សុខភាព

ជំងឺ​គ្រុនឈាម​កំពុង​រាត​ត្បាត​កម្ពុជា​

គ្រូ​ពេទ្យ​កំពុង​ថែ​ទាំ​អ្នក​ជំងឺ​គ្រុន​ឈាម​ម្នាក់។
គ្រូ​ពេទ្យ​កំពុង​ថែ​ទាំ​អ្នក​ជំងឺ​គ្រុន​ឈាម​ម្នាក់។

យ៉ាង​ហោច​ណាស់​មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៣.៧៤១​នាក់​ បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ គិត​មក​ទល់​ដើម​ខែ​កក្កដា​នេះ។ ក្នុង​នោះ​កុមារ​ចំនួន​១៩​នាក់​បាន​ស្លាប់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​របស់​ក្រសួង​សុខាភិបាល។

របាយការណ៍​ដដែល​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១០​មាន​កុមារ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ត្រឹម​តែ​២.៤៥០​នាក់​តែ​ប៉ុណ្ណោះ​ គឺ​តិច​ជាង​ឆ្នាំ​នេះ​ចំនួន​១.២៩១​នាក់​ និង​បាន​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​ចំនួន​៩នាក់។

តួលេខ​បាន​បង្ហាញ​ថា ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​មាន​សន្ទុះ​ឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ។ តួ​លេខ​ពី​ក្រសួង​សុខាភិបាល​ខ្មែរ​ដដែល​បាន​បង្ហាញ​ថា​ មក​ត្រឹម​ខែ​ឧសភា​ គឺ​រយៈ​ពេល​ប្រាំ​ខែ​ដើ​ម​ឆ្នាំ​២០១១ ​មាន​កុមារ​៥៨០​នាក់​ឆ្លង​ជំងឺ​គ្រុន​ឈាម ហើយ​ជំងឺ​នេះ​បានបណ្ដាល​ឲ្យ​កុមារ​ចំនួន​ប្រាំមួយ​នាក់​បាត់​បង់​ជីវិត។

លោក​វេជ្ជបណ្ឌិត​ ង៉ាន់​ ចាន់ថា នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​គ្រុនឈាម​កំពុង​ស្ថិត​នៅ​ចំណុច​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ និង​តាម​ដាន​ខ្ពស់​បំផុត។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សភាពការណ៍​នេះ​ យើង​ថា​មិន​ជា​ល្អ​ណាស់​ណា​ទេ ក៏ប៉ុន្តែ​ក៏​មិន​អាក្រក់​ណាស់​ណា​ដែរ។ ​ក៏​ប៉ុន្តែ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​រយៈ​ពេល​ចម្លង​នៃ​ជំងឺ​គ្រុន​ឈាម​នេះ​ ឥឡូវ​នេះ​យើង​ចំ​ពេល​កំពុង​ចម្លង​ខ្លាំង ហើយ​ការ​ចម្លង​នេះ​វា​អាច​មាន​រយៈ​ពេល​រហូត​ទៅ​ដល់​បី​ខែ​ទៅ​មុខ​ទៀត។ អញ្ចឹង​ទេ ​គួរ​តែ​ជន​រួមជាតិ​ទាំង​អស់​មេតា្ត​ប្រុងប្រយ័ត្ន ហើយ​ម្ចាស់​ការ​រៀងៗ​ខ្លួន​ដើម្បីត្រៀម​ទប់ស្កាត់​ការ​ផ្ទុះ​ជាយថា​ហេតុនៃ​ជំងឺ​គ្រុនឈាម​ជា​ទ្រង់ទ្រាយ​ធំ»។

