ថ្ងៃសៅរ៍, 29 វិច្ឆិកា 2014

កម្ពុជា

អុ្នក​នយោបាយខ្មែរ៖ វិធាន​ការទប់​ស្កាត់គ្រោះ​ថ្នាក់​សារពើពន្ធ​ជា​គំរូ​ល្អ​

​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា ​នៅវិមានបញ្ចកោណ។​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា ​នៅវិមានបញ្ចកោណ។
x
​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា ​នៅវិមានបញ្ចកោណ។
​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា ​នៅវិមានបញ្ចកោណ។
សុខ ខេមរា
វ៉ាស៊ីនតោន៖ ក្រុមអ្នក​នយោបាយ​កម្ពុជា​បាន​អះអាង​ថា​ ការព្រមព្រៀង​គ្នា​នៅ​សភា​ស.រ.អា.​ដើម្បី​បញ្ជៀស​មហន្តរាយ​សារពើពន្ធ​ឆ្នាំ​នេះ​ ជា​ពិសោធន៍​និង​ជាគំរូ​សម្រាប់​ប្រទេស​កម្ពុជា។​

លោក ​សុខ ខេមរា​នៃ​វីអូអេ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​វិភាគ​ និង​អ្នក​នយោបាយ​កម្ពុជា​ត្រេកអរ​ដែល​គណបក្ស​ទាំងពីរ​អាច​ទម្លុះ​ទម្លាយ​ភាព​ទល់ច្រក​បាន​ ដែល​ពួក​គេ​ចាត់​ទុក​ថា ​នឹង​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក ​និង​សេដ្ឋកិច្ច​ស.រ.អា.​មិន​ជាប់​គាំង។​

សភា​ស.រ.អា.​បានបញ្ជៀស​មហន្តរាយ​សារពើពន្ធឆ្នាំ​២០១៣​ជា​បណ្តោះ​អាសន្ន​សម្រាប់​រដ្ឋបាល​របស់​លោក​អូបាម៉ា​ ដែល​មាន​ន័យ​ថា ​មិនមានការ​កាត់​ចំណាយ​រដ្ឋ​ច្រើន​ហើយ​នឹង​ការ​មិន​ដំឡើង​ពន្ធដារ​សម្រាប់​ជនជាតិ​អាមេរិកាំង​ភាគ​ច្រើន។​

ការព្រមព្រៀង​គ្នានេះ​កើតឡើង​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​តាក់តែង​ច្បាប់​នៃ​គណបក្ស​ទាំង​ពីរ​គឺគណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ បានព្យាយាម​ការពារ​គោល​នយោបាយ​ថវិកា​រៀងៗ​ខ្លួន​យ៉ាង​ស្វិតស្វាញ​រយៈពេល​២ឆ្នាំ​ដែល​គេ​គិត​ថា ​សឹងតែ​ធ្វើឲ្យ​ប្រទេស​អាមេរិក​និង​ពិភព​លោក​ជាប់គាំង​ដំណើរ​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ជ្រៅមួយ​ជាន់​ទៀត។​ គណបក្ស​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែមទៀត​លើ​បញ្ហា​បំណុល​និង​ឱនភាព​ថវិកា។​ ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ប្រទេស​កម្ពុជា​និង​ស.រ.អា.​ចាត់ទុក​ការ​ព្រមព្រៀង​គ្នា​មួយ​រយៈ​ពេល​ខ្លី​នៅ​នាទី​ចុងក្រោយ​កាលពី​ថ្ងៃអង្គារដែល​ឈាន​ទៅដល់​ការ បោះឆ្នោតគាំទ្រ​ក្នុង​សភា​នូវ​សំឡេងង​២៥៧​ទល់នឹង​១៦៧​លើបញ្ហា​ថវិកា​ជាតិ​ នេះ​គឺ​ជា​បទពិសោធន៍​និង​គម្រូ​ហើយ​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ពិភព​លោក​និង​ស.រ.អា.​ឲ្យ​មាន​ដំណើរការ​ទៅមុខ​ជាធម្មតា។​

