កម្ពុជា

រដ្ឋសភា​កម្ពុជា​អនុម័ត​សមាភាព​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​

ជំនួប​ប្រជុំគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជំនួប​ប្រជុំគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​
x
ជំនួប​ប្រជុំគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​
ជំនួប​ប្រជុំគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​
ហេង រស្មី
ភ្នំពេញ៖ រដ្ឋ​សភា​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បោះ​ឆ្នោតជា​កញ្ចប់គាំ​ទ្រ​សមាសភាព​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ហៅ​កាត់​ថា គជប ឡើងវិញ​ចំនួន​ប្រាំបួន​រូប​ក៏​ប៉ុន្តែ​សមាសភាព​នេះ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ឋិ​មនុស្សទេ។
 
សមាជិក​រដ្ឋ​សភាចំនួន​៨៧​រូប​ដែល​មាន​វត្តមាន​បាន​បោះ​ឆ្នោត​គាំ​ទ្រ​សមាសភាព​គ​ជ​បក្នុង​សំឡេង​៨៧​ទល់​នឹង​៨៧​សំឡេង។ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ថ្លែង​ថា៖ 
 
«ទាំង​ប្រាំបួន​រូប​ទទួល​បាន​លទ្ឋផល​ដូច​តទៅ៖ សន្លឹក​ឆ្នោត​ព្រម​ចំនួន​៨៧​លើ​៨៧​សំឡេង។ សន្លឹក​ឆ្នោត​មិន​ព្រម​ចំនួន​សូន្យ។ សន្លឹក​ឆ្នោត​អនុប្បវាទ​ចំនួន​សូន្យ»។​
 
លោក អ៊ឹម សួស្តី នៅ​បន្ត​កាន់​កាប់​មុខ​តំណែង​ជា​ប្រធាន។ ចំណែក​លោក​ស្រី​ ស៊ីន ជុំបូ​ ជា​អនុ​ប្រធាន គ​ជប ដដែល។ សមាសភាព​បន្ថែម​ថ្មី​ចំនួន​ពីរ​រូបគឺ​លោក ស៊ិន ឌឹម​ អតីត​ប្រធាន​តុលាការ​ក្រុង​ព្រះ​ស៊ីហនុ​ និង​លោក​មេធាវី​ សោ សុភរី​ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំ​ពេញ​និង​ជា​អតីត​ចៅ​ក្រម​ចូល​និវត្តន៍​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក។
 
លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​និយាយ​ថា បន្ទាប់​ពី​រដ្ឋសភា​បាន​បោះឆ្នោត​តែង​តាំង​សមាសភាព​ គ​ជ​ប ឡើងវិញ លោក ឡេង ប៉េង​ឡុង​អគ្គ​លេខា​ធិការ​នៃ​រដ្ឋសភា​នឹង​ចាត់​ការ​តាម​នីតិវិធី​របស់​រដ្ឋ​សភា។
 
លោក អ៊ឹម សួស្តី ដែល​ទើប​នឹងជាប់​ឆ្នោត​ថ្មី​ជា​ប្រធាន​គ​ជ​បបាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អគារ​រដ្ឋ​សភា​ថា ​លោក​តាំង​ចិត្ត​នឹង​បម្រើ​ការ​ងារ​ស្រប​ទៅ​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​និតិ្តវិធី។
 
«ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង​កន្លង​មក​ត្រូវ​មើល​សកម្មភាព​របស់​គ​ជ​ប ដែល​ធ្វើ​កន្លង​មក​ថា​តើ​វា​ល្អៀង​កន្លែង​ណា​មិន​អព្យាក្រិត​កន្លែង​ណា​យើង​និយាយ​គ្នា​ទៅ​អាច​ចោទ​មក​ហើយ​ឲ្យ​គ​ជ​ប​គេ​បកស្រាយ​ទៅ​វីញ​មក»។
 
គណបក្ស​ប្រឆាំង​ចំនួន​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ឋិ​មនុស្ស​មិន​បាន​បញ្ជូន​ឈ្មោះ​និង​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​ដើម្បី​បោះ​ឆ្នោត​គាំ​ទ្រ​ជា​កញ្ចប់​ចំពោះ​សមាស​ភាព គ​ជ​ប ឡើង​វិញ។
 
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​និយាយ​ថា ការ​ជ្រើស​រើស​សមាភាព​នេះ​មិន​មាន​ឯកភាព​ជាតិ​ដោយ​មិន​មាន​សមាសភាព​ចម្រុះ​មក​ពី​គណ​បក្ស​ដែល​មាន​អសនៈក្នុង​រដ្ឋ​សភា​ចូល​រួម។ លោក​បាន​និយាយ​ថា លោក​គ្មាន​ជំនឿ​លើ​សមាស​ភាព​គ​ជ​ប​នេះ​ទេ ហើយ​នឹង​មិន​អាច​ឲ្យដំណើរការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​បាន​ទេ។ 
 
