ថ្ងៃព្រហស្បតិ៍, 31 កក្កដា 2014

កម្ពុជា

បទសម្ភាសន៍​ផ្តាច់​មុខ៖ សមាហរណកម្ម​គណបក្ស​ប្រឆាំង​ពីរ​ទៅ​ជា​គណបក្ស​ថ្មី​មួយ

លោក សម រង្ស៊ី​ប្រធានគណបក្ស​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក សម រង្ស៊ី​ប្រធានគណបក្ស​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
ហេង រស្មី
កំណត់​សម្គាល់​អ្នក​កែ​សម្រួល៖ នៅអង្គារ​ទី​១៧ ខែកក្កដា​ ឆ្នាំ២០១២​នេះ ​ក្រោយ​ពី​បើក​កិច្ចប្រជុំ​ចំនួន​ពីរ​ថ្ងៃ គណបក្ស​សម រង្ស៊ី  និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ព្រមព្រៀងបញ្ចូល​គណបក្ស​ទាំង​ពីរ​ដើម្បើ​បង្កើត​គណបក្ស​ថ្មី​មួយ ក៏ប៉ុន្តែ​មិនទាន់​បានដឹង​ឈ្មោះ​នៅឡើយ​ទេ។ ខាង​ក្រោមគឺ​ជា​បទ​សម្ភាស​ផ្តាច់​មុខ​រវាង​លោក ហេង រស្មី នៃ​វីអូអេ និងលោក សម រង្ស៊ី​ប្រធានគណបក្ស​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស៖

សំណួរ ៖ តើ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា មាន​សុទិដ្ឋិនិយម​ដូចម្តេច ក្រោយ​ពី​គណបក្ស​ទាំងពីរ​សម្រេច​បង្កើត​ទៅ​ជា​គណបក្ស​តែ​មួយ?

សម រង្ស៊ី ៖ មិនត្រឹមតែ​មាន​សុទិដ្ឋិនិយម​ទេ គឺ​មាន​ជំនឿ។ ជំនឿថា​យើង​នឹងបំពេញ​បេសកកម្ម​ស្រោចស្រង់​ប្រទេសជាតិ​ឲ្យ​បានសម្រេច ឲ្យ​ទាន់​ពេលវេលា ពីព្រោះ​ជា​ការ​ចាំបាច់​យើង​មិនមាន​ជម្រើស​ទេ ដែល​យើង​ត្រូវ​រួបរួម​គ្នា ហើយ​អំពាវនាវ​ឲ្យ​អ្នក​ស្នេហាជាតិ​ដទៃទៀត អ្នក​ប្រជាធិបតេយ្យ​ដទៃទៀត​រួបរួម​គ្នា​ជាមួយ​យើង​ដើម្បី​ស្រោចស្រង់​ប្រទេស។ រៀបចំ​ប្រទេស​យើង​ឲ្យ​បានល្អ​ត្រឹមត្រូវ ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយការ​លួចប្លន់​ដីធ្លី ផ្ទះសម្បែង រងគ្រោះ​ដោយ​អំពុក​រលួយ រងគ្រោះ​ដោយ​ការគាបសង្កត់​គ្រប់​បែបយ៉ាង ហើយ​បើ​យើង​មិនស្រោចស្រង់​ជាតិ​ពេល​នេះ​ទេ ខ្លាច​វា​ហួស​ពេល​ពីព្រោះ​យើង​ឃើញ​ជាតិ​យើងកំពុង​តែ​ស្លាប់​បន្តិច​ៗ​ម្តង។ ដូច្នេះ​ឥតមាន​ជម្រើស​ទេ យើង​ត្រូវតែ​ធ្វើ​ដោយមាន​ជំនឿ​នឹង​សម្រេច​បានជោគជ័យ​សម្រាប់​ប្រទេស​យើង​ទាំង​អស់​គ្នា។

សំណួរ៖ ​តើ​លោក​កឹម សុខា មាន​អ្វី​ចង់​បន្ថែម​ទេ?