លោក ​ជៀម យាប​ សមាជិក​សភា​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ បាន​អះអាង​ថា​ ស.រ.អា.​ជា​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​ តែ​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ក៏​កើត​ចេញ​ពី​ប្រទេស​អាមេរិក​ដែរកាលពី​ឆ្នាំ​២០០៨។​ លោក​ ជៀម យាប​បាន​ហៅ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ទាំងពីរ​ថា​ជា​ជំហាន​ដ៏​មាន​សារៈ​ប្រយោជន៍ក្នុង​ការ​រៀបចំ​ពន្ធដារ​ឡើង​វិញ​ដើម្បី​ទ្រទ្រង់​ការ​ចំណាយ​របស់​រដ្ឋ​ផ្សេងៗ​ ទន្ទឹម​គ្នា​ដែល​ស.រ.អា.​មាន​ឱនភាព​ថវិកា​និង​ជំពាក់​បំណុល​ចិន​យ៉ាង​ច្រើន​នោះ។​

«ខ្ញុំ​ពិនិត្យ​ឃើញ​ថា ​បើសិន​ជា​ការរៀបចំ​ពន្ធដារ​ផ្សេងៗ​ ស.រ.អា.​ហ្នឹង​គឺ​ថាបាន​រឹងមាំគឺ​ជា​បទ​ពិសោធន៍​មួយ​ ឬ​មេរៀន​មួយ​សម្រាប់​បណ្តា​ប្រទេស​ដ​ទៃ​ទៀត»។​

លោក​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណក្ស​សម រង្ស៉ី​បាន​ហៅ​ការ​ស្រុះ​ស្រួល​គ្នា​នៅ​នាទី​ចុង​ក្រោយ​នៃ​សភា​អាមេរិកាំង​មក​ពី​បក្ស​កាន់​កាប់​រដ្ឋាភិបាល​និង​បក្ស​មិនកាន់​កាប់រដ្ឋាភិបាល​ថា​ ជា​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​និង​សាកល​លោក​ជាធំ​ ហើយនឹង​ជា​គម្រូដល់​អ្នក​នយោបាយ​កម្ពុជា។​

«នេះជា​វប្បធម៌​ប្រជាធិបតេយ្យ​ដ៏គួរ​ឲ្យយក​គម្រូ​តាម​ ពីព្រោះ​ថា ​នៅពេល​ដែល​គណ​បក្ស​នយោបាយ​ទាំងអស់​គិត​គូរ​តម្កល់​ផល​ប្រយោជន៍ជាតិ​ជាធំ​គឺ​នឹង​អាច​ដោះស្រាយ​បាន ​ឲ្យ​តែ​គេ​តម្កល់ផល​ប្រយោជន៍​ជាតិ​ជាធំ។ ​ការ​ខុស​គ្នា​រវាង​ទស្សនៈ​នយោបាយ​នៅ​ក្នុង​គណ​បក្សនីមួយៗ​គឺជា​រឿង​ធម្មតា។​ វា​ខុស​ប្លែក​ពី​ប្រទេស​កម្ពុជា​ ដែល​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ដែល​ត្រូវ​គ្នា​សោះ»។​

លោក​យឹម សុវណ្ណ​ថ្លែងយ៉ាង​ដូច្នេះ​ដោយយោល​ទៅ​លើ​បញ្ហាជាតិ​យ៉ាងតិច​ពីរ ​ដែល​គណបក្ស​កាន់អំណាច​មិន​ទទួល​យក​មក​ពិភាក្សា​រួមគ្នា​គឺរឿង​ព្រំដែន​ដែល​លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សម រង្ស៉ី​ បាន​ដក​តម្រុយ​កាល​ពី​ឆ្នាំ​២០០៩​ នៅ​ខេត្តស្វាយ​រៀង​ ហើយដែល​មិន​ត្រូវ​មាន​ការ​សម្រុះ​សម្រួល​គ្នា​ តែថែមទាំង​ត្រូវជាប់​ទោស ​ហើយ​និង​បញ្ហា​សើរើ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ ដែល​គណបក្ស​ជំទាស់អះអាង​ថា ​មាន​ហេតុផល​សមរម្យ​ ថា​ អាច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ មនុស្ស​ចាស់​លើស​ពី​អាយុ​៦៥​ឆ្នាំ​ឲ្យ​មាន​ប្រាក់​ខែ​ ហើយនឹង​កាត់បន្ថយ​ការ​ជំពាក់​បំណុល​បរទេស។​