«ពីព្រោះ​សមាសភាព​នេះ​គឺ​គណបក្ស​ប្រជាជន​ជា​អ្នក​រៀប​ចំ​ម្នាក់​ឯង។ សមាសភាព​នេះ​នឹង​បម្រើតែ​ផលប្រយោជន៍ឲ្យ​គណបក្ស​ប្រជា​ជន​ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជា​ធិបតេយ្យ​ទៅ​លើ​ឯក​ភាព​ជាតិ​អំពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ជា​អ្នក​រៀប​ចំ​អាជ្ញា​កណ្តាល​ក្នុង​ការ​រៀប​ចំ​ដែល​មាន​គណ​បក្ស​នយោ​បាយ​ចូល​រួម​នោះ​ឡើយ»។
 
លោក គុល បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្កការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ខុមហ្វ្រែល បាន​និយាយ​ថា ការ​រៀបចំ​សមាសភាព​គ​ជ​ប​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​នយោបាយ​ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​នឹង​ធ្វើ​ឲ្យ​គ​ជប​មិន​មាន​ការ​ទុក​ចិត្ត​ពេញ​លេញ​ពី​ភាគ​គី​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង។
 
«បញ្ហា​ទំនាស់​គ​ជ​ប​នៅ​តែ​មាន​ការ​ជ្រាល​ជ្រៅ​ជាង​មុនៗ​ទៅ​ទៀត។ ពី​មុនៗ​យើង​ឃើញ​ការ​អនុវត្ត​កន្លង​មក​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ក៏​ប៉ុន្តែ​ឥឡូវ​យើង​នៅ​មាន​ការ​ព្រួយ​បារម្មណ៍​នៅ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ដែល​ការ​រៀប​ចំ​គ​ជ​ប​មួយ​អត់​មាន​តម្លាភាព​ហើយ​អត់​មាន​ការ​ចូល​រួម»។​
 
គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ប្រែ​សមាភាព​គ​ជ​ប​ក៏​ប៉ុន្តែ​ភាគច្រើន​នៃ​សមាភាព​គជប ថ្មី​នេះ​ជា​មនុស្ស​ដដែលៗ​មក​ពី​គណបក្ស​គ្រប់​គ្រង​អំណាច៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្មi
X
30 តុលា 2014
លោកឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់​អូចា ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ឡើង​កាន់​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បាន​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ​ជាទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ប្រាំ​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់។​ ទាំង​ភាគីថៃ ​ទាំង​ភាគី​កម្ពុជា​បាន​ប្រកាស​ពី​ជំហរ​ដោះស្រាយ​អរិយភាព​នឹង​គ្នា​ ហើយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្មរួម។ ​លោក​គង់ សុឋានរិទ្ធ​នៃ​វីអូអេ​រាយ​ការណ៍​ជូន​ពី​រាជធានី​ភ្នំពេញ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ម្នាក់​ស្លាប់ក្នុង​ឧបទ្ទវហេតុ​ក្នុង​ពិធី​ខួប​១០​ឆ្នាំ​ការ​គ្រងរាជ្យ​សម្បត្តិ​មហាក្សត្រi
X
29 តុលា 2014
ពេល​ព្រះរាជ​ពិធី​ខួប១០​ឆ្នាំនៃ​ការឡើង​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​រមនាថ​នរោត្តម​សីហមុនី​ម្សិលមិញ​នេះ ​ជា​អកុសល​មាន​ឧបទ្ទវ​ហេតុ​ ដែល​បាន​បណ្តាល​ឲ្យនិស្សិត​ម្នាក់ស្លាប់​និង​របួស​យ៉ាង​តិច៧នាក់។​ លោក​ពិន ស៊ីសុវណ្ណ​ជូន​ព័ត៌មាន​នេះ​ពីរដ្ឋធានី​វ៉ាស៊ីនតោន៕​

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
X
27 តុលា 2014
ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បូជនីយដ្ឋាន​ថ្មី​ត្រូវ​បាន​សង់​ដើម្បី​ជា​កិត្តិយស​ដល់​អតីត​យោធា​ពិការi
X
27 តុលា 2014
កន្លែង​អនុស្សាវរីយ៍​មួយ​ចំនួន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បង្ហាញ​ការដឹងគុណ​ដល់​ជនជាតិ​អាមេរិកាំង​នៅក្នុង​កងកម្លាំង​យោធា​ដែល​បាន​ប្រយុទ្ធ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​នៅក្នុង​កំឡុង​សង្គ្រាម។ កាលពីដើម​ខែ​តុលា​កន្លង​ទៅ​នេះ កន្លែង​អនុស្សាវរីយ៍​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ដើម្បី​ជា​កិត្តិយស​ដល់​ទាហាន​ពិការ​អាមេរិកាំង​ទាំងអស់។ អ្នកស្រី នុច សារីតា ជូន​សេចក្តី​រាយការណ៍​របស់​អ្នកស្រី​Deborah Block ដូច​តទៅ៖