ថ្ងៃសៅរ៍, 01 វិច្ឆិកា 2014

ប័ណ្ណសារ

ផ្សែង​បារី​ធ្វើ​ឱ្យ​ក្មេង​មាន​ជំងឺ​សរសៃ​ឈាម​ និង​ជំងឺ​បេះ​ដូង

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ក្មេង​ជំទង់​ណា​ដែល​ហិត​ផ្សែង​បារី​ទំនង​ដូច​ជា​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ដល់​សរសៃ​ឈាម​របស់​ពួក​គេ​ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​នៅ​ពេល​ក្រោយ។​ លោក ​Art ​Chime​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ VOA​ រាយ​ការណ៍​អំពី​រឿង​នេះ​   អ្នក​ស្រី​នុច​ សារីតា​ សូម​ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​ត​ទៅ៖

លោក​ស្រី ​Katariina​ Kallio​ អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​ Turku​ នៃ​ប្រទេស​ហ្វាំងឡង់​ និយាយ​ថា ​ការ​សិក្សា​របស់​លោក​ស្រី​អំពី​ក្មេង​ជំទង់​ ដែល​បន្លាយ​ពេល​ស្រាវ​ជ្រាវ​ពី​មុនបាន​រក​ឃើញ​ថា​ មាន​ការ​ខូច​សរ​សៃ​ឈាម​បេះ​ដូង ​នៅ​ក្នុង​ការ​ធំ​ដឹង​ក្តី​នៃ​ក្មេង​ដែល​បាន​ដក​ដង្ហើម​ផ្សែង​បារី​របស់​អ្នក​ដទៃ។

“ពី​មុន​យើង​ដឹង​ថា​ វា​មាន​ការ​ខូច​សរសៃ​ឈាម​បេះ​ដូង​បែប​នេះ​នៅ​ក្នុង​បណ្តា​មនុស្ស​ពេញ​វ័យ​ប៉ុន្តែ​យើង​មិន​បាន​ដឹង​ទេ​ថា ​វា​មាន​នៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ជំទង់​ដែរ​នោះ។​ ដូច្នេះ​វា​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែល​ថា​ វា​មាន​ការ​ផ្លាស់​ប្តូរ​បែប​នេះ​នៅក្នុង​ចំណោម​វ័យ​ជំទង់​ទៅ​ហើយ​នោះ”។

ការ​ផ្លាស់​ប្តូរ​មាន​នៅ​ក្នុង​បំពង់​សរសៃ​ឈាម​ក្រាស់ៗ​របស់​មនុស្ស​ក្មេងៗ។​  អ្នក​នាំ​ពាក្យ​នៃ​អង្គការ​សមាគម​បេះ​ដូង​អាមេរិកាំង​ លោក​វេជ្ជ​បណ្ឌិត​ Donald​ La​ Van​ ពន្យល់​អំពី​ហេតុ ​ដែល​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សរ​សៃ​ឈាម​ក្រហម​នោះ ថា​ ​ជា​រឿង​សំខាន់។

“បំពង់​សរ​សៃ​ឈាម​ នៅ​ពេល​វា​ក្លាយ​ទៅ​ជា​ក្រាស់​ហើយ​រំខាន​ដល់​ស្រទាប់​ក្នុង​នៃ​សរសៃ​ឈាម​  វា​ងាយ​នឹង​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់ ​Cholesterol​ កក។​ ដូច្នេះ​កូន​ក្មេង​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក្នុង​ការ​កើត​ក្រមរ​ក្នុង​សរសៃ​ឈាម​ នៅ​ពេល​ពួក​គេ​ធំ​ឡើង”។

ក្រមរ​នៅ​ក្នុង​សរ​សៃ​ឈាម​ក្រហម​អាច​ធ្វើ​ឲ្យ​ទើស​ដល់​ការ​ឈាម​រត់​ និង​ធ្វើ​ឲ្យ​មាន​ឈាម​កក។​ ឈាម​កក​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ក្រហម​និង​បណ្តាល​ឲ្យ​គាំង​បេះ​ដូង។

លោក​ស្រី ​វេជ្ជ​បណ្ឌិត ​Kallio ​យល់​ស្រប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត ​La​ Van​ ថា​លទ្ធ​ផល​ទាំង​នោះ​គាំទ្រ​អនុសាសន៍​ដែល​ថា ​កូន​ក្មេង​ត្រូវ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​ផ្សែង​បារី។

