បរិស្ថាន

គណៈប្រតិភូ​កម្ពុជា​នឹង​ទៅ​ពិនិត្យ​ទំនប់​វារី​អគិ្គសនី​សាយ៉ាបូរី​ក្នុង​ប្រទេស​ឡាវ

កម្ពុជា និងវៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​មាន​កម្លាំង១.២៨៥មេ​ហ្គា​វ៉ា​ត់​នេះ នៅលើ​ខ្សែទឹក​ទន្លេមេគង្គ​លើ​បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។

ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ
ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ
កែប្រែ​​​ទំហំ​​​អក្សរ - +
គង់ សុឋានរិទ្ធ
ភ្នំពេញ៖ គណៈប្រតិភូរ​ជាន់​ខ្ពស់​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួតពិនិត្យ​ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​សម្រាប់​រយៈពេល​បី​ថ្ងៃ ដើម្បី​សង្កេត​ដោយ​ផ្ទាល់​អំពី​ដំណើរ​ការ​សាងសង់​ទំនប់​នេះ។
 
កម្ពុជា និងវៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​មាន​កម្លាំង១.២៨៥មេ​ហ្គា​វ៉ា​ត់​នេះ នៅលើ​ខ្សែទឹក​ទន្លេមេគង្គ​លើ​បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។
 
លោក ស៊ិន លីនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ដែលមាន​សមាជិក​ចំនួនប្រាំបី​រូប​នៅ​ក្នុង​នោះ​មាន​សមាជិក​ម្នាក់​មក​ពី​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​NGOs Forum ដើម្បី​ធ្វើការ​តាមដាន​ការ​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​នេះ។
 
លោក ស៊ិន លី​នី បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​ប្រទេស​ឡាវ​កំពុង​សាង់សង់​ទំនប់​វារីអគ្គិសនី​នេះ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​សន្យា និង​ការប្រកាស​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ប្រទេស​ឡាវ​ថា ខ្លួន​នឹងមិន​ធ្វើការ​សាង់សង់​នៅពេលដែល​កម្ពុជា និង​វៀតណាម​មិនទាន់​យល់ព្រម​នោះ​ទេ។
 
«ឡាវ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា មិន​ចាប់ផ្តើម​ធ្វើការ​សាងសង់​ទេ នៅ​ពេល​ណា​ដែល​មិន​ទាន់​បាន​ការ​ឯកភាព​គ្នា​ប្រទេស​ជា​សមាជិក​នៅក្នុង MRC។ វា​ជា​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​របស់​ឡាវ ប៉ុន្តែ​ព័ត៌មាន​ជាច្រើន​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​ថា ឡាវ​ចាប់​ផ្តើម​ធ្វើការ​សាង​សង់​ហើយ។ យើង​គ្រាន់តែ​ចង់​ឃើញ​ជាក់​ស្តែង វា​យ៉ាង​ម៉េច»។
 
កាលពី​ខែសីហា ក្រុមហ៊ុន ឆ​កាន​ឆាង របស់​ប្រទេស​ថៃ​ដែល​ធ្វើការ​វិនិយោគ​លើ​ការ​សាង​ស់ង​ទំនប់​វារី​អគ្គិសនី​សា​យ៉ា​បូរី​ដែល​មាន​តម្លៃ​៣.៥០០​លាន​ដុល្លារ​អាមេរិក​នេះ​បាន​ប្រកាស​ថា ក្រុមហ៊ុន កំពុង​តែ​ដំណើរការ​សាងសង់​ហើយ​នៅ​ខែ​ដដែល​នោះ​មន្ត្រី​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​នៅ​ឡាវ​ក៏​បាន​អះ​អាង​ដូច​គ្នា​នេះ​ដែរ។
 
ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ ដោយ​បាន​លើក​ឡើង​ពី​ផលប៉ះពាល់​របប​ទឹក ការ​បម្លាស់​ទី​របស់​ត្រី ការ​បាត់​បង់​ទិន្នផល និង​ពូជ​ត្រី រួម​ទាំង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​មាន​ទំនប់​វារីអគ្គិសនី និង​តំបន់​ទន្លេមេគង្គ​ក្រោម​ដូចជា​ប្រទេស​វៀតណាម និង​កម្ពុជា​ជាដើម។
 
លោកស្រី ជា ផល្លី​កា អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​សហគមន៍ និង​ទំនប់​វារីអគ្គិសនី​របស់​អង្គការ GNOs Forum មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​កម្ពុ​ជាជាង​មួយ​លាន​នាក់ នៅតាម​បណ្តោយ​ទន្លេមេគង្គ និង​នៅតាម​តំបន់​បឹង​ទន្លេសាប នឹង​ទទួលរង​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​សាយ៉ាបូរី​នេះ។
 
«តាម​ទន្លេសាប​យើង​នេះ​គឺ​ច្រើន​ជាង​មួយ​លាន​នាក់​ហើយ ដែល​គាត់​ពឹង​ផ្អែក​លើ​ធនធាន​ជលផល។ រឿង​ហ្នឹង​គឺ​វា​អាច​ប៉ះពាល់​ដល់​ប្រជាជន​ដែល​នៅតាម​ដង​ទន្លេសាប ហើយ​នៅលើ​ទន្លេមេគង្គ។ ទន្លេ​មេគង្គ​ប៉ុន្មាន​ខេត្ត​ដែល គឺ​គាត​ត់​អាច​ប៉ះពាល់​ដែរ»។
 
គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនៈកិច្ច​នៅ​ពេល​នេះ​បន្ទាប់ពី​មានការ​លើក​ទឹក​ចិត្ត​ពី​នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ នៅក្នុង​ពេលដែល​លោក​ចូល​សម្តែង​មរណៈទុក្ខ​ចំពោះ​ព្រះ​បរមសព​នៃ​សម្តេចឪ​នរោត្តម​សីហនុ​កាលពី​សប្តាហ៍​មុន។ នេះ​បើ​យោងទៅតាម​លោក ស៊ិន លី​នី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា៕

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ គ្រួសារ​ជនរងគ្រោះ​និង​សហជីព​ចង់​បាន​ការ​ធានា​សុវត្ថិភាព​ដល់​កម្មករ 

បន្ទាប់​ពី​ឧប្បទេវហេតុ​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​តំណាង​សហជីព​ការងារ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​សុវត្ថិភាព​ការងារ​របស់​ក្រុម​កម្មករ ដែល​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស។​ លោក សាយ មុន្នី នៃ​វីអូអេ ​រាយការណ៍​អំពី​រឿងនេះ​ពី​ខេត្ត​តាកែវ​ដូច​តទៅ៖