ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចម្លើយ​លោក​អូបាម៉ា​នៅ​ម៉ាឡេស៊ី បំផុស​គំនិត​អតីត​និស្សិត​ខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកនាង ឡៃ ស៊ូគីម ត្រូវ​បាន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា​ជ្រើសរើស​ឲ្យ​សួរ​សំណួរ​ផ្ទាល់​ដល់​លោក​មុនគេ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​មួយ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ផ្ទាល់​មួយ ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អ្នកនាង ឡៃ ស៊ូគីម ត្រូវ​បាន​លោក​អូបាម៉ា​ជ្រើសរើស ឲ្យ​សួរ​សំណួរ​ផ្ទាល់​ដល់​លោក​មុនគេ។ អ្នកនាង ឡៃ ស៊ូគីម ស្ថិត​ក្នុង​ចំណោម​អតីត​និស្សិត និង​និស្សិត​១១​នាក់ នៃ​វិទ្យាស្ថាន​ភាសា​បរទេស​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ឈ្មោះ​«Generation: Ideas Into Action» ឬ​មាន​ន័យ​ថា «គំនិត​ឲ្យ​ទៅ​ជា​ការអនុវត្ត» នៅ​ក្នុង​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​អាស៊ី​អាគ្នេយ៍ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Young Southeast Asian Leaders Initiative។ នេះជាសម្ភាសន៍​តាម​ទូស័ព្ទ​ជាមួយ​អ្នកនាងឡៃ សូគីម ដែល​ស្ថិត​នៅរាជធានី​ភ្នំពេញ អំពី​ថា តើ​ចម្លើយ​របស់​លោក​អូបាម៉ា បំផុស​គំនិត​នាង​យ៉ាង​ដូចម្តេច​ខ្លះ? សូមអញ្ជើញប្រិយមិត្ត ស្តាប់​បទសម្ភាសជាមួយ​អ្នកនាង ស៊ូគីម៕

ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG