វប្បធម៌

គំនូរ​របស់​វិចិត្រករ​ខ្មែរ​បង្ហាញ​មុខ​នៅ​រដ្ឋ​កាលីហ្វញ៉ា

រូប​គំនូរ «ស្រ្តី​និង​ទារក​ក្រហម​​​»
រូប​គំនូរ «ស្រ្តី​និង​ទារក​ក្រហម​​​»

នៅ​ក្នុង​វិចិត្រសាល ​PICTURE ​Cultural ​Art ​Foundation ​របស់ ​សាកល​វិទ្យាល័យ ​Dominguez Hills រដ្ឋ​កាលីហ្វញ៉ា​មាន​រូប​គំនូរ​ជា​ច្រើន​ផ្ទាំង​របស់​វិចិត្រករ​ផ្សេងៗ​នៅ​អាស៊ី​អាគ្នេយ៍​កំពុងត្រូវបានបង្ហាញ ​ក្រោម​ប្រធាន​បទ«ខ្ញុំ​មាន​សិទ្ធិ» (I Have The Right)។ ក្នុង​ចំណោមរូប​គំនូរ ​ទាំង​នោះ ​មាន២១​ផ្ទាំង​ជា​រូប​របស់​លោក ​យូ ឃីន វិចិត្រករ​ខ្មែរ​ម្នាក់ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ក្នុងសាល​ដាច់​ពី​គេ​ព្រោះ​គំនូរ​របស់​លោក​មាន​អត្ថន័យ​តំណាង​ឱ្យ​សិទ្ធិ​បួន​ គឺ សិទ្ធិ​ក្នុង​ការស្រមើ​ស្រម៉ៃ​ ការស្រឡាញ់ ការបញ្ចេញមតិ និង​សិទ្ធិ​សេរីភាព។

លោកយូ ឃីនជាវិចិត្រករ​ខ្មែរ​ដៃ​ឯក​មួយ​រូប​ដែល​គូរ​គំនូរ​ប្រេង​លើ​ផ្ទាំង​សំពត់​ហើយ​ប្រើ​អំបោះ​ភ្ជាប់​គ្នាលើ​ផ្ទាំង​សំពត់​គំនូរ​របស់​គាត់។ ​ទោះ​បី​ជាលោកបានបាត់បង់ជីវិតនៅឆ្នាំ​២០០៩​ ​ដោយជំងឺមហារីកសួត​ក្តី​ក៏​រូប​គំនូររបស់​លោកដែល​បន្សល់​ទុក​នៅ​តែ​បង្ហាញ​ពី​អារម្មណ៍របស់​លោក។ ​រូប​គំនូរ​ភាគ​ច្រើន​របស់​គាត់​លាត​ត្រដាង​ពី​ទុក្ខសោក​និង​ការ​ខឹង​សម្បារ​ពី​អ្វី​ដែល​កើត​ឡើង​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជា​ពិសេស​ការ​ធ្វើ​ទុក្ខ​ទុក​ម្នេញ​មក​លើ​ស្រី្ត​នា​សម័យ​នោះ។

លោក ​James​  Scarborough​ ជា​នាយក​ប្រតិបត្តិ​នៅ​វិចិត្រសាល PICTURE ​Cultural ​Art ​Foundation បាន​ពណ៌នា​ពី​រូប​គំនូរ​មួយ​ផ្ទាំង​របស់​លោក​យូ​ ឃីន​ថា៖​

«រូប​ដែល​មាន​ភាព​ស្រស់​ស្អាត​ជាង​គេ​គឺ​ប្រហែល​ជា​រូប​ដែល​មាន​ឈ្មោះ​ថា ស្រ្តី​និង​ទារក​ក្រហម​(Woman with a Red Baby)។ បើ​យើង​មើល​ទៅ​រូប​នេះ​ដោយ​មិន​ដឹង​ពី​សាច់​រឿង​ពី​ក្រោយយើង​ឃើញ​រូប ​ម្ដាយ​និង​ទារក​ដែល​នៅ​ក្នុង​អង្រឹង។ ស្ត្រី​នោះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​អង្គុយ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​មាន ក ​ដូច​ជា​រាង​ក្ងាន ​បែរ​មុខ​ចេញ​ពី​កូន​របស់​នាង។ ភ្នែក​របស់​នាង​បិទ ដៃ​ក្រពាត់​នៅ​ខាង​មុខ​ហាក់​បី​ដូច​ជា​គ្មាន​ភាព​ស្និទ្ធស្នាល​និង​កូន​របស់​នាង។​ ទារក​មាន​ពណ៌​ក្រហម​ហើយ​ម្តាយ​ត្រូវ​បាន​ផាត់​ពណ៌​ស​ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ប្រហែល​ជា​នាង ​ទើប​បង្កើត​កូន​ហើយ​ ប៉ុន្តែ​យើង​នៅ​តែ​ឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​ ម្តាយ​មិន​មាន​ប្រតិកម្ម​ទៅ​កាន់​កូន​របស់​នាង»។ 

រូប​ដែល​លោក​ James ​Scarborough ​ទើបបាន​ពណ៌នា​នេះ​មាន​អត្ថន័យ​ភ្ជាប់​ទៅ​រឿងរ៉ាវ​នៅ​របប​ប្រល័យ​ពូជ​សាសន៍៖​

«បើ​តាម​ ភរិយា​របស់​វិចិត្រករ​គឺ​លោកស្រី​ យូ មួយ​ បាន​ប្រាប់​ ខ្ញុំ​ថា​នេះ​ជា​រូប​របស់​គាត់​ហើយ​ លោក​យូឃីន​មាន​គោល​បំណង​គូរ​រូប​នេះ​ដោយយក​ពណ៌​ជា​និមិត្ត​រូប។​ ទារក​មាន​ពណ៌​ក្រហម​ ដោយ​សារ​ទី​មួយ​ទារក​នោះ​ទើប​នឹង​កើត​ ទីពីរ​ទៀត​គឺទាក់​ទង​ទៅ​នឹង​សម័យ​ខ្មែរ​ក្រហម។ ពណ៌​ក្រហម​ជា​ពណ៌ ​កុម្មុយនិស្ត ខ្មែរ​ក្រហម។ កាល​សម័យ​នោះ​ទារក​ដែល​មាន​ភេទ​ប្រុស​ត្រូវ​បាន​គេ​បណ្ដាច់​ចេញ​ពី​ម្តាយ​ ដើម្បី​កុំ​ឱ្យមាន​ភាព​ជិតស្និទ្ធនឹង​ម្តាយ ​ហើយ​នឹង​ត្រូវ​បាន​អប់រំ​ឱ្យ​ទៅ​ជា​អ្នក​កុម្មុយនិស្ត។ នៅ​លើ​រូប​នេះ​មានខ្សែអំបោះ​ភ្ជាប់​ពី​ម្តាយ​ទៅ​កូន​ហាក់​បី​ដូច​ជា​ទង​ផ្ចិត​ហើយ​អំបោះ​ជំពាក់​គ្នា​ជា​សំណាញ់​តំណាងឱ្យ​ភាពច្របូក​ច្របល់ក្នុង​ប្រទេស​កម្ពុជានៅ​សម័យ​នោះ»។

សម្រាប់​លោក​យូ ឃីន រូប​គំនូរ​មិន​មែន​ត្រឹម​តែ​ជា​គ្រឿង​លម្អ​នោះទេ ប៉ុន្តែ​វា​រួម​ចំណែក​ក្នុង​ការ​ប្រាប់​ពី​អ្វី​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​មួយ។

លោក​ស្រី ​យូ​ មួយ (You Mouy)​ ដែល​ជា​ភរិយា​របស់​លោក​យូ​ឃីន​បាន​ប្រាប់​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖​

«បើ​នៅ​បស្ចិម​ប្រទេស​វិញ​សិល្បៈ​គឺ​ជា​យាន​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​អ្វី​មួយ​ដែល​សិល្បករ​ហ្នឹង​ចង់​ផ្សព្វផ្សាយ។​ កាល​ណា​គេ​គូរ​គេ​មិន​មែន​គូរ​ដើម្បី​យក​ទៅ​លម្អ​ឬ​បំពេញ​ចិត្ត​អ្នក​ណា​មួយ​ទេ។ ស្រុក​ខ្មែរ​យើង​សិល្បករ​គូរ​ដើម្បី​បំពេញ​ចិត្ត​អ្នក​ទិញ​ចំណែក​សិល្បៈ​មែន​ទែន​គឺ​មិន​មែន​អញ្ចឹង​ទេ។​ សិល្បៈ​មាន​មុខ​ងារ​ខ្ពង់​ខ្ពស់​ណាស់​អាច​ជា​យាន​យន្ត​មួយ​ដែល​ប្តូរ​ចិត្ត​គំនិត​សតិ​អារម្មណ៍​ការ​យល់​ឃើញ​ប្តូរ​ទស្សនៈ​លើ​ពិភព​លោក​ហ្នឹង​អញ្ចឹង​ហើយ​បាន​ជា​ស្រុក​កុម្មុយនិស​ខ្លាច​សិល្បករ​ណាស់​ហើយ​គេ​ច្រើន​តែ​គ្រប​សង្កត់​មិន​ចង់​ឱ្យ​មាន​សេរីភាព​ដើម្បី​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​ខ្លួន​ទេ»។