លោក សុវណ្ណ​អះអាង​ថា​ បញ្ហាទាំង​នេះ​អាច​ធ្វើបាន​គឺពឹង​ទៅលើ​ការ​ប្រមូល​ពន្ធ ឲ្យ​មាន​ប្រសិទ្ធិភាព​ទាំងឡាយ ​ជាពិសេស​ដីក្រុមហ៊ុនធំៗ​ មិន​មែន​ជា​ដី​កសិករ និង​កាស៊ីណូ​ជា​ដើម​នោះ ។​

លោក ​យឹម សុវណ្ណ​យល់ថា​ ការស្រុះស្រួល​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មិន​ឲ្យ​កើត​មហន្តរាយ​សារ​ពើពន្ធ ​ដែលរាប់​ទាំងការ​រៀបចំ​ពន្ធដា​ ការ​ចំណាយ​របស់​រដ្ឋាភិបាល ​បំណុល​ហើយ​នឹង​ឱនភាព​ថវិកា​ជាដើមនោះ​គឺ​ជារឿង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ពិភពលោក ​និង​កម្ពុជា​ដែល​ពឹង​ផ្នែក​មួយ​ផ្នែកធំ​ចំពោះ​ការ​នាំ​ចេញ​សំលៀក​បំពាក់​និង​ផលិផល​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ផង​ដែរ។​

លោក​ យ៉ែម ប៉ុញ្ញឫទ្ធិ​(Yem Ponhearith)​ អ្នក​តំណាងរាស្ត្រ​និង​ជាអគ្គ​លេខាធិការ​បក្ស​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ជាអ្នកចូលរួម​តវ៉ាឲ្យ​មាន​ការ​សើរើ​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​យកពន្ធ​ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បីជួយ​ដល់​មន្ត្រី​រាជការ​និង​មនុស្ស​ និង​សេដ្ឋកិច្ចកម្ពុជា​ឲ្យមាន​ការ​រីក​ចំរើន​ ហើយ​នឹង​ការ​កាត់បន្ថយ​បំណុល​បរទេស។​

លោកបាន​អះអាងថា​ គណបក្សកាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មិនគួរ​ផាត់​ចោល​សំឡេងង​ក្រុម​ជំទាស់​ដែល​អាច​ជួយ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ និងផ្ទៀងផ្ទាត់​ពីដំណើរ​ការ​កសាង​ប្រទេស​ កាត់​បន្ថយ​ភាពក្រីក្រ​ទេ។​ លោក​បាន​ហៅការ​ស្រុះស្រួល​គ្នា​ក្នុងសភា​ស.រ.អា.​មក​ពី​គណបក្ស​សាធារណរដ្ឋ​និងគណ​បក្សកាន់​អំណាច​គឺ​គណ​បក្ស​ប្រជាធិបតេយ្យ​ថា​ ជាគម្រូ​និង​ជាការ​ទទួល​ខុស​ត្រូវខ្ពស់។​

«ចំណុច​នេះ​ខ្ញុំសង្កេត​ឃើញ​ថា​ ការឯកភាព​គ្នា​លើ​ចំណុច​ដ៏ច្រើន​ដែលគេ​ធ្លាប់​តែ​ខ្វែង​យោបល់គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​ស.រ.អា.​ ​គឺជា​គម្រូមួយ​ដ៏ល្អ​សម្រាប់​អ្នក​ដឹកនាំ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវខ្ពស់ ​ការទទួល​ខុសត្រូវ​រួម​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ»។​

អ្នកវិភាគ​សេដ្ឋកិច្ច ​លោក​សាស្ត្រាចារ្យ​ឌុច ដារិន​នៃសាកល​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋហ្លរីដា​ ស.រ.អា.​បាន​ថ្លែង​ថា៖​

«ខ្ញុំ​សង្កេត​ឃើញ​ថា​ គណបក្ស​សាធារណ​រដ្ឋ​ក៏ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​កាត់​បាន​បង្រួមបង្រួម​គ្នា។ វាជា​សញ្ញាមួយ​ដែល​ថា​នៅ​ស.រ.អា.​ពេល​ណា​ដែល​មាន​គ្រោះ​មហន្តរាយ​ធំ​គឺគេ​ចូល​មក​ជួយ​ដោះសា្រយ​បញ្ហា​រួមគ្នា​ ហើយ​បង្រួម​បង្រួម​គ្នាដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ស.រ.អា.​រីកចម្រើន។​ វា​ជា​ចំណុច​មួយ​ដែល​ឃើញ​ថា​ ក្នុង​អាណតិ​ទី២​ហ្នឹង​គឺរវាង​គណ​បក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ ដូចជា​ធ្វើការ​រួមគ្នា​គឺមិន​ដូច​ពី​អាណតិ​ទី១»។​

