ថ្ងៃអង្គារ, 29 កក្កដា 2014

កម្ពុជា

លោក​ ម៉ម សុណង់ដូ ​ត្រូវ​ចាប់​ខ្លួន​ជាលើក​ទី​​​៣

នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ លោក​ ម៉ម​ សុណង់ដូនាយក​វិទ្យុ​សម្បុក​ឃ្មុំ​ លោក​ ម៉ម​ សុណង់ដូ
x
នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ លោក​ ម៉ម​ សុណង់ដូ
នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ លោក​ ម៉ម​ សុណង់ដូ
ម៉ែន គឹមសេង
កងកម្លាំង​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ម៉ម​ សុណង់ដូ នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ក្នុង​បទ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ការ​ធ្វើ​អបគមន៍​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ។​

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ គឺ​មាន​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ម៉ម សុណង់ដូ ដែល​មាន​តួនាទី​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ​នោះ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​ដំណើរ​បេសកម្ម​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។

លោកស្រី ​ហ៊ួន ផាន់ណារី ​អគ្គ​លេខាធិការ​រង​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​បញ្ជាក់ថា ​អាជ្ញា​ប៉ូលិស​មាន​គ្នា​ប្រហែល​២០​នាក់​បាន​ចូល​មក​ចាប់​លោក​ ម៉ម​ សុណង់ដូ ​ដល់​បន្ទប់​ដេក ​ហើយ​មិន​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ប្រឆាំង​តប​ត​អ្វី​ទេ។

លោក​គាត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ​អាជ្ញាធរ​ប៉ូលិស​«អនុវត្ត​តាម​តែ​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ដី​កា​របស់​តុលាការ​ខេត្ត​ក្រចេះ​ដែល​លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​គឺ​លោក​ម៉ម សុណង់ដូ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា៖
«ជា​អ្នក​ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុប្បកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ​របស់​អាជ្ញាធរ ញុះ​ញង់​ឱ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់​ ព្រម​ទាំង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​តាម​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ ព្រណ្ឌទណ្ឌ»។

តាម​ប្រភព​នានា​បញ្ជាក់​ថា ​លោក​ ម៉ម សុណង់ដូ ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ហើយ​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

នៅ​ក្នុង​បទសម្ភាសន៍​កន្លង​មក​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​លោក​ ម៉ម សូណង់ដូ​ ​បាន​បញ្ជាក់​ថា​លោក​មិន​មាន​កំហុស​អ្វី​ទេ ​ហើយ​លោក​ក៏​មិន​ខ្លាច​នឹង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ដែរ។

លោកស្រី ផាន់​ណារី​ បាន​បញ្ជាក់​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភស្តុតាង​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ ម៉ម សុណង់ដូ ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ចលនា​អបគមន៍។

«គាត់​អត់​មាន​ពាក់ព័ន្ធ​ក្នុង​រឿង​ធ្វើ​អបគមន៍​នៅ​ខេត្ត​ក្រចេះ​ហើយ​ខ្ញុំ​សូម​សំណូមពរ​ថា​ បើ​សិន​ជា​គាត់​នៅពី​ក្រោយ​នឹង​អបគមន៍​ហ្នឹង​ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​អ្វី​ក៏​ដោយ​ជា​ភស្តុតាង​ដែល​ថា​ គាត់​អ្នក​នៅ​ក្រោយ​អបគមន៍​នៅ​ក្រចេះ​ហ្នឹង»។

កាល​ពីខែ​ឧសភា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​វិធានការ​ក្តៅ បង្រ្កាប​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ហើយ​ឈាន​រហូត​ដល់​សម្លាប់​កុមារី​ម្នាក់។ រដ្ឋាភិបាល​បាន​ឆ្លើយ​ការពារ​ប្រតិបត្តិការ​យោធា​ដែល​មាន​អម​ដោយ​ឧទ្ធម្ភាគចក្រ​នោះ​ថា ​ជា​ការ​បង្ក្រាប​ក្រុម​ចលនា​ព្យាយាម​បំបែក​រដ្ឋ​ហើយ​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ក្នុង​វេទិកា​សាធារណៈ​ឱ្យ​ចាប់​ខ្លួន​មេដឹកនាំ​របស់​គេ។

នេះ​ជា​ការ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ​លើក​ទី​បី​ហើយ ​ដែល​កាលពី​លើក​មុន​លោក​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយ​សារ​តែ​ការ​ផ្សាយ​ទាក់ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​និង​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​តាមដាន​យ៉ាងខ្លាំង។​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ថា​ «នេះ​គឺ​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​មួយ​ខាង​ផ្នែក​នយោបាយ​និង​ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​អ្នក​ជាតិ​និយម​និង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