លោក​ James​ Scarborough បាន​ឱ្យ​ដឹង​ពី​សារៈ​សំខាន់​របស់​គំនូរ​ទាំង​នេះ​ថា៖

«គាត់​អាច​គូរ​រូប​ទេស​ភាព​ឬ​ក៏​រូប​មនុស្ស​ផ្សេងៗប៉ុន្តែ​គាត់មាន​មន​សិការ​សង្គម​ទើប​គាត់​គូរ​រូប​ទាំង​នេះ ​ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​រូប​ទាំង​នេះ​មាន​សារៈ​សំខាន់។​ វា​មិនមែន​ជា​រូបភាព​របស់​ក្រុម​គ្រួសារ​គាត់​ឬ​អ្វី​ផ្សេងៗ​ទៀត​នោះ​ទេ​ តែ​នេះ​ជា​រូប​ដែល​បង្ហាញ​ពីអ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គមដូច្នេះ​គាត់​មិន​ត្រឹម​តែ​ជា​អ្នក​គូរ​គំនូរ​ធម្មតា​នោះ​ទេ​ តែ​គាត់​ជា​ជាង​គំនូរ​ដែល​ប្រកប​ដោយ​អារម្មណ៍ហើយ​គូរ​អ្វី​ដែល​កើត​ឡើង​សម័យ​នោះ។ ​ហើយ​វាជា​ការណ៍​ប្រសើរ​ណាស់​ដែល​គាត់​បានគូរ​គំនូរ​ទាំងនេះ​ពីព្រោះ​កាល​សម័យ​នោះ​មិនមាន ​Internet Youtube Tweeter ​ហើយ ​គ្មាន​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា ​ដូច្នេះ​យើង​មិន​មាន​អ្វី​សម្រាប់​បង្ហាញ​ឱ្យ​ដឹង​ពី​ស្ថានការណ៍​ប្រចាំថ្ងៃនា​សម័យ​នោះ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​តាំង​ពិព័រណ៍​នេះ​ធ្វើ​ឡើង​រហូត​ដល់​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១២។

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ព្រឹទ្ធ​សភា​បាន​អនុុម័ត​ច្បាប់​អង្គការ​ថ្វីបើ​មាន​ពហិកា​និង​បាតុកម្ម​​​i
X
24 កក្កដា 2015
ព្រឹទ្ធសភានៅព្រឹក​ថ្ងៃ​សុក្រនេះ​ បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ដ៏ចម្រូងចម្រាស់​ ទោះបី​ជាក្រុម​អង្គការ​សង្គមស៊ីវិល​ក្នុងស្រុក ​និង​អន្តរជាតិ​អំពាវ​នាវ​ឲ្យ​ច្រាន​ចោល​សេក្តី​ព្រាងច្បាប់​នេះ​យ៉ាង​ណាក៏ដោយ។ ​លោកហ៊ុល រស្មី​នៃ​វីអូអេ​ជូន​សេចក្តី​រាយ​ការណ៍​ពីរាជធានី​ភ្នំពេញ៕​​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
សង្គម​ស៊ីវិល​បន្ត​សម្តែង​ក្តី​កង្វល់​បន្ទាប់​ពី​សភា​អនុម័តច្បាប់​អង្គការ​i
X
21 កក្កដា 2015
សកម្មជន​អង្គការ​សង្គម​ស៊ីវិល​បន្ត​សម្តែង​ក្តី​កង្វល់​បន្ទាប់​ពី​សភាជាតិ​​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​អង្គការ​កាលពី​សប្តាហ៍​មុន។ ពួកគេ​បាន​ស្នើ​សុំ​ឱ្យ​ព្រឹទ្ធសភា​ពិចារណា​លើ​មាត្រា​មួយ​ចំនួន​ដើម្បី​ឱ្យ​ច្បាប់​នេះ​អាច​ទទួល​យក​បាន។​ លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​ជួប​សម្ភាស​ជាមួយ​នឹង​លោក​សឿង សារឿន ​នាយក​ប្រតិបត្តិ​នៃគណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ក្នុង​ពេល​ដែល​លោក​មក​ដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

No records found for this widget:5692

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
លោក Donald Trump លេច​មុខ​ក្នុង​ចំណោម​ អ្នកឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋi
X
27 កក្កដា 2015
ការស្ទង់​មតិ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា មហា​សេដ្ឋី​ខាង​អចលនទ្រព្យ​មួយ​រូប គឺ​លោក Donald Trump បាន​ឈាន​ចូល​ក្នុង​លំដាប់​កំពូល​ក្នុង​ចំណោម​អ្នកឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ នេះ​មួយ​ផ្នែក​ធំ គឺ​ដោយសារ​តែ​ការនិយាយ​មិន​សំចៃ​មាត់​របស់​លោក​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន្ត៍​ខុស​ច្បាប់។ តើ​មូលហេតុ​អ្វី បាន​ជា​លោក Trump ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក? ហើយ​តើ​លោក នឹង​អាច​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ដែរ​ឬ​ទេ? លោក Jim Malone អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​របស់ VOA នឹង​មាន​ចម្លើយ​ខ្លះ​ចំពោះ​សំណួរ​ទាំងនេះ ហើយ​លោក ជឹង ប៉ូជីន ប្រែសម្រួល​ជូន​៕