ដោយឡែក​ លោកគុជ ចាន់លី​ អ្នកវិភាគ​ម្នាក់ក្នុង​រដ្ឋម៉ារីឡែន​ ស.រ.អា.​បាន​សាទរ​ចំពោះការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងពីរ​ ដែលធ្វើ​កិច្ចការ​ដ៏​លំបាក​លំបិន​ក្នុងការ​ដោះស្រាយ​បញ្ហា​មិន​ឲ្យ​ស.រ.អា.​ មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ ដែល​មានចំណូល​ក្រោម​២៥​ម៉ឺនដុល្លារ​ក្នុងមួយ​ឆ្នាំៗ ​ត្រូវ​បង់ពន្ធ​បន្ថែម​ ហើយ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ដែល​អត់​ការងារធ្វើ​បាន​បន្ត​ទទួល​ប្រាក់​ឧបត្ថម​ ហើយ​នឹង​មាន​ការ​ផ្តត់ផ្គង់​ប្រាក់​សម្រាប់​ធានា​សុខភាព​ជាដើម​ ដែល​លោក​ចាត់ទុក​ថា ​មាន​ប្រយោជន៍​ខ្លាំង​ដល់​ប្រទេស​និង​ពលរដ្ឋ​អាមេរិកាំង។​

«ទោះជា​យ៉ាងណា​ក៏ដោយ​ ​នៅស.រ.អា.​នេះ​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ ​គណ​បក្ស​ដែល​មាន​សំឡេង​ច្រើន​នៅក្នុង​សភា​ជា​អ្នកត្រួតត្រា ​និង ​កាន់​អំណាច​ ត្រូវមាន​ការ​គោរព​ដល់​គណបក្ស​ដែល​មាន​សំឡេង​តិច។​ ដូច្នេះ​ហើយ​ការ​គោរព​ពី​គណបក្ស​ដែល​មាន​សំឡេងតិច​ទៅ​វិញ​ទៅមក​ហ្នឹង​ស​បញ្ជាក់​ឲ្យឃើញ​ថា​ នេះ​ជាលក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស.រ.អា.។​ គណបក្ស​ដែល​មាន​សំឡេងង​ច្រើន​មិន​ចេះតែ​អនុម័ត ​អត្តនោម័ត​ម្នាក់​ឯង​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ​ទេ»។​