មន្រ្តី​សុខាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ក្រើន​រំលឹក​ថា ​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​អាច​ផ្ទុះ​ឡើង​ជាយថា​ហេតុ​នៅ​ក្នុង​ឆ្នាំនេះ​បើសិន​ជា​មិន​មាន​ការចូល​រួម​ទប់​ស្កាត់​ទាំងអស់​គ្នា​នោះ​ទេ។ ​ម្យ៉ាង​ទៀត ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​វិល​ជុំ ឬ​វដ្ត​នៃ​ការ​ផ្ទុះ​ជំងឺគ្រុនឈាម។ ជំងឺ​នេះ​តែងតែ​ផ្ទុះ​ឡើង​រាត​ត្បាត​យ៉ាង​ខ្លាំង​ក្លា​ជា​ប្រចាំ​រវាង​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ម្តង​នៅ​កម្ពុជា។ វា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នា​ចុង​ក្រោយ​នេះ។ នៅ​ឆ្នាំ​២០០៧​មាន​មនុស្ស​ជិត​៤​ម៉ឺ​ន​នាក់​បាន​កើត​ជំងឺ​នេះ​ក្នុង​នោះ​ប្រហែល​ជា​៩៥​ភាគរយ​ជា​កុមារ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០០​នាក់បាន​ស្លាប់​បាត់​បង់​ជីវិត។

នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​កុមារ​ឆ្លង​ជំងឺ​គ្រុនឈាមដែល​បាន​មក​សម្រាក​ព្យាបាល​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​ចាប់​ពី​ចុង​ខែ​ឧសភា​ដល់​ខែ​កក្កដា​នេះ។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ។ កុមារ​មាន​ជំងឺ​សរុប​ចំនួន​៥០៣​នាក់​ក្នុង​នោះ​មានបី​នាក់​បាន​ស្លាប់។

លោក​វេជ្ជបណ្ឌិត​ ឈួរ​ អ៊ីម៉េង​ ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​មាន​ប្រសាសាន៍​ថា​ ស្ថានភាព​ឆ្លងនៃ​ជំងឺ​មិន​ទាន់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​ជំងឺ​នេះ។ លោក​ថ្លែង​ថា៖

«ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ការ​កើន​ឡើង​នេះ សន្ទុះ​របស់​វា​ឡើង​ស្បឺត​ដែរ​ទេ។ វា​មិន​មែន​ឡើង​គំហុក​ដែល​យើង​គួរ​ព្រួយ​បារម្ភ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើងត្រៀម​លក្ខណៈ​ហើយ។ យើង​នៅ​តែ​បារម្ភ​ថា ខ្លាច​វា​ធំ។ យើង​គិត​ថា ខ្លាច​វា​ធំ​ជា​ជាង​យើង​ធ្វេស​ប្រហែស​ថា វា​អត់​កើត​មាន​ឡើង»។

រដូវ​វស្សា​គឺ​ជា​រដូវ​ចម្លង​នៃ​ជំងឺ​គ្រុនឈាម​ខ្លាំង ដែល​មាន​ចាប់​ពី​ខែ​មិថុនា​រហូត​ដល់​ខែ​តុលា។ ជំងឺ​គ្រុន​ឈាមភាគ​ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ជំងឺ​នេះ​ចម្លង​ដោយ​មូស​ខ្លា​ដែល​កើត​ចេញ​ពី​ទឹក​ថ្លុក​ ទឹក​ដក់​ក្នុង​ឧបករណ៍​ផ្សេង​ៗ​ដែលគេ​បោះបង់​ចោល​ជា​ដើម។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​១២.០០០​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​ឆ្លង​ជំងឺ​នេះ​ ក៏​ប៉ុន្ដែ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​កម្រិត​ក្រោម​១ភាគរយ។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ​ខេត្ត​ដែល​មានដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ច្រើន​តែ​ទទួល​រង​ការ​ឆ្លង​ជំងឺ​គ្រុនឈាម​ធ្ងន់​ជាង​គេ។ ខេត្ត​ទាំង​នោះ​រួម​មាន​ខេត្តកណ្តាល ​ភ្នំពេញ​ សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ និង បន្ទាយមានជ័យ។

