី​មួយ​ឆ្នាំ​មុន​ ក្រោយ​ពី​ក្រុម​ Houthis ​ចូល​កាន់​កាប់​រដ្ឋធានី​ Sana​ ហើយ​បាន​ភៀសខ្លួន​បន្ត​ទៀត​ទៅ​អារ៉ាប៊ី​សាអូឌីត​នៅ​ខែមីនា ​ពេល​ពួក​ Houthis​ដណ្តើម​កាន់កាប់​ទីក្រុង​ Aden៕​

XS
SM
MD
LG