លោក ​ចាន់លី​ បាន​បន្ថែមថា​ ពលរដ្ឋ​អាមេរិកាំង​ ក៏ដូច​បណ្តា​ប្រទេស​នៅ​ក្នុង តំបន់​អឺរ៉ុប​ អាស៊ី​និង​តំបន់ផ្សេង​ទៀត​ ដែល​មាន​ការ​រង់ចាំ​មើល​ពីការ​ដោះស្រាយ ​បញ្ហា​វិបត្តិ​ថវិកា​ជាតិ​ស.រ.អា.​នេះ ​អាច​មាន​អារម្មណ៍​ធូស្រាល ​ហើយ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ដំណើរការ​ជា​ប្រក្រតី​ ក្រោយពេល​លោក​ប្រធានាធិបតី​បារ៉ាក អូបាម៉ា ​ចុះ​ហត្ថលេខា​លើច្បាប់​សារពើពន្ធ​នេះ។​ ច្បាប់នេះ​តម្រូវឲ្យ​ពលរដ្ឋ​អាមេរិកាំង ​ជាអ្នកមាន ​ដែល​គ្រួសារ​រក​ចំណូល​លើស​ពី​២៥ម៉ឺន​ដុល្លារ​ ឬលើស​ពីកន្លះ​លានដុល្លា​រ​ក្នុងមួយឆ្នាំៗ​ ត្រូវ​បង់ពន្ធ​បន្ថែម​ច្រើន​ជាង​ធម្មតា៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អង្កររំដួលខ្មែរ​បាន​រង្វាន់​ជា​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោកi
X
28 វិច្ឆិកា 2014
អស់រយៈពេល៣ឆ្នាំជាប់ៗ​គ្នា  អង្ករ​លេខ​មួយ​របស់ខ្មែរបាន​រង្វាន់​ជា​អង្ករល្អ​បំផុត​ក្នុង​ពិភព​លោក​ក្នុង​សន្និសីទ​ពិភព​លោក​អំពី​អង្ករ។  ពាន​រង្វាន់​អង្ករល្អ​បំផុត​ក្នុង​ពិភព​លោក​នេះ​បាន​ជា​មួយ​ប្រទេស​ថៃ  ហើយ​កម្ពុជា​ទទួល​បាន​នៅពេល​ប្រទេស​កម្ពុជា​ស្វះស្វែង​នាំ​អង្ករចេញ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​សម្រាប់​កសិករ​ក្រីករ​ ខ្វះមុខ​ខ្វះ​ក្រោយ។ ​លោក Robert Carmichael ​ រាយ​ការណ៍​សម្រាប់​វីអូអេពីភ្នំពេញ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តី​ប្រែសម្រួល ដូចតទៅ៖
  ទាញ​យក​កម្មវិធី VOA App ថ្មី!
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
សមាគម​ជីវិត​និង​ក្តីសង្ឃឹម​ដឹក​នាំ​ដោយ​ព្រះ​សង្ឃ​ជួយ​គ្រួសារ​ក្រីក្រi
X
20 វិច្ឆិកា 2014
ព្រះសង្ឃដើរ​តួនាទីសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ទាំងខាង​សីលធម៌ និង​ការ​អភិវឌ្ឍ​ទូទៅ។ ​ក្នុងបទ​សម្ភាសន៍​ជាមួយ​លោក​អុឹម សុធារិទ្ធ​នៃ​វីអូអេ​ ព្រះ​តេជព្រះគុណ​​ហឿន សំនៀង​ពន្យល់ពី​សារៈសំខាន់​របស់​សមាគម​ជីវិត​និង​ក្តីសង្ឃឹម ​ដែលដឹកនាំ​ដោយ​ព្រះសង្ឃ។​ ព្រះ​តេជ​ព្រះគុណ​​ពន្យល់​ពីអ្វី​ដែល​សមាគម​នេះ​បាន​ធ្វើ​ ក្នុង​ការ​ជួយ​សង្គម​ ក្រៅពី​កិច្ចការ​ព្រះ​ពុទ្ធសាសនា។​ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាសន៍​នេះ​ដូចតទៅ៖

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
All Thumbs ដៃ​ភ្លើង​ជើង​មាន់i
X
24 វិច្ឆិកា 2014
ឃ្លា all thumbs មាន​ន័យ​ដូច​ឃ្លា​មួយ​នៅ​ភាសា​ខ្មែរ​ដែរ គឺ​«ដៃ​ភ្លើង​ជើង​មាន់»។ ជាពិសេស គឺ​ពេល​ប្រើ​ដៃ គឺ​កាន់​អី​ខូច​ហ្នឹង ឬ​ធ្វើ​មិន​ទំនង​ជាដើម។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងលើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បច្ចេកវិទ្យា​ទំនើប​ជួយ​ព្យាករណ៍​អាកាសធាតុi
X
24 វិច្ឆិកា 2014
ព្យុះ​យ៉ាង​ខ្លាំង​ដែល​បណ្តាល​ឲ្យ​មាន​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក ជា​ការដាស់តឿន​មួយ​ថា តើ​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ដែល​អាច​ព្យាករណ៍​អាកាសធាតុ​នោះ។ ការតាំង​ពិពណ៌​ឧតុនិយម​នៅ​ក្នុង​ទីក្រុង Brussels នៅ​ដើម​ខែ​នេះ បាន​ពណ៌នា​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ព្យាករណ៍​អាកាសធាតុ​ហើយ​នឹង​ប្រុងប្រៀប​ឲ្យ​បាន​ប្រសើរ​ឡើង​​ចំពោះ​ផល​ប៉ះ​ពាល់​របស់​វានេះ។ លោក ជឹង ​ប៉ូជីន ជូន​សេចក្តី​រាយការណ៍​របស់​លោក George Putic អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៃ​វីអូអេ៕