ថ្ងៃសៅរ៍, 01 វិច្ឆិកា 2014

អន្តរជាតិ

សង្រ្គាម​យ៉ាង​យូរ​បំផុត​របស់​សហរដ្ឋអាមេរិក នៅ​តែ​ជា​បញ្ហាគន្លឹះសម្រាប់​លោក អូបាម៉ា

កងកម្លាំង​យោធាសហរដ្ឋអាមេរិក ស្ថិត​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន អស់រយៈពេល​ជាង​១១ឆ្នាំ។កងកម្លាំង​យោធាសហរដ្ឋអាមេរិក ស្ថិត​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន អស់រយៈពេល​ជាង​១១ឆ្នាំ។
x
កងកម្លាំង​យោធាសហរដ្ឋអាមេរិក ស្ថិត​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន អស់រយៈពេល​ជាង​១១ឆ្នាំ។
កងកម្លាំង​យោធាសហរដ្ឋអាមេរិក ស្ថិត​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន អស់រយៈពេល​ជាង​១១ឆ្នាំ។
Andre Nesnera
ប្រែសម្រួលដោយ ឌី ខាំបូលី
 
ការបញ្ចប់​សង្រ្គាម​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន (Afghanistan) នឹងនៅ​តែជា​បញ្ហា​គោលនយោបាយ​ការបរទេស​ដ៏ចម្បង​មួយ ដែល​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) កំពុង​ប្រឈមមុខ​ ​ក្នុង​អំឡុងអណត្តិ​ទីពីរនៃ​ការ​កាន់​តំណែង​របស់​លោក។ 
 
កងកម្លាំង​យោធាសហរដ្ឋអាមេរិក ស្ថិត​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន អស់រយៈពេល​ជាង​១១ឆ្នាំ ដែលយូរ​ជាង​វត្តមាន​របស់​សូវៀតកាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ទៅ​ទៀត​ ដែលមាន​រយៈពេល​ជាង​៩ឆ្នាំប៉ុណ្ណោះ។
 
មាន​កងទ័ព​សហរដ្ឋអាមេរិក​ប្រហែល​៦ម៉ឺន​៨ពាន់​នាក់​នៅក្នុង​ប្រទេស​នេះ។ ផែនការ​បច្ចុប្បន្នគឺត្រូវដក​កងកម្លាំង​ប្រយុទ្ធ​របស់​សហរដ្ឋអាមេរិក និងក្រុម​ចម្រុះអន្តរជាតិ​ទាំងអស់ ចេញពី​អាហ្វកានីស្ថាន នៅត្រឹម​ចុងឆ្នាំ​២០១៤ ដែល​នៅទីបញ្ចប់​នឹង​ផ្ទេរ​ការ​ទទួល​ខុសត្រូវ​ផ្នែកយោធា​និង​សន្តិសុខ​ទៅឱ្យ​ជន​ជាតិ​អាហ្វកានីស្ថាន​វិញ។
 
ប៉ុន្តែ លោក ចន បុលតុន (John Bolton) អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ (២០០៥-២០០៦) ជឿជាក់​ថា កងកម្លាំង​សន្តិសុខអាហ្វកានីស្ថាន នឹង​មិនទាន់​ត្រៀមខ្លួន​រួចរាល់ ដើម្បី​កាន់​កាប់បន្ត​ពី​សហរដ្ឋអាមេរិក​នោះទេ ហើយ​លោក​មាន​ទុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ប្រទេស​អាហ្វកានីស្ថាន បន្ទាប់ពី​ការដក​កងទ័ពសហរដ្ឋអាមេរិក។
 