កឹម សុខា ៖ យើង​មាន​សុទិដ្ឋិនិយម​ត្រង់​ថា យើង​ទាំងអស់​គ្នា​បានពិចារណា​ល្អិតល្អន់​ណាស់ ថា យើង​បាន​ជជែក​គ្នា​យ៉ាង​ច្បាស់លាស់​ណាស់ ចេញ​ពី​បេះដូង​តែ​ម្តង​។ ទី​២ យើង​មាន​សុទិដ្ឋិនិមយ ត្រង់ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រាប់​ឲ្យ​យើង​ធ្វើ​បែប​ហ្នឹង។ ប្រសិន​បើ​មិន​យើង​មិន​ធ្វើតាម​ប្រជាពលរដ្ឋ​ទេ ប្រហែល​ជា​ពួក​គាត់​ជា​អស់​សង្ឃឹម​ជាមួយ​ពួក​យើង​។ អញ្ចឹង​ឆន្ទៈ​របស់​យើង បូក​ជាមួយ​ប្រជាពលរដ្ឋ យើង​នឹង​បាន​តាមសេចក្តី​សម្រេច​ដោយ​សុទិដ្ឋិនិយម។

សំណួរ៖ ក្រោយ​ពី​ការ​បង្កើត តើ​គណបក្ស​ទាំងពីរ​មាន​ភាពរឹងមាំ​បែប​ណា​ដែរ អាច​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទុក​ចិត្ត​បាន?

សម រង្ស៊ី ៖ រឹងមាំ​គឺ​ដូច​ឆន្ទៈ​របស់​យើង​ទាំងអស់​គ្នា​ គឺ​រឹងមាំ​ជា​ទីបំផុត។ ឆន្ទៈ​ស្រោចស្រង់​ប្រទេស​ជាតិ ស្រឡាញ់​យុត្តិធម៌ ការពារ​ផលប្រយោជន៍​ប្រជារាស្ត្រខ្មែរ​ដែល​យើង​មានកិត្តិយស​ធ្វើ​ជា​តំណាង​។ ដូច្នេះ យើង​ហ៊ាន​លះបង់​នូវ​អ្វី​ៗ​ទាំងអស់ ដើម្បី​ការពារ​ផលប្រយោជន៍​រហូត​ទៅ​ដល់​អាយុ​ជីវិត​ប្រជារាស្ត្រ​ខ្មែរ ជា​កិត្តិយស​ធំ​ណាស់។ ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ឆាក​នយោបាយ​កម្ពុជា​មាន​ការប្រែប្រួល​យ៉ាង​ធំ ពីព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​គឺ​មាន​ការតទល់​គ្នា​រវាង​គណបក្ស​តែ​ពីរ គឺមួយ​ទល់​នឹង​មួយ។ គណបក្សប្រជាជន​គឺ​ជា​គណបក្ស​កុម្មុយនិស្ត​ផ្តាច់ការ បម្រើ​បរទេស​ឈ្លានពាន។ ហើយ​គណបក្ស​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ជា​កម្លាំង​នយោបាយ​តែ​មួយ​គត់ ដែល​តំណាង​ឲ្យ​ជាតិ​ខ្មែរ តំណាងឲ្យ​ប្រជារាស្ត្រ​ខ្មែរ ដែល​ស្រឡាញ់​សេរីភាព និង​ស្រឡាញ់​យុត្តិធម៌។