“ការ​ដក​ដង្ហើម​ដោយ​ផ្សែង​បារី​ជា​កត្តា​គ្រោះ​ថ្នាក់​សម្រាប់​ជំងឺ​បេះដូង​ដែល​មាន​រួច​ទៅ​ហើយ​នៅ​ក្នុង​មនុស្ស​ពេញ​វ័យ​ជំទង់  ដូច្នេះ​ហើយ​ការ​សិក្សា​នេះ​ស្នើ​ថា ​កុមារ​និង​ក្មេង​ជំទង់ត្រូវ​ការ​បរិយា​កាស​គ្មាន​ផ្សែង»។

ទោះ​ជា​យ៉ាង​ណា ​ក៏មាន​ភស្តុតាង​ខ្លះ​ដែល​ថា ​ការ​ខូច​សរសៃ​ឈាម​ក្រហម​ដែល​បណ្តាល​មក​ពី​ការ​ហិត​ផ្សែង​បារី​ដោយ​មនុស្ស​ពេញ​វ័យ ​អាច​នឹង​ប្តូរ​បញ្ច្រាស​ទៅ​វិញ​បាន។​ លោក​វេជ្ជ​បណ្ឌិត ​La​ Van​និយាយ​ថា ​វា​មិន​ច្បាស់​ទេ ​ថា​តើ​វា​ក៏​អាច​ពិត​ជា​មាន​ការ​ខូច​សរសៃ​ឈាម​ក្រហម​នៅ​នឹង​ក្មេង​ជំទង់​ដែរ​ឬ​យ៉ាង​ណា។

“យើង​គិត​ថា​ ក្មេង​ទាំង​នោះ​អាច​មាន។ ​យើង​ដឹង​ថា ​មនុស្ស​ណា​ដែល​ឈប់​ជក់​បារី ​មាន​ការ​ធ្លាក់​ចុះ​ច្បាស់​លាស់​នៅ​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។​ មាន​ការសិក្សា​ជា​ច្រើន​ដែល​បង្ហាញ​ថា ​វា​ជា​វិធាន​ការណ៍​ការ​ពារ​មួយ​នៅ​ពេល​ណា​មនុស្ស​ពេញ​វ័យ​ឈប់​ជក់​បារី”។

ការ​សិក្សា​នោះ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី ​Circulation:​ Cardiovascular​ Quality​ and​ Outcomes ​ដែល​បោះ​ពុម្ព​ដោយ​សមាគម​ American​ Heart​ Association៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ឯកអគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​ស.រ.អា.​ពន្យល់​អំពី​បំណង​ប្រមូល​មូល​និធិi
X
31 តុលា 2014
កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​ តុលា​កន្លង​ទៅ​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន ​រួម​ជាមួយ​នឹង​ស្ថានទូត​ខ្មែរ​បាន​រៀបចំ​ពិធីរៃ​អង្គៀស​ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។​ លោក​អ៊ឹម សុធារិទ្ធ​នៃ​វីអូអេ​បាន​សម្ភាស​​លោក​ ហែម ហេង ​ឯកអគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ស្តី​អំពី​ពិធី​ប្រមូលមូល​និធិ​នេះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្មi
X
30 តុលា 2014
លោកឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់​អូចា ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ឡើង​កាន់​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បាន​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ​ជាទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ប្រាំ​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់។​ ទាំង​ភាគីថៃ ​ទាំង​ភាគី​កម្ពុជា​បាន​ប្រកាស​ពី​ជំហរ​ដោះស្រាយ​អរិយភាព​នឹង​គ្នា​ ហើយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្មរួម។ ​លោក​គង់ សុឋានរិទ្ធ​នៃ​វីអូអេ​រាយ​ការណ៍​ជូន​ពី​រាជធានី​ភ្នំពេញ៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
X
27 តុលា 2014
ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការ​ផ្ទុះ Supernova ក្នុង​ចក្រវាឡ (វីអូអេ​វិទ្យាសាស្ត្រ ០៤៧)i
X
ពិន ស៊ីសុវណ្ណ
31 តុលា 2014
ក្នុង​កម្មវិធី​វិទ្យាសាស្ត្រ​របស់​វីអូអេ​​នៅ​ពេល​នេះ លោក ពិន ស៊ីសុវណ្ណ ​នៃ​វីអូអេ​សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក​ Miles O’Brien នៃ​កម្មវិធី​វិទ្យាសាស្រ្ត​ជាតិ​ស្តី​អំពី​ការ​ផ្ទុះ​មួយ​ក្នុង​ចក្រវាឡ​ហៅ​ថា Supernova។