ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Ash Carter៖ ​ការ​ហោះហើរ​និង​បេសកកម្ម​របស់​ស.រ.អា.​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នឹង​នៅ​តែ​បន្ត


រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ហរដ្ឋ​អាមេរិក​ Ash Carter និង​ភរិយា​របស់​លោក លោកស្រី Stephanie មកដល់​ទីក្រុង​ Honolulu កាលពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៥ ដែល​ជា​កន្លែង​ឈប់សំចត​ទីមួយ​ក្នុង​ដំណើរ​ទស្សកិច្ច​របស់​លោក​រយៈពេល​១០ថ្ងៃ​ ទៅកាន់​តំបន់​អាស៊ីប៉ាស៊ីហ្វិក។
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ហរដ្ឋ​អាមេរិក​ Ash Carter និង​ភរិយា​របស់​លោក លោកស្រី Stephanie មកដល់​ទីក្រុង​ Honolulu កាលពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៥ ដែល​ជា​កន្លែង​ឈប់សំចត​ទីមួយ​ក្នុង​ដំណើរ​ទស្សកិច្ច​របស់​លោក​រយៈពេល​១០ថ្ងៃ​ ទៅកាន់​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេសសហរដ្ឋ​អាមេរិក Ash Carter បាន​ការពារ​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​របស់​អាមេរិក​ក្នុង​ការ​ហោះហើរ​លើ​កោះ​សិប្បនិមិត្តដែល​រដ្ឋាភិបាល​ទីក្រុងប៉េកាំង កំពុង​ស្ថាបនា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​ក៏ប៉ុន្តែ ​លោកបាន​បង្ហើប​តិ​ចតួច ​មុន​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ទៅ​កាន់​តំបន់​អាស៊ី​នៅ​សប្តាហ៍​នេះ​អំពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ ​នឹង​ធ្វើ​ដើម្បី​ទប់​ស្កាត់ការ​ខំ​ប្រឹង​ប្រែង​ស្ថាប​នា​កោះនោះ នេះ​តាម​ការបញ្ជាក់​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន AP។

លោក Carter បាន​ឆ្លើយ​តប​ដល់​ការ​ត្អូញត្អែរ​របស់​ចិន​អំ​ពី​ការ​ហោះហើរ​របស់​យោ​ធា​សហរដ្ឋ​អាមេរិកលើ​ប្រជុំ​កោះ​នោះ ​ដោយ​និយាយ​ថា៖ «គ្មាន​កំហុស​ពី​បញ្ហា​នេះ​ទេ ​ហើយសហរដ្ឋ​អាមេរិក ​នឹង​ហោះ​ហើរ ​បើកបរ​នាវា​និង​ប្រតិបត្តិការនៅ​ទី​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត»។

សេចក្តី​អត្ថាធិប្បាយ​របស់​លោក ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​មាន​ការតវ៉ា​ជា​ផ្លូវការ​របស់​ចិន​ពី​ការ​ហោះ​ហើរ​ដោយ​យន្តហោះ​ស៊ើប​ការណ៍​សម្ងាត់​ប្រភេទ P-8A Poseidon ​របស់​សហរដ្ឋ​អាមេរិក​លើ​តំបន់​ថ្ម​ប៉ប្រះទឹក ​ដែល​ចិន​កំពុង​ទាម​ទារ​ទឹកដី​ហើយ​ក៏​កំពុង​ស្ថាបនា​កោះ​នោះ។​ សារ​ដ៏​ខ្លាំងរបស់​លោក Carter បាន​បញ្ជូន​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​បំពេញទស្សនៈ​កិច្ចរយៈពេល​១១​ថ្ងៃ​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ដោយ​មាន​ការ​ឈប់​សំចត​នៅ​ប្រទេស​សឹង្ហបូរី ​វៀត​ណាម​និង​ប្រទេស​ឥណ្ឌា។

ក៏ប៉ុន្តែ ​លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស Carter បាន​ធ្វើ​ការ​បញ្ជាក់​តិច​តួច​ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ ​មាន​បំណង​នឹង​ធ្វើ​ខាង​ផ្នែក​ការទូត​និង​យោ​ធា ​ដើម្បី​ធ្វើ​ឲ្យ​ចិន​បញ្ឈប់​ការ​ស្ថាបនា​កោះ​នោះ។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​អាមេរិក​និយាយ​ថា ​មាន​ការ​ពិភាក្សា​អំពី​ការ​ហោះហើរ​យន្តហោះ​យោ​ធានិង​ការ​យាម​ល្បាត​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុងសមុទ្រ​ចិនខាង​ត្បូង​ជិត​កន្លែង​ស្ថាបនា​កោះ​នោះ៕

XS
SM
MD
LG