កឹម សុខា៖ យើង​មាន​ភាពរឹងមាំ​ត្រង់ថា​ការព្រមព្រៀង​នេះ គឺ​យើង​មាន​យន្តការ​មួយ​បែប​ប្រជាធិបតេយ្យ ដូច​ជា​មាន​ការដឹកនាំ​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុម ហើយ​មាន​ការដឹកនាំ​មួយ​ដោយ​ឯកឆ្ទន្ឆ ការពិគ្រោះ​យោបល់​គ្នា។ ហើយ​យើង​មាន​ការដឹកនាំ​មួយ​ដោយ​បែងចែក​គណៈកម្មាធិការ​បី​ ដែល​នេះ​គឺ​ជា​លក្ខណៈ​មួយ​រឹងមាំ​។ រឹងមាំ​មួយទៀត​គឺ​ដោយសារ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​គាំទ្រ​យើង​។ កាលណា​ប្រជាពលរដ្ឋ​គាំទ្រ​យើង​ហើយ គឺ​យើង​រឹងមាំ​ហើយ​។ រឹងមាំ​មួយទៀត ដោយ​យើង​ឃើញ​ថា​ ដោយសារ​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​នេះ​គឺ​មាន​បញ្ហា​ខ្លួនឯង​ច្រើន​ណាស់ ហើយ​ប្រជាពលរដ្ឋ​កំពុង​តែ​ឈឺចាប់​ខ្លាំង​ណាស់​។ ដូច្នេះ​មិន​អាច​មក​បំបែក​បំបាក់​យើង​តទៅទៀត​បាន​ទេ។

សំណួរ៖ តើ​គណបក្ស​ដែល​គ្រោង​នឹង​បង្កើត​ហ្នឹង តើ​មាន​យុទ្ធសាស្ត្រ និង​គោលការណ៍​អ្វី​ដែល​ប្លែក​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស?

សម រង្ស៊ី ៖ គឺអ្វី​ដែល​មាន​ជា​វិជ្ជមាន យើង​រក្សា។ យើង​ផ្លាស់ប្តូរ​តែ​អ្វី​ដែល​អវិជ្ជមាន​។ ដូច្នេះ​បងប្អូន​ណា​មាន​សេចក្តីសុខ បងប្អូន​ណា​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ មន្ត្រីរាជការ ប៉ូលិស ទាហាន អ្នក​បម្រើ​ជាតិ អ្នក​ការពារជាតិ គឺ​យើង​ដឹង​គុណ​ណាស់​។ បងប្អូន​ទាំង​អស់ បើ​ទោះ​ជា​ក្រ ជួបការលំបាក​យ៉ាងណា នៅតែ​ខិតខំ​បម្រើ​ជាតិ​ការពារជាតិ យើង​នឹង​លើក​ទឹកចិត្ត​បងប្អូន​ទាំង​អស់​នោះ តែចំពោះ​បងប្អូន​មួយ​ចំនួន​ធំ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​នោះ យើងត្រូវ​តែផ្តល់​យុត្តិធម៌​ជូន​បងប្អូន​។ យើង​ត្រូវតែ​បំបាត់​ប្រភព​អំពើ​ពុករលួយ ប្រភព​នៃ​អំណាច​ផ្តាច់ការ ដែល​ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ។ ហ្នឹង​ហើយ​ជា​ការកែប្រែ ដែល​យើង​ត្រូវ​តែ​ផ្តល់​ជូន​ប្រជារាស្ត្រ​ខ្មែរ។