«លទ្ធភាព​នៃ​ការដកកងកម្លាំង​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ឆ្នាំ​២០១៤ គឺ​គ្រាន់តែ​នាំមក​នូវលទ្ធភាព​សម្រាប់​ពួក​តាលីបាន (Taliban) ក្នុងការ​ដណ្តើម​ការគ្រប់គ្រង​ប្រទេស​នេះ​ម្តងទៀត កាន់តែ​ច្បាស់​ថែមទៀត​តែប៉ុណ្ណោះ។ ហើយ​ខ្ញុំ​គិត​ថា ប្រសិនបើ​ខ្ញុំ​ព្យាករណ៍ទុក​វិញ​ ខ្ញុំ​នឹង​ព្យាករណ៍​ថា នេះគឺជា​លទ្ធផល​ដែល​នឹង​អាចកើតមាន​ឡើង ដែលគឺជា​លទ្ធផល​អវិជ្ជមាន​ ផុស​ចេញពី​ទស្សនៈ​របស់​សហរដ្ឋអាមេរិក។ គំនិត​ដែល​ថា​យើង​នឹង​ដក​កង​ទ័ព ទោះបីជាលទ្ធផល​ដែល​ស្ទើរតែ​ច្បាស់លាស់​នោះគឺថា ការវិលត្រឡប់​របស់​ពួកតាលីបាន/អាល់កៃដា (Taliban/al-Qaida) មកកាន់​អំណាច​វិញ និង​គ្រោះថ្នាក់​ទាំងឡាយ ដែល​នឹង​ទាក់ទង​ដល់​សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្សេង​ទៀត។ ខ្ញុំ​គ្រាន់តែ​គិត​ថា វា​គឺជា​ភាព​ល្ងិតល្ងង់​មួយតែប៉ុណ្ណោះ»។
 
ក្រុមមន្រ្តី​សហរដ្ឋអាមេរិក​និងអាហ្វកានីស្ថាន បានចូលរួមក្នុង​ការចរចារស្តីពីទំហំ​នៃ​វត្តមាន​យោធា​សហរដ្ឋអាមេរិក បន្ទាប់ពី​ឆ្នាំ​២០១៤ ដែល​ជា​វត្តមាន ដែល​ត្រូវបាន​រំពឹង​ថានឹង​មាន​ទំហំ​តូចជាង​យ៉ាងខ្លាំង​ បើប្រៀបធៀបទៅនឹង​វត្តមាន​នាពេល​បច្ចុប្បន្ន។
 
អតីត​រដ្ឋមន្រ្តីការពារជាតិ (១៩៩៧-២០០១) លោក វីលៀម កូហេន (William Cohen) ថ្លែង​ថា ត្រូវតែ​មាន​កម្លាំង​យោធា​អន្តរជាតិសេសសល់​មួយ​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន។
 
«វា​មិនអាច​នៅ​ត្រឹម​តែសហរដ្ឋអាមេរិក​នោះទេ។ ត្រូវតែ​មាន​ការទទួល​ស្គាល់​មួយ​ទៅលើផ្នែក​នៃ​ប្រទេស​ជាច្រើន​ទៀត ដែល​វាស្ថិត​ក្នុងផល​ប្រយោជន៍​របស់​ពិភពលោក ក្នុង​ការមើលឃើញ​ស្ថិរភាព​នៅតែ​បន្តកើតមាន ឬ​ត្រូវបាន​នាំយក​ទៅដល់អាហ្វកានីស្ថាន។ ប្រសិន​បើ​យើង​ចាកចេញ ហើយ​គ្រប់គ្នា​ចាកចេញ នៅពេល​នោះ​ខ្ញុំ​គិត​ថា យើង​នឹង​មើល​ឃើញ​ពីការវិលត្រឡប់​ទៅរក​ស្ថានភាព​កាលពីមុនវិញ។ នេះ​មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន​នោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក​មិនអាច​ជាប្រទេស​តែមួយគត់ ដែល​ខ្វល់ខ្វាយពី​ស្ថិរភាព​នៅក្នុង​ប្រទេសអាហ្វកានីស្ថាននោះទេ។ ដូច្នេះ វា​ត្រូវតែមាន​កម្លាំង​អន្តរជាតិ ប្រសិន​បើ​ការចង់បាននេះ​ត្រូវ​សម្រេច​ឱ្យបាន»។
 
អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ការទាមទារ​ចម្បង​មួយ​របស់​សហរដ្ឋអាមេរិក និង​បស្ចិម​ប្រទេស​ផ្សេងទៀត គឺ​សុំឱ្យ​ប្រធានាធិបតី អាហ្វកានីស្ថាន លោក ហាមីដ កាហ្សៃ (Hamid Karzai) ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ។
 
