ថ្ងៃព្រហស្បតិ៍, 24 មេសា 2014

កម្ពុជា

គណបក្ស​ប្រឆាំង​ថា គ.ជ.ប. លម្អៀង​ដែល​បាន​​លុបឈ្មោះ​លោក​សម រង្ស៊ី​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និងលោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និងលោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
x
លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និងលោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និងលោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
កែប្រែ​​​ទំហំ​​​អក្សរ - +
ហេង រស្មី
ភ្នំពេញ៖ គណបក្ស​សង្គ្រោះជាតិ​បាន​ចោទប្រកាន់​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ដែល​ហៅកាត់​ថា​គជប​មាន​ភាពលម្អៀង​ក្នុង​ការ​លុបឈ្មោះ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពីបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក៏​ប៉ុន្តែ​មាន​ទណ្ឌិតពីរ​រូបដែល​ល្បី​ខ្ទរខ្ទារក​នៅ​កម្ពុជា គជប​បែរ​ជា​មិន​បាន​លុប​ឈ្មោះចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតទៅវិញ។
 
ទណ្ឌិត​ទាំង​ពីរ​រូប​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្ងែការណ៍​របស់​ខ្លួន​គឺ​សំដៅ​ទៅ​លើ​លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ​និង​អ្នក​ស្រី​ផេង គុន្ឋាបូរី​អតិត​ប្រធាន​ពិធីការ​លោក​ជា ស៊ីម​ប្រធាន​ព្រឹទ្ឋសភាខាង​គណបក្ស​ប្រជាជន​កម្ពុជា។​
 
លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា ដោយសារ​តែ​ចង់​លុបឈ្មោះ​លោកសម រង្ស៊ី​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទាំង​រដ្ឋាភិបាល ​ទាំង​ក្រុម​ប្រឹក្សាធម្មនុញ្ញ ​និង​អ្នកច្បាប់​បាន​ធ្វើការ​សម្រេច​ចិត្ត​អត់​បាន​ថ្លឹង​ថ្លែង​ត្រឹមត្រូវ និង​បាន​ធ្វើ​ឲ្យ​ភ្លាត់​ស្នៀត​ដោយ​ខ្លួន​ឯង។​
 
លោក​មាន​ប្រសាសន៍​ថា​ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជា​រឿង​នយោបាយ​សុទ្ឋសាធ។​
 
«យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​មិន​ត្រឹម​ត្រូវ។ បើសិន​យើង​ធ្វើ​ យើងធ្វើ​ករណី​ទាំង​អស់​គ្នា​ហើយ​ប្រទេស​កម្ពុជា​យើង​អត់​ដែល​ធ្វើ​ផង​រឿង​ហ្នឹង។ វា​ទើប​តែ​ធ្វើចំពោះ​លោក​សម រង្ស៊ី»។​
 
លោក ហេង ពៅ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​ជាង​១០០​ឆ្នាំ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​លោក​ជាប់ ពាក់ព័ន្ឋ​នឹង​បទ​ជាច្រើន​ករណី​រួម​ទាំង​ករណី​ចាប់​ជំរិត​ និង​អំពើឃាតកម្ម​ធំៗនៅ​ពេល​ដែល​លោក​មាន​តួនាទី​ជា​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ។​
 
ចំណែក​អ្នក​ស្រី​ផេង គន្ឋាបូរី អតីត​ប្រធាន​ពិធីការ​លោក​ជា ស៊ីម ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​បួន​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.០០០ដុល្លារអាមេរិក ពី​បទ​ឆបោក​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​
 
សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា ឈ្មោះ​ទណ្ឌិត​ទាំង​ពីរ​នេះ​មិន​ទាន់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។ ចំណែក​ករណី​លោក​សម រង្ស៊ី​បន្ទាប់​ពី​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ឋនាគារ​១០​ឆ្នាំពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀងនិង​ក្លែង​ឯងសារ​សារធារណៈ​ត្រូវ​បាន​គជប​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ភ្លាម។​
 
លោក​ទេព នីថា​អគ្គលេខាធិការ​នៃ​គជប​បាន​និយាយ​ថា ករណី​មិន​បាន​លុប​ឈ្មោះ​លោក ហេង ពៅ​និង​អ្នកស្រី​ផេង គុន្ឋាបូរី លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​បញ្ជី​ឈ្មោះ​កំពុងតែ​បញ្ចូល​ទិន្ន័យ។ លោក​បានបន្ត​ថា ការ​មិន​បាន​លុប​ឈ្មោះ​ទណ្ឌិត​ខ្លះ​វា​ទាក់​ទង​ទៅ​នឹង​ឯកសារ​ឬ​ក៏ការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំរបស់​គជប។​
 
