ថ្ងៃព្រហស្បតិ៍, 28 ឧសភា 2015

ប័ណ្ណសារ

ក្រុមហ៊ុនឯកជនប្រកួតប្រជែង កៀងគរមូលធន

VOA

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមហ៊ុនឯកជនធំៗចំនួន៨នៅក្នុងប្រទេសកម្ពុជា កំពុងពង្រឹងខ្លួនដើម្បីចូលរួម
ប្រកួតប្រជែងកៀងគរមូលធន ពីផ្សារមូលបត្ររបស់ខ្មែរដើម្បីយកទៅពង្រីកអា-
ជីវកម្ម។ ផ្សារមូលបត្រដំបូងបំផុតរបស់កម្ពុជាគ្រោងបើកដំណើរការនៅដំណាច់
ឆ្នាំនេះ។

នាង រស់ សុធា សូមជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖

“មានក្រុមហ៊ុនយ៉ាងហោចណាស់៨ មានឆន្ទៈពិតប្រាកដក្នុងការប្រឡូកក្នុងផ្សារ
មូលបត្ររបស់ខ្មែរ ហើយពួកគេ កំពុងពង្រឹងខ្លួនបណ្តើរៗដើម្បីចុះបញ្ជីក្នុងផ្សារ
មូលបត្រ។ នេះបើយោងតាមលោកធី ខេមរ៉ា អ្នកវិភាគការស្រាវជ្រាវនៃក្រុមសា-
ជីវកម្មហិរញ្ញវត្ថុនៃក្រុមហ៊ុន Tong Yang Securityជាក្រុមហ៊ុនមូលបត្រតែមួយ
គត់ដែលកំពុងជួយផ្តល់ប្រឹក្សាពីដំណើរការចុះបញ្ជីក្នុងផ្សារមូលបត្រដល់ក្រុម
ហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន។

លោក ធី ខេមរ៉ា បានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ផ្អែកតាមការស្រាវ
ជ្រាវរបស់ក្រុមហ៊ុនលោកបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនទាំង៨មានតែ
ក្រុមហ៊ុន២ ឬ ៣ ដែលភាគច្រើនជាស្ថាប័នធនាគារ មានសមត្ថភាពគ្រប់គ្រាន់
សម្រាប់ការចុះបញ្ជីភ្លាមៗ នៅពេលផ្សារមូលបត្របើកដំណើរការ។ ចំណែកក្រុម
ហ៊ុន៤ ឬ៥ទៀត រួមបញ្ចូលទាំងក្រុមហ៊ុននាំចូលទំនិញសម្រាប់ចែកចាយដុំផង
នោះ អាចនឹងប្រឡូកក្នុងផ្សារមូលបត្រ បន្ទាប់ពីផ្សារនេះដំណើរការបាន២ឬ៣
ឆ្នាំ។

"អាចមានក្រុមហ៊ុនពីរបីដែលគេអាចធ្វើក្នុងពេលណា Stock Exchange នៅ
ស្រុកខ្មែរកើត។ បួនប្រាំទៀត យើងគិតថា ពួកហ្នឹងអាច២ទៅ៣ឆ្នាំទៀត"។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រុមហ៊ុនឯកជនធំៗជាង៧០បានជួបគ្នាសិក្សា
ស្វែងយល់ពីការបោះផ្សាយលក់មូលបត្របំណុលក្នុងទីផ្សារមូលបត្រ នៅទីក្រុង
ភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមបញ្ចូលទាំងធនាគារកម្ពុជាសាធារណៈធនាគារ
អេស៊ីលីដា ធនាគារពាណិជ្ជទី១ ធនាគារម៉ារ៉ូហាន់ជប៉ុន ធនាគារមេគង្គ ធនាគារ
វឌ្ឍនៈ ធនាគារOSK Indochina គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត គ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុហត្ថកសិករ ក្រុមហ៊ុនកាំមីតែលនិងក្រុមហ៊ុន Forte Insurance ជា
ដើម។

លោក ឈុន សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
នៃគណៈកម្មការមូលបត្រកម្ពុជា បដិសេធមិនបញ្ចេញឈ្មោះនិងចំនួនក្រុមហ៊ុន
ដែលត្រៀមខ្លួនចុះបញ្ជីក្នុងផ្សារទុនឲ្យបានច្បាស់លាស់ទេ។ ប៉ុន្តែលោកមានប្រ-
សាសន៍ថា ក្រុមហ៊ុនដែលមានសក្តានុពលអាចរៀបចំខ្លួនចូលក្នុងផ្សារទុន និង
អាចបោះផ្សាយលក់មូលបត្របាន គឺស្ថិតក្នុងចំណោមក្រុមហ៊ុនឯកជនធំៗទាំង
អស់ខាងលើ។