ប៉ុន្តែ អតីត​មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ជាច្រើន ដែល​រួមទាំង​ឯកអគ្គ​រដ្ឋទូត ចន បុលតុន ផង និយាយ​ថា គោលដៅ​ក្នុង​ការ​លុបបំបាត់អំពើពុករលួយ គឺជា​គោលដៅ​ខ្ពស់​មួយ ដែល​លោក កាហ្សៃ មិនអាច​សម្រេចបានទេ។
 
«ទោះបីជា​យើង​ពិត​ជាចង់បាន​ប្រទេស អាហ្វកានីស្ថាន មួយ​ដែល​គ្មាន​អំពើពុករលួយក៏ដោយ​ លទ្ធភាពដែល​សហរដ្ឋអាមេរិកអាច​ធ្វើឱ្យ​រឿងនេះ​កើតឡើង ឬ​របប​របស់​លោក កាហ្សៃ ឬ​អ្នកផ្សេងទៀត​អាចធ្វើឱ្យ​រឿងនេះ​កើតឡើង នៅក្នុង​រយៈពេល​ដ៏ខ្លី គឺគ្មានភាព​ប្រាកដ​និយម​នោះ​ទេ។ វាគឺជា​សច្ចៈភាព​នៃ​ជីវិតនៅទីនោះ ដែល​ប្រជាពលរដ្ឋ អាហ្វកានីស្ថានខ្លួនឯង ត្រូវ​សម្រេចចិត្តថាតើ​ត្រូវដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀបណា។ វា​ប្រហែលជា​ផ្នែក​មួយនៃ​ការរំពឹងទុក​ប្រកប​ដោយ​ភាព​មិន​ប្រាកដនិយម​ ដែល​យើង​មាន​ចំពោះ​រដ្ឋាភិបាល​ជាតិ អាហ្វកានីស្ថាន»។
 
អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ (១៩៧៤-៧៧, ១៩៨៩-៩៣) គឺ​ឧត្តមសេនីយ​កងទ័ពអាកាស​ដែល​ចូលនិវត្តន៍ លោក ប្រែនត៍ ស្កូក្រូហ្វ (Brent Scowcroft) ក៏និយាយ​ផងដែរ​ថា សហរដ្ឋអាមេរិក​មានការរំពឹង​ទុក​ប្រកប​ដោយ​ភាព​មិនប្រាកដ​និយម​អំពីអ្វីដែលខ្លួន​អាចសម្រេចបាន​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន និងអ៊ីរ៉ាក់។
 
«យើង​មិនអាច​ធ្វើ​អន្តរាគមន៍ក្នុង​រយៈយ៉ាងខ្លី​ ហើយ​កែប្រែសង្គម​នោះឡើង​វិញបានទេ។ យើង​បាន​សាកល្បង​ជាច្រើន​លើក​មកហើយ ហើយ​វាហួសពី​លទ្ធភាព​របស់​យើង។ ដូច្នេះ យើង​ត្រូវតែ​ដឹងថា នៅពេល​ដែល​យើង​សម្លឹងមើល​សកម្មភាព​នៅក្នុង​ប្រទេស​មួយផ្សេង​ទៀត អ្វី​ដែល​មានភាព​ប្រាកដនិយមសម្រាប់​យើង​ដើម្បី​សម្រេច​ឱ្យ​បាន និង​អ្វី​ដែលមិនមាន​ភាព​ប្រាកដនិយម។ ដោយសារតែ​នៅក្នុង​ប្រទេស អ៊ីរ៉ាក់ និងអាហ្វកានីស្ថាន យើង​មាន​ទស្សនៈធំធេង​ក្នុងការ​បង្កើត​សង្គម​ទាំងពីរនេះ​ឡើង​វិញ ហើយ​ប្រែក្លាយ​សង្គម​ទាំងនោះ​ឱ្យទៅជាសង្គម​ប្រកាន់យកលទ្ធិ​ប្រជាធិបតេយ្យ។ អ្នក​មិនអាច​ធ្វើដូច្នេះភ្លាមៗបានទេ។ ហើយ​វា​ត្រូវការ​ការយកចិត្តទុកដាក់​និង​ការលះបង់​ ដែល​យើង​មិនអាចធ្វើឱ្យមាន​និរន្តរភាព​នោះទេ។ ដូច្នេះ យើង​ត្រូវតែ​គ្រប់គ្រងលើ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង»។
 