កឹម សុខា៖ យុទ្ធសាស្ត្រ គឺ​យើង​មានប្លែក​ពី​គណបក្ស​យើង​ទាំងពីរ​ត្រង់ថា​ពេល​យើង​រួបរួម​គ្នា​ទៅ យុទ្ធសាស្ត្រ​យើង​គឺ​ប្រមូល​កម្លាំង​បាន​ធំ​ជាង​។ ពីមុន​ប្រមូល​បាន​មួយ​ក្រុម​ៗ​ទេ ក៏ប៉ុន្តែ​យើង​រួម​គ្នា​គឺ​កម្លាំង​ខ្មែរ​ធំ ដែល​ស្នេហាជាតិ ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​នឹង​មក​ចូល​ជាមួយ​យើង​ហើយ កាលណា​យើង​រួម​គ្នា។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​យើង​គឺ​ប្រមូលកម្លាំង​ខ្មែរ​នៅ​គ្រប់ទិសទី​ទាំង​អស់ ទាំង​នៅ​ក្រៅ​ប្រទេស ទាំង​ក្នុង​ប្រទេស​ហ្នឹង ជា​កម្លាំង​មួយ​ធំ​មែនទែន​ដើម្បី​ឲ្យ​មាន​ការផ្លាស់​ប្តូរ ការដឹកនាំ​បច្ចុប្បន្ន​នេះ។ ចំពោះ​គោលការណ៍​របស់​យើង គឺយើង​បើកចំហរ​ឲ្យ​មាន​ការចូលរួម​ទូលំទូលាយ​ពី​មហាជន​ខ្មែរ​ក្នុង​ការស្រោចស្រង់​ប្រទេស​ជាតិ ហើយ​គោលការណ៍​របស់​យើង​គឺ​យើង​និយាយ​អ្វី យើង​ហ៊ាន​ធ្វើ​ហ្នឹង។

សំណួរ៖ ប្រជាពលរដ្ឋខ្មែរ​ទន្ទឹង​រង់ចាំ​ថា​តើ​ពេលណា​ដែល​លោក​នឹង​វិល​ទៅ​កាន់​មាតុប្រទេស​វិញ?

សម រង្ស៊ី ៖ ច្បាស់​គឺ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​មុន​កាន់​តែ​យូរ​កាន់​តែ​ល្អ។ ខ្ញុំជឿជាក់​ថា​គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ អ្វីដែល​យើង​ធ្វើ​រួម​ជាមួយ​គ្នា នឹង​មាន​ប្រសិទ្ធិភាព និង​ទទួល​បាន​ជោគជ័យ​។ អ្វី​ដែល​យើង​ខិតខំ​ទាមទារ​ដាច់​ខាត ទី​១ គឺ​ការផ្លាស់ប្តូរ គជប កុំ​ឲ្យ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​រហូត​ទៅ​ដល់​លួច​ឈ្មោះ លុប​ឈ្មោះ ធ្វើ​ឲ្យ​ការបោះឆ្នោត​មិនអាច​ទទួល​យក​បាន។ ហើយ​រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​មិនអាច​ទទួល​យក​បាន គឺ​ការរារាំង​មិន​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​ខ្ញុំ​សម រង្ស៊ី ចូលរួម​ក្នុង​ការបោះឆ្នោត​ខាង​មុខ​ គឺ​ជា​ការប៉ុនប៉ង​ពី​សំណាក់​ពួកផ្តាច់ការ​នេះ គឺ​មិនអាច​សម្រេច​បាន​ទេ។ ពីព្រោះ​យើង​ឃើញ​ថា កម្លាំង​ប្រជាធិបតេយ្យ​រួបរួម​គ្នា យើង​មាន​ការគាំទ្រ​ពី​ប្រជារាស្ត្រ មានការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។ ដូច្នេះ​យើង​ទាមទារ​ឲ្យ​ទាល់តែ​បាន​។ ទី​១ គឺ​ផ្លាស់​ប្តូរ គជប ឲ្យ​មាន​ភាពឯករាជ្យ​អព្យាក្រឹត្យ ហើយ​ទី​២ ធានាការ​វិលត្រឡប់​របស់​ខ្ញុំ​ទៅ​ប្រទេសកម្ពុជា​ដើម្បី​ទៅរួមរស់​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ ចូលរួម​ក្នុង​បេសកម្ម​ផ្ទាល់ ស្រោចស្រង់​ជាតិ​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អ្នកនេសាទ​វៀតណាម​នឹង​បន្តនេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូងi
X
28 កក្កដា 2014
ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង​មាន​ភាព​ធូរស្រាល​ប៉ុន្តែ​មិន​ទាន់​ចប់​​នៅ​ឡើយ​ទេ។​ លោក​ប៉ូច​រាសី​នៃ​វីអូអេ​បាន​ទៅ​ដល់​ដែនកោះ​មួយ​ដែល​អ្នក​នេសាទ​បាន​ទៅ​ប្រឈម​មុខ​នឹង​នាវា​ចិន​កន្លង​មក​ហើយ​សូម​ជូន​សេចក្តី​រាយការណ៍​​នេះ​ពីទីក្រុង​ដាណាង​​ប្រទេស​វៀតណាម​តាម​រយៈ​សំណួរ​ចម្លើយ​ជាមួយ​នឹង​លោក​ម៉ែន គឹមសេង​នៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន៖
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
លោកស្រី​មូរ សុខហួរ​បកស្រាយ​ពី​ការ​តស៊ូ​អហិង្សា​ដើម្បី​សេរីភាព​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាi
X
24 កក្កដា 2014
លោកស្រី​មូរ សុខហួរ ​អ្នកតំណាង​រាស្រ្ត​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​ជា​ជ័យលាភី​នៃ​រង្វាន់​ភាពជា​អ្នក​ដឹកនាំ​របស់​អង្គការ ​Vital Voices ​នៅ​សហរដ្ឋ​អាមេរិក​បាន​ចូល​មក​ក្នុង​កម្មវិធី Hello ​VOA ​ពិសេស​ដើម្បី​រៀបរាប់​ពីការ​តស៊ូ​អហិង្សា​របស់​លោកស្រី​ដើម្បីលើក​កម្ពស់​សិទ្ធិ​មនុស្ស​ សិទ្ធិ​កម្មករ ​សិទ្ធិ​ស្រ្តី ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។  អ្នក​តំណាងរាស្រ្ត​ដែល​ហ៊ាន​និយាយ​រិះគន់​អត់​សំចៃ​មាត់​បាន​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​លោកស្រី​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​សប្តាហ៍​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​សូម​លោក​អ្នក​ទស្សនា​សេចក្តី​ដក​ស្រង់​នៃ​បទ​សម្ភាស​នេះ​រវាង​លោក​ម៉ែន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​លោកស្រី​មូរ សុខហួរ​ដូច​តទៅ៖

