អាមេរិក​ / ខ្មែរ​នៅ​អាមេរិក

ខ្មែរអាមេរិកាំង​នឹងគាំទ្រ​បេក្ខជន​ដែល​ជួយ​សហគមន៍​ខ្មែរ ​និង​កម្ពុជា​

​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តារដ្ឋនានា​ កំពុង​សំឡឹង​មើល​បេក្ខជន​ប្រធានាធិបតីយ​ស.រ.អា.ណា ​ដែល​អាច​ជួយ​សហគមន៍​និង​ប្រទេស​កំណើត​ពួក​គេ។​​

Republican Convention Push On Despite Storm SetbacksRepublican Convention Push On Despite Storm Setbacks
x
Republican Convention Push On Despite Storm Setbacks
Republican Convention Push On Despite Storm Setbacks
កែប្រែ​​​ទំហំ​​​អក្សរ - +
​វ៉ាស៊ីនតោន៖ ក្នុង​អំឡុង​ពេលឃោសនា​បោះឆ្នោតជ្រើស​រើស​ប្រធានាធិបតីស.រ.អា.​លើកនេះ ​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តារដ្ឋនានា​ កំពុង​សំឡឹង​មើល​បេក្ខជន​ប្រធានាធិបតីយ​ស.រ.អា.ណា ​ដែល​អាច​ជួយ​សហគមន៍​និង​ប្រទេស​កំណើត​ពួក​គេ។

ការប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតីយ​ស.រ.អា.​រវាង​លោក​ប្រធានាធិបតី​ ប៉ារ៉ាក់ អូបាម៉ានៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​មីត រ៉ុមនី​នៃ​គណបក្ស​ សាធារណរដ្ឋ​ កំពុង​ធ្វើការ​ឃោសនា​រក​សម្លេង​ឆ្នោត​យ៉ាង​ស្រួចស្រាលទៅ​តាម​ កម្មវិធី​នយោបាយរបស់​ពួក​អស់​លោក​រៀងៗ​ខ្លួន​ដើម្បីទាក់ទាញ​យក​សម្លេង​ គាំទ្រ​នៅ​ថ្ងៃ​បោះឆ្នោត​ទី៤​ខែ​វិច្ឆិកា​ខាង​មុខ។​

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ ដែល​បាន​រួចផុត​ពីការ​កាប់​សម្លាប់​នៃ​របប​ខ្មែរក្រហម ​ហើយ​កំពុង​រស់នៅ​តាម​ បណ្តា​រដ្ឋ​ជាច្រើន​ក្នុង​ស.រ.អា.​ បាន​អះអាង​ថា​ ពួក​គេ​កំពុង​សម្លឹង​មើល​ ថា​តើ​បេក្ខជន​ណាមួយ​អាចផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍ខ្មែរ​និង​ប្រទេស​កម្ពុជា។

លោកចាន់លី គុជ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋម៉ារីឡែន​ បាន​អះអាង​ថា​ លោក​ ចេញ​ទៅបោះឆ្នោត​ជា​រៀង​រាល់​អាណតិ្ត​ ដូចពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដទៃ​ទៀត​ដែរ​ ដើម្បី​ជ្រើស​រើស​មេដឹក​នាំ​ស.រ.អា.​ណា ​ដែល​ផ្តល់​ជីវភាព​រស់​នៅ​ធូរ​ធារ​ដល់​ជនជាតិ​អាមេរិកាំង​ និង​ជនជាតិ​អាមេរិកាំង​ដើម​កំណើតខ្មែរ​ ហើយ​គិតគូ​ពី​សេរីភាព​ ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ជា​ប្រទេស​កំណើត​ផង​ដែរ។​

