ប័ណ្ណសារ

ក្រុមគ្រួសារ​ស្រ្តី​បម្រើ​​ដែល​​ស្លាប់​​នៅ​​ម៉ាឡេស៊ី​​ចង់​បាន​ការណ៍​​ពិត

ហេង រស្មី

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ​សព​ពលការិនី​ម្នាក់​ដែល​បាន​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។

ជន​រងគ្រោះ​ឈ្មោះ ​អ៊ុប ​សុខគួន ​អាយុ​ ៤៧​ ឆ្នាំ ​បាន​ស្លាប់​បាត់បង់​ជីវិត ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ហើយ​សព​អ្នកស្រី​ទើបតែ​បញ្ជូន​មក​ប្រទេស​កម្ពុជា​ក្រោយ​ពី​ស្លាប់​បាត់បង់​ជីវិត​អស់​រយៈពេល​បួន​ខែ។

តាម​របាយ​ការណ៍​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យដឹង​ថា​ជន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​ធ្វើការ​ហួស​កម្លាំង។ ​ប៉ុន្តែ​របាយការណ៍​នេះ​ផ្ទុយ​គ្នា​នឹង​របាយការណ៍​ធ្វើ​កោសល្យ​វិច័យ​របស់​មន្ទីរពេទ្យ​នៃ​ប្រទេស​ម៉ាឡេស៊ី ​បាន​អះអាង​ថា​ ជន​រងគ្រោះ ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​រលាក​សួត។

លោក​ ជា ​មុន្នី ​អាយុ​ ៥៤​ ឆ្នាំ ​បង​ប្អូន​ជីដូន​មួយ​របស់​ជន​រងគ្រោះ​បាន​និយាយ​ថា​លោក​មិន​ជឿ​ទៅ​លើ​របាយការណ៍​សន្និដ្ឋាន​ទាំង​នោះ​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​អ្នកស្រី​អ៊ុប ​សុខគួន។

«ការ​ធ្វើ​កោសល្យវិច័យ ​វា​ឥតមាន​លិខិត​តូបករណ៍​ណា​អំណះអំណាង​ឲ្យ​វា​ទុក​ចិត្ត។​ មិន​ដឹង​គ្នា​រងគ្រោះ​យ៉ាងម៉េច​ ខ្ញុំ​មិន​ដឹង។ ​អញ្ចឹង​ថា​ឲ្យ​ក្រុមហ៊ុន​វីស៊ី​ហ្នឹង​ គេ​ឲ្យ​មាន​លិខិត​តូបករណ៍​ហ្នឹង​ មក​ពី​ម៉ាឡេ​អី​យ៉ាងម៉េច ​ឲ្យ​គេ​បំភ្លឺ​ឲ្យ​ខ្ញុំ​ទៅ»។

ក្រុមហ៊ុន​វីស៊ី​ម៉ែនផៅវើ​ដែល​បាន​នាំពលករ​នៅ​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​បាន​ផ្តល់​ទឹកប្រាក់​ ១,០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​ចំណែក​ឯ​ម្ចាស់​ផ្ទះ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ក្រុម​គ្រួសារ​សព។

លោក​ ជា ​មុន្នី ​បាន​មាន​ប្រសាសន៍​ថា​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​និង​ទាមទារ​សំណង​ឲ្យ​បាន​សមរម្យ។

ក្រុមហ៊ុន​វីស៊ី​ម៉ែនផៅវើ ​ព្រម​ទាំង​លោក ​អាន ​ប៊ុនហាក់ ​ប្រធាន​ក្រុមហ៊ុន​នាំពលករ​ទៅ​ក្រៅ​ប្រទេស​មិន​អាច​ស្នើសុំ​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ​សេង ​សក្កដា ​អគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ក៏​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បាន​ដែរ។

ចំណែក​ឯ​លោក ​ហែម ​មុន្នី​ ប្រធាន​នាយកដ្ឋាន​មុខរបរ​និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ​បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ដោយសារ​តែ​លោក​កំពុង​មាន​ជំងឺ។

«ខ្ញុំ​ឥត​ដឹង​រឿង​ហ្នឹង​ផង។ ​ជួន​អី​ទៅ​ផ្នែក​ផ្សេង​ទៅ​ការិយាល័យ​ទៅ​អី។ ​ខ្ញុំ​ឥត​ដឹង ​ព្រោះ​ខ្ញុំ​ឈឺ»។

លោក ​ហ៊ុយ ​ពេជ្រ​សុវណ្ណ ​មន្ត្រី​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​និយាយ​ថា​មាន​ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​បាន​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​រហូត​ដល់​ជាង​ ១០​ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

«សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង ​ចាត់ចែង​ជាមួយ​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ ឲ្យ​ពួក​គាត់​ធ្វើ​ការ​តែ​រយៈពេល​៨​ម៉ោង​ឲ្យ​ត្រូវ​នឹង​អនុសញ្ញា​អង្គការ​ ILO ​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​បាន​អនុម័ត​នៅ​ពេល​ថ្មីៗ​នេះ​ថា ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ក៏​ជា​អ្នក​ធ្វើ​ការ​ដែរ។ ​ដូច្នេះ​គាត់​ត្រូវ​ការ​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ​ ៦​ ថ្ងៃ​ក្នុង​មួយ​អាទិត្យ»។