សព្វ​ថ្ងៃ​នេះ ពុំ​ទាន់​មាន​វ៉ាក់​សាំង​ការពារជំងឺ​គ្រុន​ឈាម​នេះ​នៅ​ឡើយ។ ដូច្នេះ​វិធាន​ការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ការ​កម្ចាត់​មូស​ខ្លា​ពី​ទី​ជម្រក​របស់​វា ឬ​ទប់​ស្កាត់​ការ​កកើត​មូស​ប្រភេទ​នេះ។ ជំងឺ​គ្រុន​ឈាម​អាច​បង្ក​ឲ្យ​ស្លាប់​បាន​ប្រសិន​បើ​អ្នក​ជំងឺ​មិន​ត្រូវ​បាន​ព្យាបាល​មុន​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ទេ៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
កម្ម​វិធី​អភិរក្ស​វិធី​រក​ឃ្មុំ​ និង​ទឹកឃ្មុំ​នៅ​​កម្ពុជាi
X
17 ធ្នូ 2014
ប្រទេស​កម្ពុជា​ត្រូវគេគិតថា ជា​ប្រទេស​មាន​ទឹកឃ្មុំព្រៃ​ល្អបំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយសារ​អាកាសធាតុ​ និងស្ថានដីភូមិ​សាស្ត្រ។ ​ទឹកឃ្មុុំនៅប្រទេស​កម្ពុជា​ភាគ​ច្រើន​គេយក​តាម​លក្ខណៈ​ធម្មជាតិ  ហើយ​លក់តម្លៃថោកនៅ​តាមផ្សារក្នុង​ស្រុក។  បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​កំពុង​ជួយ​ប្រជាជន​ក្រីក្របំផុត​នៅប្រទេស​កម្ពុជា​ ដោយ​ជួល​គេរក​ទឹកឃ្មុំឲ្យ ហើយ​រក​ទីផ្សារ។  ទីភ្នាក់ងារ​ព័ត៌មាន​AP រាយ​ការណ៍​ពី​ខេត្ត​កោះកុង។ ​លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែសម្រួល
  ទាញ​យក​កម្មវិធី VOA App ថ្មី!
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វិធី​ធ្វើក្អមឆ្នាំង​នៅខេត្ត​កំពង់ឆ្នាំង​ត្រូវបង្កើន​គុណភាពi
X
15 ធ្នូ 2014
កាលពីសម័យអង្គរ ដំបូង​គេធ្វើគ្រឿងឆ្នាំង​ក្អមសម្រាប់​ព្រះ​មហាក្សត្រ​ តែជំនាញនេះ​បាន​ថយ​ចុះ​ឥទ្ធិពល​របស់ខ្លួន​ច្រើនសតវត្សរ៍​ក្រោយមក។ ដើម្បី​លើកស្ទួយជំនាញនេះឡើងវិញ អង្គការ​របស់​ជប៉ុន​មិនរកកម្រៃមួយ​ កំពុងរួម​ជាមួយ​អ្នកធ្វើ​ក្អម​ឆ្នាំងក្នុង​មូលដ្ឋាន ​ដើម្បី​បង្កើន​បច្ចេកទេស​ និង​ប្រាក់​ចំណូល​សម្រាប់​ពួក​គេ។ ទីភ្នាក់ងារ​ព័ត៌មាន​AP រាយ​ការណ៍ពី​ខេត្ត​កំពង់​ឆ្នាំង។​ លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែសម្រួលដូច​ត​ទៅ៖

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
You've Got to Be Kidding Me និយាយ​លេងi
X
01 ធ្នូ 2014
យើង​និយាយ​ឃ្លា​ថា you've got to be kidding me គឺ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឬ ពេល​យើង​ឮ​អ្វី​មួយ​ហើយ យើង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ថា វា​មិន​អាច​ជា​ការពិត​បាន គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​លើ​គេហទំព័រ YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
គេ​រំពឹងថា វីរជន​ដែល​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី នឹង​ប្រកាស​នៅ​ដើម​ឆ្នាំ២០១៥i
X
15 ធ្នូ 2014
នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ស.រ.អា គេ​រំពឹង​ថា​វីរជន​ដែល​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី នឹង​ធ្វើ​សេចក្តី​ប្រកាស​អំពី​គោល​បំណង​របស់​ខ្លួន​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៦ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ លោក Jim Malone នៃ​វីអូអេ​រាយការណ៍​ថា គូ​ប្រជែង​មាន​ច្រើន ក្នុង​នោះ​មាន​ទាំង​អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ម្នាក់ និង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធំ​ផង។ កែរ យ៉ាន ជូន​សេចក្តី​ប្រែ​សម្រួល៕