វិទ្យុ​សម្បុក​ឃ្មុំ​របស់លោក​ម៉ម សុណង់ដូ​ គឺ​ជា​វិទ្យុ​ដែល​ឯករាជ្យ​មួយ​ដែល​បាន​ផ្សាយ​លើ​បញ្ហា​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ការ​រឹបអូស​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា។

នៅ​មិនទាន់​មាន​ការ​ប៉ះពាល់​ភ្លាមៗ​ដល់​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​នេះ​នៅ​ឡើយ​ទេ​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​បុគ្គលិក៕​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អ្នកនេសាទ​វៀតណាម​នឹង​បន្តនេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូងi
X
28 កក្កដា 2014
ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង​មាន​ភាព​ធូរស្រាល​ប៉ុន្តែ​មិន​ទាន់​ចប់​​នៅ​ឡើយ​ទេ។​ លោក​ប៉ូច​រាសី​នៃ​វីអូអេ​បាន​ទៅ​ដល់​ដែនកោះ​មួយ​ដែល​អ្នក​នេសាទ​បាន​ទៅ​ប្រឈម​មុខ​នឹង​នាវា​ចិន​កន្លង​មក​ហើយ​សូម​ជូន​សេចក្តី​រាយការណ៍​​នេះ​ពីទីក្រុង​ដាណាង​​ប្រទេស​វៀតណាម​តាម​រយៈ​សំណួរ​ចម្លើយ​ជាមួយ​នឹង​លោក​ម៉ែន គឹមសេង​នៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន៖
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
លោកស្រី​មូរ សុខហួរ​បកស្រាយ​ពី​ការ​តស៊ូ​អហិង្សា​ដើម្បី​សេរីភាព​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាi
X
24 កក្កដា 2014
លោកស្រី​មូរ សុខហួរ ​អ្នកតំណាង​រាស្រ្ត​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​ជា​ជ័យលាភី​នៃ​រង្វាន់​ភាពជា​អ្នក​ដឹកនាំ​របស់​អង្គការ ​Vital Voices ​នៅ​សហរដ្ឋ​អាមេរិក​បាន​ចូល​មក​ក្នុង​កម្មវិធី Hello ​VOA ​ពិសេស​ដើម្បី​រៀបរាប់​ពីការ​តស៊ូ​អហិង្សា​របស់​លោកស្រី​ដើម្បីលើក​កម្ពស់​សិទ្ធិ​មនុស្ស​ សិទ្ធិ​កម្មករ ​សិទ្ធិ​ស្រ្តី ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។  អ្នក​តំណាងរាស្រ្ត​ដែល​ហ៊ាន​និយាយ​រិះគន់​អត់​សំចៃ​មាត់​បាន​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​លោកស្រី​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​សប្តាហ៍​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​សូម​លោក​អ្នក​ទស្សនា​សេចក្តី​ដក​ស្រង់​នៃ​បទ​សម្ភាស​នេះ​រវាង​លោក​ម៉ែន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​លោកស្រី​មូរ សុខហួរ​ដូច​តទៅ៖

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Same Old, Same Old ដដែលi
X
28 កក្កដា 2014
ឃ្លា​ថា same old, same old គឺ​មាន​ន័យ​ថា អ្វីៗ មិន​បាន​ផ្លាស់ប្តូរ​ទេ ពី​មុន​មក​ធ្វើ​យ៉ាងម៉េច គឺ​នៅតែ​ធ្វើ​ដូច​ពេល​មុន ទោះបីជា ពេល​វេលា​កន្លង​ទៅ​ក៏ដោយ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ទីភ្នាក់ងារ USAID ខំប្រឹង​កាត់​បន្ថយ​មរណភាព​មាតានិង​កុមារi
X
28 កក្កដា 2014
ក្នុង​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ប្រទេស Ethiopie និង​ប្រទេស​ដៃគូ​ដទៃៗ​ទៀត ទីភ្នាក់ងារ USAID បាន​រៀបចំ​កិច្ចប្រជុំ​មួយ​កាលពី​ខែ​មិថុនា ដើម្បី​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ «សេចក្តី​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ដើម្បី​ទ្រទ្រង់​ការរស់រាន​ជីវិត​របស់​កុមារ​និង​ម្តាយ»។ អ្នកស្រី នុច សារីតា សូម​ជូន​សេចក្តី​រាយការណ៍​របស់ Mariama Diallo នៃ​វីអូអេ ដែល​រាយការណ៍​ថា ទីភ្នាក់ងារ USAID នឹង​ចំណាយ​ធន​ធាន​របស់​ខ្លួន​​​ដល់ទៅ​២ពាន់​៩​រយលាន​ដុល្លារ​ដើម្បី​បន្ត​ប្រយុទ្ធ​ដើម្បី​​សុខភាព​កុមារ​និង​ម្តាយ​នៅ​ក្នុង​២៤​ប្រទេស៕