"ក្រុមហ៊ុននេះសុទ្ធតែជាប្រភេទក្រុមហ៊ុនសក្តានុពល មានន័យថា អ្នកដែលមាន
លទ្ធភាពអាចបោះផ្សាយបាន។ គេកំពុងតែរៀបចំហើយ គេកំពុងតែធ្វើកិច្ចការជា
មួយគណៈកម្មការមូលបត្រកម្ពុជាហើយ។ មានន័យថា មានចំនួនក្រុមហ៊ុនគ្រប់
គ្រាន់អាចឲ្យផ្សារដើរបាន បើសិនយើងបើកផ្សារក្នុងរយៈពេលបន្តិចទៀតហ្នឹង"។

លោកធី ខេមរ៉ា និយាយថា ក្រុមហ៊ុនTong Yang Security កំពុងផ្តល់ប្រឹក្សាឲ្យ
ក្រុមហ៊ុនទាំងអស់នេះ ជាពិសេស ការពន្យល់ពីថា តើផ្សារទុនដំណើរការដោយ
របៀបណា ហើយពួកគេត្រូវរៀបចំកិច្ចការអ្វីខ្លះដើម្បីមានសិទ្ធិចុះបញ្ជីក្នុងផ្សារ
នេះ។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនមេធាវី ABS and Consultant ក៏កំពុងផ្តល់
ប្រឹក្សាផ្នែកច្បាប់ដល់ក្រុមហ៊ុនមួយចំនួនដែរ។លោកលី តៃសេងជានាយកប្រតិ-
បត្តិនៃក្រុមហ៊ុននេះមានប្រសាសន៍ថា លោកកំពុងសហការជាមួយស្ថាប័នធនា-
គារចំនួន២ដែលជាសាខារបស់ធនាគារបរទេសទៅលើបទបញ្ញតិ្តពាក់ព័ន្ធនឹងផ្សារ
មូលបត្រ។

សូមបញ្ជាក់ថា កម្ពុជាគ្រោងបើកផ្សារមូលបត្រលើកដំបូងរបស់ខ្លួន នៅដំណាច់
ឆ្នាំ២០០៩នេះ។ ក៏ប៉ុន្តែកន្លងមកមាន ការវាយតម្លៃថា ផ្សារមូលបត្ររបស់ខ្មែរមិន
អាចដំណើរការតាមការកំណត់នេះឡើយ។ ទោះយ៉ាងណា ក្រុមមន្ត្រីរដ្ឋាភិបាល
នៅតែអះអាងថា ពួកគេកំពុងខំប្រឹងសម្រេចឲ្យបាននូវផែនការនេះ។

នៅពេលនេះ សហគ្រាសរដ្ឋចំនួន៣ រួមមានទូរគមនាគមន៍កម្ពុជា រដ្ឋាករទឹក
ស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវគេរំពឹងថា នឹងចាប់
ផ្តើមដំណើរការផ្សារមូលបត្រមុនគេ។ សហគ្រាសរដ្ឋទាំង៣នេះបាន និងកំពុង
ពង្រឹងខ្លួនឲ្យរឹងមាំចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៩មកម្ល៉េះ។

ចំណែកក្រុមហ៊ុនឯកជនមួយចំនួនដែលស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងអស់ខាង
លើ ក៏កំពុងចាប់ផ្តើមពង្រឹងសមត្ថភាពរបស់ពួកគេជាបណ្តើរៗដែរ បើទោះជា
ប្រកាសស្តីពីលក្ខន្តិកៈសម្រាប់ចុះបញ្ជីក្នុងផ្សារទុនមិនទាន់មានក៏ដោយ។

លោកសុខ សុផល នាយកប្រតិបត្តិកិច្ចការវិនិយោគ និងមូលបត្រ នៃធនាគារ
អេស៊ីលីដា មានប្រសាសន៍ថា ដោយសារការប៉ុនប៉ងក្នុង ការចុះបញ្ជីក្នុងផ្សារ
មូលបត្រ ធនាគាររបស់លោកបានបង្កើតក្រុមការងារមូលបត្រមួយដើម្បីយកចិត្ត
ទុកដាក់លើកិច្ចការផ្សារមូលបត្រនេះ។

លោក សុផល និយាយថា ប្រសិនបើតម្រូវការឥណទានកើនឡើងខ្ពស់នោះ ធនា-
គារអេស៊ីលីដានឹងសម្រេចចុះបញ្ជីភ្លាមៗដើម្បីបោះផ្សាយលក់មូលបត្រកៀងគរទុន
ជំនួសឲ្យការខ្ចីពីវិនិយោគគិនបរទេស។

"វាស្ថិតនៅដំណាក់កាលបន្ទាប់ទៀតថា តើនៅពេលទីផ្សារហ៊ុនបើកហ្នឹង តើ
សន្ទុះឥណទានស្ថិតនៅកម្រិតណាមួយ ដែលយើងគួរតែត្រូវការប្រភពធនធាន
ថែមឬអត់។ បើសិនក្នុងករណីពេលនោះ តម្រូវការខ្លាំង យើងអាចធ្វើការពិចារ-
ណាថា តើយើងគួរបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុល។