លោក​ឧត្តមសេនីយ ស្កូក្រូហ្វ និយាយ​ថា មានការធុញថប់នឹង​សង្រ្គាមហើយ នៅក្នុង​សហរដ្ឋអាមេរិក។
 
«ដោយ​មាន​សង្គ្រាម​នៅអាហ្វកានីស្ថាន និងដោយ​មានភាពប្រទូស្តរ៉ាយ​នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ខ្ញុំគិតថា មាន​មនោសញ្ចេតនា​ដ៏​ខ្លាំងក្លា​មួយ​ដែល​ថា «ឈប់​ចូលពាក់ព័ន្ធតទៅទៀត។ ដកកងទ័ពចេញមកវិញ។» តាមផ្លូវចិត្តសាស្រ្ត ប្រការនេះ​អាច​មាន​គ្រោះថ្នាក់។ ខ្ញុំ​មិនដឹង​ថា​នឹងមានអ្វី​នឹង​ចេញ​មក​នាពេល​អនាគត​នោះទេ ប៉ុន្តែ​ការឈានពីភាពជ្រុល​និយមមួយ​ទៅកាន់​ភាពជ្រុល​និយមមួយទៀត គឺជា​រឿង​គ្រោះថ្នាក់»។
 
អ្នកជំនាញ​និយាយ​ថា ក៏មាន​ការធុញថប់​នឹង​សង្រ្គាម​ផងដែរ​នៅអឺរ៉ុប។ ហើយ​ពួកគេ​និយាយ​ថា នេះ​មិនមែន​ជាប្រផ្នូលល្អ​ទេ ក្នុងការដាក់បញ្ចូល​គ្នា​នូវ​កងកម្លាំងយោធា​អន្តរជាតិ​តូចជាង​មុន​ ដើម្បី​ជំនួស​កងកម្លាំង​បច្ចុប្បន្ន​នៅក្នុង​ប្រទេស អាហ្វកានីស្ថាន រហូតដល់​ចុងឆ្នាំ២០១៤នោះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ឯកអគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​ស.រ.អា.​ពន្យល់​អំពី​បំណង​ប្រមូល​មូល​និធិi
X
31 តុលា 2014
កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​ តុលា​កន្លង​ទៅ​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន ​រួម​ជាមួយ​នឹង​ស្ថានទូត​ខ្មែរ​បាន​រៀបចំ​ពិធីរៃ​អង្គៀស​ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។​ លោក​អ៊ឹម សុធារិទ្ធ​នៃ​វីអូអេ​បាន​សម្ភាស​​លោក​ ហែម ហេង ​ឯកអគ្គ​រាជ​ទូត​​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ស្តី​អំពី​ពិធី​ប្រមូលមូល​និធិ​នេះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្មi
X
30 តុលា 2014
លោកឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់​អូចា ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ឡើង​កាន់​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បាន​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ​ជាទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ប្រាំ​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់។​ ទាំង​ភាគីថៃ ​ទាំង​ភាគី​កម្ពុជា​បាន​ប្រកាស​ពី​ជំហរ​ដោះស្រាយ​អរិយភាព​នឹង​គ្នា​ ហើយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្មរួម។ ​លោក​គង់ សុឋានរិទ្ធ​នៃ​វីអូអេ​រាយ​ការណ៍​ជូន​ពី​រាជធានី​ភ្នំពេញ៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
X
27 តុលា 2014
ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការ​ផ្ទុះ Supernova ក្នុង​ចក្រវាឡ (វីអូអេ​វិទ្យាសាស្ត្រ ០៤៧)i
X
ពិន ស៊ីសុវណ្ណ
31 តុលា 2014
ក្នុង​កម្មវិធី​វិទ្យាសាស្ត្រ​របស់​វីអូអេ​​នៅ​ពេល​នេះ លោក ពិន ស៊ីសុវណ្ណ ​នៃ​វីអូអេ​សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក​ Miles O’Brien នៃ​កម្មវិធី​វិទ្យាសាស្រ្ត​ជាតិ​ស្តី​អំពី​ការ​ផ្ទុះ​មួយ​ក្នុង​ចក្រវាឡ​ហៅ​ថា Supernova។