«គជប​អត់​ដឹង​គេ​ស្រង់​ឈ្មោះ​លោក សម រង្ស៊ី​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោតទេ។ នៅ​ពេល​ដែល​គេ​បិទ​ផ្សាយ​លើ​បញ្ជី​ដំបូង​ហើយ​គណបក្ស​សម រង្ស៊ី​ប្តឹង​បាន​គជប​ដឹង​ហើយ​ដោយ​យើង​ផ្អែក​លើ​ច្បាប់​ផ្អែក​លើ​បទបញ្ជា​នីតិវិធី​ទៅ យើង​ឃើញ​ថា ការ​អនុវត្ត​នោះ​ត្រឹមត្រូវ​ហើយ​ក៏អនុវត្ត​តាម​ច្បាប់​ទៅ»។​
 
គជប​បាន​ទុករយៈពេល​៤៥​ថ្ងៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ហើយ​ការ​ចុះ​ឈ្មោះ​បាន​បិទ​បញ្ចប់​កាល​ពី​ចុង​ខែតុលា។ គជប​បាន​រក​ឃើញ​ថា មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ជាង​៨សែន​៣​ម៉ឺន​នាក់ និង​បាន​លុប​ឈ្មោះ​ជាង​៣សែន​៤​ម៉ឺន​នាក់​ក្នុង​ឃុំ​សង្កាត់​ប្រមាណ​១.៦៣៣។​
 
មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ការ​លុប​ឈ្មោះ​លោក​សម​រង្ស៊ី​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ការ​បង្ហាញ​ពី​បំណងបិទផ្លូវ​លោក​ក្នុង​ការចូល​រួម​ឆាក​នយោបាយ​តទៅទៀត៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ខ្មែរ​មួយ​ក្រុម បង្កើត​ក្រុម​តន្ត្រី​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រាi
X
21 មេសា 2014
និស្សិត​ខ្មែរ​បួននាក់​​​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ក្រុម​ឈ្មោះ​ថា «សហគមន៍​ដើម្បី​កូន​ខ្មែរ» ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រា។ លោក អ៊ឹម ​សុធារិទ្ធ​នៃ​វីអូអេ ​សន្ទនា​តាម​រយៈប្រព័ន្ធ Skype ជាមួយ​កញ្ញា​រដ្ឋា សុផានី ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​តន្ត្រី​នេះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ខ្មែរ​​វ៉ាស៊ីនតោន​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរi
X
អ៊ឹម សុធារិទ្ធ
17 មេសា 2014
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​រដ្ឋ​ផ្សេងៗ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​វត្ត​ពុទ្ធិការាម​​នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland ដោយ​មាន​ការ​រៀបចំ​ពិធី​សាសនា​និង​ការ​សម្តែង​សិល្បៈ​ផ្សេងៗ។ លោក អឹុម សុធារិទ្ធ នៃ​វីអូអេ​រាយការណ៍​អំពី​រឿង​នេះ។

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Out of the question មិន​អាច​ទៅ​រួច​ទេi
X
21 មេសា 2014
នៅ​ពេល​ដែល​យើង​និយាយ​ឃ្លា​ថា «out of the question» គឺ​មាន​ន័យ​ថា មិន​បាន​ទទួលការ​អនុញ្ញាតិ ឬ ថា​វា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​សូម្បី​តែ​គិត ក៏​មិន​បាច់​គិត​ដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការស្តារ​ឡើង​វិញ​ផ្នែក​ឧស្សាហកម្ម​កសិកម្ម​ហ្វីលីពីន​ក្រោយ​ព្យុះ​សង្ឃរាi
X
21 មេសា 2014
កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ ទៅ​ព្យុះ​សង្ឃរា Haiyan បំផ្លាញ​ប្រទេស​ហ្វីលីពីន។ ផ្នែក​មួយ​ចំនួននៃ​ប្រទេស​នេះ កំពុង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​។ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជា​ង​គេ​បំផុត គឺ​កសិករ ដែល​ផល​ដំណាំ​ដូង​របស់​ពួកគេ​ជិត​ពាក់​កណ្តាល​ត្រូវ​បាន​បំផ្លាញ។ លោក ជឹង ប៉ូជីន សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក Jason Strother ស្តី​អំពី​ការខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ឧស្សាហកម្ម​កសិកម្ម​ដូង​នេះ​ឡើង​វិញ​នៅ​ហ្វីលីពីន៕