«ចំពោះ​ប្រជាពល​រដ្ឋខ្មែរ​ ខ្ញុំឃើញ​ថា ​វាជា​កិច្ចការ​មួយ​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ សម្រេច​ចិត្ត​ ថា​តើយើង​ជ្រើស​យក​ការ​ពង្រីក​ពង្រឹង​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម​ក្នុង​ ប្រទេស​អាមេរិក​ ឬមួយ​យើង​គិត​គូរ​ដល់​ប្រទេស​ខ្មែរ​យើង​ដែល​កំពុងតែ​ស្ថិត​នៅ​ ក្នុង​ដំណាក់​កាល​រៀបចំ​ប្រទេស​យើង​ឲ្យ​បានចម្រើន​ រុងរឿង។ហើយ​ផ្នែក​ខាង​សិទ្ធិ​មនុស្ស ​សិទ្ធិសេរីភាព ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​កំពុង​ត្រូវការ​ការ​ជ្រោមជ្រែង​ពី​ប្រទេស​មហា​អំណាច​នោះ​ដែរ។​ ដូច្នេះ​ហើយ ​ធ្វើការ​សម្រេចចិត្ត​ ខ្ញុំ​យល់​ថា​ មិន​ជា​ការ​ពិបាក​ទេ​ចំពោះ​ប្រជា​ពលរដ្ឋខ្មែរ​ក្នុង​ពេល​ដែល​អាមេរិកាំង​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​នេះ»។​

លោក​អះអាង​ថា​ នៅ​អាណតិនេះ​លោក​នឹង​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោកទេ​ ដោយសារ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ជាដៃគូ​មានគោល​នយោបាយ​ល្អ​ដែល​លោក​ចាត់​ទុក​ថា​ ប្រសើរ​ជាង​បេក្ខជន​គណ​បក្សលោក។​

ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែល​បោះឆ្នោត​ជូន​គណបក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន​គិត​ដល់ភាព​រុងរឿង​នៃ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​ពេញ​លេញ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​គណបក្ស​សាធារណរដ្ឋ​មាន​នយោបាយ​ការ​បរទេស​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​ របប​ជិះជាន់​ក្នុង​ពិភព​លោក។​ ចំណែក​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​បោះឆ្នោត​ឲ្យគណបក្ស​ប្រជាធិបតេយ្យ​គឺ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែល​គិតគូ​ពី​ជីវភាព​ធូរធារ​របស់​ពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​អាមេរិក​ ប្រាក់​ឧបត្ថម​សង្គម​ សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស​ជា​ដើម។​

លោកគួង ឃុន​ ពលរដ្ឋខ្មែរ​អាមេរិកាំង​រស់​នៅ​ក្នុង​សង្កាត់​លីន​ រដ្ឋ​ម៉ាសាជូសេត​ បាន​ថ្លែងប្រាប់​វីអូអេ​ថា​ លោក​និង​គ្រួសារ​ត្រូវ​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ពលរដ្ឋ​អាមេរិកាំង។​ លោក​អះអាង​ថា ​លោក​ត្រូវតែ​មាន​ចំណែក​ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​ដ៏​ល្អមួយ​ដែល​អាច​គ្រប់គ្រង​ប្រទេស​បាន​ ដោយ​មិន​ចង់​ឃើញ​ប្រទេស​ធ្លាក់ចុះ​អន់ថយ​នោះ​ទេ។ ​