លោកស្រី ​មូរ ​សុខហួរ ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ការនាំ​ពលករ​ទៅ​ក្រៅ​ប្រទេស ​បាន​និយាយ​ថា​ មាន​ពលករ​ខ្មែរ ​៩​ករណី​ បាន​ស្លាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​បាន​សរសេរ​របាយការណ៍​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។ ​ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

«ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង ​យក​នូវ​ការណ៍​ពិត។ ​ខ្ញុំ​មិន​ជឿថា​ អ្នក​ដែល​ស្លាប់​ហ្នឹង ​ស្លាប់​មួយ​កន្លែង​ នៅ​ថ្ងៃ​ហ្នឹង ​ដោយ​ឥត​មាន​ជំងឺ​អីសោះ។ ​ស្រាប់​តែ​ថ្ងៃ​ស្លាប់​ហ្នឹង ​ថា​មាន​ជំងឺ​សួត។ ​បើ​សិន​ជា​អ្នក​ហ្នឹង​ ស្លាប់​ដោយសារ​ជំងឺសួត​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការងារ​រហូត​ដល់​មាន​ជំងឺ​សួត​ហើយ​រហូត​ដល់​ស្លាប់»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ចុង​ឆ្នាំ​២០១១​ បាន​សម្រេច​ផ្អាក​ មិន​ក្រុមហ៊ុន​ឯកជន​នាំ​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ឆ្នាំ​២០១១ ​យ៉ាង​តិច​មាន​ពលករ​ខ្មែរ​ចំនួន​១២​ នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​ ក្នុង​នោះ​មាន​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ចំនួន​៩​នាក់​បាន​ស្លាប់ ​កម្មករ​នៅ​តាម​រោងចក្រ​ផ្សេង​ៗ​បី​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ហ៊ុយ ​ពេជ្រសុវណ្ណ ​មន្ត្រី​ផ្នែក​កម្មវិធី​សិទ្ធិការងារ ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ផល​នេសាទ​ធ្លាក់​អ្នក​ស្រុក​ជំពាក់​ធនាគារ​កាន់​តែច្រើនi
X
20 កញ្ញា 2014
ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​នេសាទនៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ទឹក​សមុទ្រ​ពាម​ក្រសោប​ជួប​បញ្ហា​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​រស់នៅ។ ​ពលរដ្ឋ​ខ្លះ​បាន​ជំពាក់​បំណុល​ធនាគារ​កាន់តែ​ច្រើន​ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ធ្វើចំណាក​ស្រុក​ទៅ​ស៊ីឈ្នួលជា​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ។ ពាម​ក្រសោប​គឺ​ជា​ឈ្មោះ​សហគមន៍​នេសាទ​សមុទ្រ​មួយ​ស្ថិត​ក្នុង​ឃុំ​ពាម​ក្រសោប​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង។​សហគមន៍​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង​ក៏​ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ប្រហែល​ជាង​ ៣០​នាទីចេញ​ពីរមណីយដ្ឋានបឹង​ក្រយ៉ាក​មុន​នឹង​ទៅ​ដល់​សហគមន៍​នេះ។ លោកស៊ុយ ហ៊ាមខេមរា​នៃវីអូួអេ​រាយការណ៍​ពី​សហគមន៍​ពាមក្រសោប ​ខេត្តកោះកុង៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
សកម្មជន៖​សិទ្ធិ​មនុស្ស​នៅ​កម្ពុុជា​ធ្លាក់ចុះi
X
19 កញ្ញា 2014
សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​ខិតខំ​ជំរុញ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ​បន្ទាប់​ពី​ពួកគេ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​លោក​ម៉ែន គឹមសេង​ នៃវីអូអេ​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ លោកស្រី​ចក់​ សុភាព​ នាយិកា​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បញ្ជាក់​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កាន់​តែ​អាក្រក់​ឡើង​ហើយ​វប្បធម៌​និទណ្ឌ​ភាព​នៅបន្ត​កើត​មាន​យ៉ាង​ច្រើន៕​

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Get Over It ឈប់​គិត​ពី​រឿង​នេះ​ទៅi
X
18 កញ្ញា 2014
ឃ្លា Get over it ប្រើ​នៅ​ពេល​ណា​ដែល​យើង ចង់​ប្រាប់​នរណា​ម្នាក់ ឲ្យ​ឈប់​បារម្ភ ឈប់​ត្អូញត្អែរ ឈប់​វក់ ឬ​ក៏​ឈប់​ពិបាក​ចិត្ត​នឹង​អ្វី​មួយ។ ហើយ ឃ្លា​នេះ​ក៏​មាន​ន័យ​ថា ត្រូវតែ​ជម្នះ ពេល​ជួប​ការលំបាក​នោះ​ផងដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បញ្ហា​ក្មេង​គេង​មិន​លក់ (វីអូអេ​វិទ្យាសាស្ត្រ ០៤០)i
X
អ៊ឹម សុធារិទ្ធ
19 កញ្ញា 2014
ក្នុង​កម្មវិធី​វិទ្យាសាស្ត្ររបស់​វីអូអេ​​នៅ​ពេល​នេះ លោក​ អ៊ឹម សុធារិទ្ធ ​នៃ​វីអូអេ​សូម​ជូន​សេចក្តីរាយការណ៍​​របស់​លោក​ Miles O’Brien អំពី​បញ្ហា​ក្មេង​កេង​មិន​លក់។