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Same Old, Same Old ដដែលi
X
28 កក្កដា 2014
ឃ្លា​ថា same old, same old គឺ​មាន​ន័យ​ថា អ្វីៗ មិន​បាន​ផ្លាស់ប្តូរ​ទេ ពី​មុន​មក​ធ្វើ​យ៉ាងម៉េច គឺ​នៅតែ​ធ្វើ​ដូច​ពេល​មុន ទោះបីជា ពេល​វេលា​កន្លង​ទៅ​ក៏ដោយ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ទីភ្នាក់ងារ USAID ខំប្រឹង​កាត់​បន្ថយ​មរណភាព​មាតានិង​កុមារi
X
28 កក្កដា 2014
ក្នុង​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ប្រទេស Ethiopie និង​ប្រទេស​ដៃគូ​ដទៃៗ​ទៀត ទីភ្នាក់ងារ USAID បាន​រៀបចំ​កិច្ចប្រជុំ​មួយ​កាលពី​ខែ​មិថុនា ដើម្បី​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ «សេចក្តី​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ដើម្បី​ទ្រទ្រង់​ការរស់រាន​ជីវិត​របស់​កុមារ​និង​ម្តាយ»។ អ្នកស្រី នុច សារីតា សូម​ជូន​សេចក្តី​រាយការណ៍​របស់ Mariama Diallo នៃ​វីអូអេ ដែល​រាយការណ៍​ថា ទីភ្នាក់ងារ USAID នឹង​ចំណាយ​ធន​ធាន​របស់​ខ្លួន​​​ដល់ទៅ​២ពាន់​៩​រយលាន​ដុល្លារ​ដើម្បី​បន្ត​ប្រយុទ្ធ​ដើម្បី​​សុខភាព​កុមារ​និង​ម្តាយ​នៅ​ក្នុង​២៤​ប្រទេស៕