«វាមាន​ផល​ប្រយោជន៍​ច្រើន​ បើសិន​ជា​ ឧទាហរណ៍​ថា ​យើង​បោះ​ឲ្យ​នរណា​ម្នាក់​ ហើយ​គេ​គិតគូរ​ពី​ជនជាតិ​អាស៊ី​យើង​ មិន​មែន​តែ​ខ្មែរទេ​ ឲ្យ​តែ​ប្រជាជន​ភាគតិច​ ដែល​នៅ​លើ​សកល​លោក​ ​ដែល​នៅ​ប្រទេស​អាមេរិក​នេះ​ ដែល​គេ​គិតគូរ​ពី​រឿង​ ហ្នឹង។​ អាហ្នឹង​ក៏​ជា​ការមួយ​ដែល​មាន​ប្រយោជន៍​ដល់​ជនជាតិ​ខ្មែរ​ដែរ»។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ​ លោកគួង​អះអាង​ថា​មក​ដល់ពេល​នេះ​លោក​មិន​ទាន់​សម្រេច​ចិត្ត​ឡើយ​ទេ​ថា​ បេក្ខជន​ណា​មួយ​ក្នុង​ចំណោម​បេក្ខជន​ទាំងពីរ​ដែល​លោក​កំណត់​ក្នុងចិត្ត​លោក។​ លោក​អះអាង​ថា ​លោកត្រូវ​ការ​ពេល​វេលា​តាម​ដាន​និង​ពិចារណា​បន្តទៀត ​ហើយ​នឹង​រង់ចាំ​ដល់​២​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​ ទើប​សម្រេចចិត្ត​ថា​ បេក្ខជន​ណាមួយ​ដែល​លោក​គិត​ថា​ ជាអ្នក​អាច​ដឹក​នាំ​ប្រទេស​បាន។ ​

បញ្ហា​ស្តារ​សេដ្ឋកិច្ច​របស់​ស.រ.អា.​ឲ្យរីក​ចម្រើន​រួច​ផុត​ពីវបត្តិ​ បញ្ហា​បង្កើត​ការងារ​ធ្វើ ​បញ្ហា​អន្តោ​ប្រវេសន៍​ បញ្ហា​ធានា​សុខ​ភាព​និង​នយោបាយ​ការបរទេស​សំខាន់ៗ​ខ្លះ​ ក្លាយ​ទៅ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​ដែល​គូប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​គឺ​លោកបារ៉ាក់ អូបាម៉ា​ និង​លោក​មីត រ៉ុមនី​ កំពុង​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ទាញ​យក​សម្លេង​គាំទ្រ​មុន​ការ​បោះឆ្នោត​ជាង​២​ខែ​នេះ។​ លោក​មីត រ៉ុមនី​បេក្ខជន​ខាង​គណ​បក្ស​សាធារណរដ្ឋ​បាន​វាយ​ប្រហារ​ដល់​រដ្ឋបាល​លោក​បារ៉ាក់ អូបាម៉ា​ ថា​បាន​ធ្វើឲ្យ​ចុះ​អន់ថយ​ផ្នែក​សេដ្ឋ​កិច្ច ​មាន​ឱភាព​ថវិកា ចំណាយ​លើស​ចំណូល​ ជំពាក់​បំណុល​បរទេស​ច្រើន​ និង​មិន​បានធ្វើ​តាម​ការ​សន្យា។​ លោក រ៉ុមនី​បាន​ផ្តល់​នូវ​យុត្តិសាស្រ្ត​របស់​លោក​ក្នុង​ការ​ជួយ​ឲ្យរីក​ចម្រើន​ផ្នែក​ សេដ្ឋកិច្ច​ ដូចជា​ការ​ទាញ​យក​ប្រយោជន៍​ពី​ប្រភព​ធន​ធាន​រ៉ែ ​ ផ្តល់​ឲ្យ​មនុស្ស​ពេញ​វ័យ​ និងក្មេង​នូវមុខ​ជំនាញ​នានា​ ពង្រីក​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ បញ្ចុះ​ការ​ចំណាយ​លើស​ចំណូល​និង​ជំរុញ​ដល់​ពាណិជ្ជកម្ម​ខ្នាត​តូច​ដែល​បង្កើត​ការងារ​ច្រើន។​ ប៉ុន្តែ​លោក​អូបាម៉ា​បាន​ការពារ​រដ្ឋាភិបាល​របស់​លោក​ដោយ​និយាយថា​ ​ការ​ចុះ​ឱនភាព​សេដ្ឋកិច្ច​ ចំណាយ​ ច្រើន​ជាង​ចំណូល​ និង​ការ​អត់ការងារ​ធ្វើ​ដ៏​ច្រើននោះ​គឺកើត​មាន​ឡើង​យូរ​មក​ហើយ ​ហើយ​ពល​រដ្ឋអាមេរិកាំង​ដឹង​គ្រប់គ្នា​ពី​រឿង​នេះ​ គឺ​មុន​ពេល​ដែល​លោក​ចូល​កាន់ដំណែង។ ​លោក​បាន​វាយ​ប្រហារ​គោល​នយោបាយ​លោកមីត រ៉ុមនី​ខ្លះ​ថា​ ដូច​នឹង​គោល​នយោបាយ​មួយ​ទសវត្សរ៍​កន្លង​មក​ដែល​មាន​លក្ខណៈ​អន់​ថយ។​

លោក​សំដៅ​ទៅ​លើ​គោល​នយោបាយ​លោក​អតីត​ប្រធានាធិបតី​ ចច ដាប់ប៊ែលយូ​ប៊ូស។​
លោក​ថ្លែង​ថា​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​គឺត្រូវ​ពឹង​លើ​អ្នក​មាន​ចំណូល​ថ្នាក់​កណ្តាល​ជា​ច្រើន។​ លោក​ជឿថា ​នយោបាយ​របស់​លោក​អាច​នាំឲ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន​គឺផ្តល់​ការ​អប់រំ​ និង​ហ្វឹកហ្វឺន​ ការ​ប្រើប្រាស់​ធនធាន​រ៉ែ ​ការ​ស្រាវជ្រាវ ​ ការ​សាសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ប្រមូល​ពន្ធ ​ដែល​អាច​បង្កើត​ការងារ​ធ្វើ​ច្រើន​ និង​កាត់​បន្ថយ​ចំណាយ​ច្រើន​ជាង​ចំណូល។​

លោក ​យ័ប​ ​គឹមទឹង​ ពល​រដ្ឋខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋវីជីនៀ​ បាន​អះអាង​ថា ​លោក​នឹង​ទៅ​បោះឆ្នោត​រើស​មេដឹក​នាំ​ដែល​គោរព​ពាក្យ​សន្យា​ ដែល​អាច​ដឹក​នាំ​ប្រទេស​ឲ្យ​បាន​ជឿន​លឿន។​

លោក​ថ្លែង​ថា​ ​សំឡេង​ឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បែក​ខ្ញែក​ខ្លះ​ ដែរ​ដោយ​សារ​ពលរដ្ឋ​ខ្មែរ​ខ្លះ​បោះ​ឆ្នោត​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គិត​បញ្ហា​ផ្ទៃ​ក្នុង​ច្រើន​ជាង​ក្រៅ​ប្រទេស​ មិន​ដូចជា​គណបក្ស​សាធារណរដ្ឋ​ តែ​មាន​អ្នក​ខ្លះ​សម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​សាធារណរដ្ឋ​ ដែល​គេ​គិត​ថា ​ជួយ​ដល់​ប្រទេស​កម្ពុជា​ច្រើន ដូចជា​ផ្នែក​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម។​

«ខ្មែរ​យើង​មួយ​ចំនួន​ទៀត​ដែល​ថា​ ចង់​ឃើញ​គណបក្ស​ខ្លះ​ដែល​ថា​ ជួយ​ទៅ​ស្រុក​ខ្មែរ​យើង​បាន​ច្រើន​ជាង​ ពីព្រោះ​គេ​ឃើញ​ថា​ ក្រុម​អាមេរិកាំង​ខ្លះ​អាច​លូកដៃ​ទៅ​ស្រុក​ខ្មែរ​បាន​ច្រើន​ជាង​ក្រុម​មួយ​ផ្សេង​ទៀត»។​

ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​កន្លះ​លាន​នាក់​ដែល​បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ​គេច​ចេញ​ពី​ការ​កាប់សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម​ កាលពី​ទសវត្សរ៍​១៩៧០​ កំពុង​រស់នៅ​តាម​រដ្ឋនានា​លើ​ទឹកដី​អាមេរិក។​ ពលរដ្ឋ​កម្ពុជា​ខ្លះ​បាន​ក្លាយ​ជា​ពលរដ្ឋ អាមេរិកាំង​ ពល​រដ្ឋខ្លះ​មិន​បាន​ដាក់​ពាក្យសុំ​ចូល​សញ្ជាតិ​អាមេរិកាំង​ទេ​ដែល​ធ្វើឲ្យបាត់​សិទ្ធិ​បោះឆ្នោត។​

អ្នកស្រី ​សារ៉ា ​ប៉ូលីម ​សកម្មជន​ខាង​តស៊ូមតិ​នៃ​អង្គការ ​United Cambodian ​Community​ នៅ​ឯរដ្ឋ​កាលីហ្វ័រញ៉ា​ ​ដែល​ជា​រដ្ឋ​មានជនជាតិ​ខ្មែរ​ច្រើន​ជាង​គេ​នៅ​ស.រ.អា. ​បាន​អះអាង​ថា ​នៅ​ឆ្នាំ​នេះ​អង្គការ​របស់អ្នក​ស្រី​បាន​ជួយពលរដ្ឋ​កម្ពុជា​ ប្រមាណ​៥​ពាន់​នាក់​បានចុះ​ឈ្មោះ​ ដាក់ពាក្យ​សុំ​សញ្ជាតិ​អាមេរិកាំង ​ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង ធ្វើ​ឲ្យ​មានការ​យល់​ដឹងច្រើន​ពី​សហគមន៍​ខ្មែរ។​ អ្នកស្រី​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​សង្កាត់​ឡូសអាន់ជឺឡេស​ នឹងមាន​ទម្រង់​បែប​បទចុះ​ឈ្មោះ​បោះ​ឆ្នោត​បកប្រែ​ជាភាសាខ្មែរ​ ជាលើកដំបូង​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន ​ដោយសារ​ការ​គិតគូរ​ពី​រដ្ឋការ​អាមេរិកាំង។​

«ដូច្នេះ​ខ្ញុំគិត​ថា​ នេះជាឆ្នាំ​ដ៏សំខាន់​ជាងគេបំផុត​ដែល​សហគមន៍​ខ្មែរ​នឹង​ចូល​រួម​ច្រើន​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១២»។​

អ្នកស្រី​អះអាង​ថា​ សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាបាន​យល់​ដឹង​ពី​តម្លៃ​របស់​ពួក​គេ​ ដែល​ជាម្ចាស់សហគមន៍​ យល់​ពីការ​ដែល​ពួក​គេ​ត្រូវ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ផ្លាស់ប្តូរ​គោល​នយោបាយ​ដោយ​ការ​ប្រើ​សន្លឹកឆ្នោត​មួយ​សន្លឹក​ដើម្បីការ ផ្លាស់ប្តូរ​ក្នុង​សហគមន៍​របស់​ពួកគេ​ ដែល​មាន​កម្រិត​ទាប​ខាង​ជីវភាព​ មាន​ការ​យល់ដឹង​តិច​ខាង​ភាសា​ វប្បធម៌​ និង​សិទ្ធិ​ផ្សេងៗ​ផង​នោះ។​

អ្នកស្រី ​ហ៊ឹម ស៊ីនួន​ ពលរដ្ឋខ្មែរ​នៅទី​ក្រុង​ស៊ីអាថុល ​រដ្ឋ​វ៉ាស៊ីនតោន​ដែល​ចូលរួម​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​នយោបាយ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ចូលរួម​ក្នុងការ​បោះឆ្នោត​និង​កិច្ចការ​សហគមន៍​ដើម្បី​ឲ្យ​សិទ្ធិ​ជា​ជនជាតិ​ភាគ​តិច​ របស់​កម្ពុជា​ត្រូវ​គេ​ទទួល​ស្គាល់ ​និង​គ្មាន​ការ​រំលោភ​បំពាន។​

អ្នកស្រី​បាន​អះអាង​ថា ​អ្នក​នយោបាយ​ខ្លះ​បាន​តាក់តែង​ច្បាប់​មិន​សមរម្យ​ ហើយ​រំលោភ​ដល់​សហគមន៍។​ ហើយ​បើ​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​មិន​ចូលរួម​ ពាក់ព័ន្ធ​ទេនោះ គេ​នឹង​គ្មាន​ដំណឹង​ រួច​ខកខាន​ក្នុង​ការ​ចូលរួម​តវ៉ា​លុប​បំបាត់​ច្បាប់នោះ។​ ទីចុង​បំផុត​ សិទ្ធិនានា​នឹង​ត្រូវ​គេ​រំលោភ​បំពាន​ ហើយ​គេ​គ្មាន​អ្នក​ចូល​រួម​ដែល​គិត​គូរ​ជំនួស​សហគមន៍​នោះ​ទេ៕​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ខ្មែរ​មួយ​ក្រុម បង្កើត​ក្រុម​តន្ត្រី​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រាi
X
21 មេសា 2014
និស្សិត​ខ្មែរ​បួននាក់​​​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ក្រុម​ឈ្មោះ​ថា «សហគមន៍​ដើម្បី​កូន​ខ្មែរ» ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រា។ លោក អ៊ឹម ​សុធារិទ្ធ​នៃ​វីអូអេ ​សន្ទនា​តាម​រយៈប្រព័ន្ធ Skype ជាមួយ​កញ្ញា​រដ្ឋា សុផានី ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​តន្ត្រី​នេះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ខ្មែរ​​វ៉ាស៊ីនតោន​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរi
X
អ៊ឹម សុធារិទ្ធ
17 មេសា 2014
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​រដ្ឋ​ផ្សេងៗ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​វត្ត​ពុទ្ធិការាម​​នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland ដោយ​មាន​ការ​រៀបចំ​ពិធី​សាសនា​និង​ការ​សម្តែង​សិល្បៈ​ផ្សេងៗ។ លោក អឹុម សុធារិទ្ធ នៃ​វីអូអេ​រាយការណ៍​អំពី​រឿង​នេះ។

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Out of the question មិន​អាច​ទៅ​រួច​ទេi
X
21 មេសា 2014
នៅ​ពេល​ដែល​យើង​និយាយ​ឃ្លា​ថា «out of the question» គឺ​មាន​ន័យ​ថា មិន​បាន​ទទួលការ​អនុញ្ញាតិ ឬ ថា​វា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​សូម្បី​តែ​គិត ក៏​មិន​បាច់​គិត​ដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការស្តារ​ឡើង​វិញ​ផ្នែក​ឧស្សាហកម្ម​កសិកម្ម​ហ្វីលីពីន​ក្រោយ​ព្យុះ​សង្ឃរាi
X
21 មេសា 2014
កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ ទៅ​ព្យុះ​សង្ឃរា Haiyan បំផ្លាញ​ប្រទេស​ហ្វីលីពីន។ ផ្នែក​មួយ​ចំនួននៃ​ប្រទេស​នេះ កំពុង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​។ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជា​ង​គេ​បំផុត គឺ​កសិករ ដែល​ផល​ដំណាំ​ដូង​របស់​ពួកគេ​ជិត​ពាក់​កណ្តាល​ត្រូវ​បាន​បំផ្លាញ។ លោក ជឹង ប៉ូជីន សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក Jason Strother ស្តី​អំពី​ការខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ឧស្សាហកម្ម​កសិកម្ម​ដូង​នេះ​ឡើង​វិញ​នៅ​ហ្វីលីពីន៕