ស្រដៀងគ្នានេះដែរ លោកCheong Kin Soon អ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនា-
គារOSK Indochina អះអាងថា ធនាគារ របស់លោកក៏តាមដានយ៉ាងយកចិត្ត
ទុកពីដំណើរវិវត្តន៍នៃផ្សារមូលបត្រនេះដែរ ព្រោះថា ការប្រឡូកក្នុងផ្សារមូលបត្រ
គឺជាគោលការណ៍ចម្បងមួយរបស់ធនាគារលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារទុន មានសិទ្ធិលក់មូលបត្រចំនួន
ពីរប្រភេទទៅឲ្យសាធារណជនដើម្បីកៀងគរទុន។ គឺមូលបត្រកម្មសិទ្ធិ និងមូល
បត្របំណុល។ លក់មូលបត្រកម្មសិទ្ធិគឺជាការលក់សន្លឹកហ៊ុន ដែលនឹងធ្វើឲ្យអ្នក
ទិញក្លាយជាសមាជិកឬម្ចាស់ភាគហ៊ុនម្នាក់ក្នុងក្រុមហ៊ុននោះ ហើយអ្នកទិញនឹង
ទទួលបានផលចំណេញ ឬ ខាតតាមកម្រិតនៃភាពជោគជ័យរបស់ក្រុមហ៊ុន។
ចំណែកអ្នកទិញមូលបត្របំណុលនឹងទទួលបានអត្រាការប្រាក់តាមការកំណត់
របស់ក្រុមហ៊ុនដោយគ្មានភាគហ៊ុនក្នុងក្រុមហ៊ុននោះទេ។

ប៉ុន្តែមុននឹងមានសិទ្ធិចុះបញ្ជីដើម្បីចេញលក់មូលបត្រនេះ លោកឈុន សម្បតិ្ត
នៃគណៈកម្មការមូលបត្រមានប្រសាសន៍ថា ក្រុមហ៊ុនទាំងអស់នឹងត្រូវបានតម្រូវ
ឲ្យមានការវាយតម្លៃពីភ្នាក់ងារវាយតម្លៃឯករាជ្យជាចាំបាច់ដើម្បីឲ្យដឹងថា តើអាជីវ
កម្មរបស់ពួកគេកំពុងដំណើរការជោគជ័យកម្រិតណា ហើយមូលបត្ររបស់ពួកគេ
អាចលក់បានក្នុងតម្លៃប៉ុន្មាន ។ ប៉ុន្តែភ្នាក់ងារវាយតម្លៃនេះមិនទាន់ត្រូវបានបង្កើត
ឡើងនៅឡើយនៅប្រទេសកម្ពុជា។

ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
សកម្មជន​សិល្បៈ រៀប​គម្រោង​សិល្បៈ​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ និង​អន្តរជាតិ​ឲ្យ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរi
X
27 ឧសភា 2015
អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៨ ក្នុង​គោលបំណង​ជួយ​អភិរក្ស​សិល្បៈ​និង​វប្បធម៌​ខ្មែរ។ កាលពី​ថ្ងៃច័ន្ទ ទី២៧ ខែមេសា​កន្លង​ទៅ​នេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បាន​សម្ភាស​លោក ព្រីម ភ្លឿន នាយក​ប្រតិបត្តិ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​លោក​បាន​អញ្ជើញ​មក​បន្ទប់ Studio របស់ VOA ដោយ​ផ្ទាល់​នៅ​រដ្ឋធានី Washington នេះ។ លោក ព្រីម ភ្លឿន បាន​និយាយ​អំពី​គោលបំណង​សំខាន់​របស់​លោក​ក្នុង​ការធ្វើ​ដំណើរ​មក​សហរដ្ឋអា​មេរិក​នៅ​លើក​នេះ និង​អំពី​គម្រោង​សិល្បៈ​ថ្មីៗ​មួយ​ចំនួន​របស់​អង្គការ​របស់​លោក ដែល​បង្កើត​ឡើង​ដើម្បី​បំផុស​យុវជន​ខ្មែរ និង​អន្តរជាតិ​ឲ្យ​កាន់តែ​ចាប់​អារម្មណ៍ និង​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អ្នកសារ​ព័ត៌មាន​វ័យ​ក្មេង​រាយ​ការណ៍​អំពី​គ្រោះ​ថ្នាក់​ដោយសារ​មីន​ធ្លាក់​ចុះi
X
18 ឧសភា 2015
យុទ្ធនាការ​អន្តរជាតិ​ប្រឆាំងមីន​ឲ្យ​ដឹង​ថា ​នៅ​ជុំវិញ​ពិភពលោក​ចំនួន​អ្នក​រង​គ្រោះ​ថ្មី​ដោយសារ​មីន មាន​៩នាក់ ក្នុង​មួយ​ថ្ងៃ។ អ្នក​យក​ព័ត៌មាន​វ័យ​ក្មេង​រាយ​ការណ៍​អំពី​បញ្ហា​មីន​មិន​ទាន់​ផ្ទុះ​នៅ​ជុំវិញ​ពិភពលោក និង​ផលវិបាក​ក្នុង​ជីវិត​ជន​រង​គ្រោះ​ដោយសារ​ឃាតករ​នេះ។ Julie Taboh នៃ​VOA រាយការណ៍ ហើយ​អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល។

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
You've Got to Be Kidding Me និយាយ​លេងi
X
01 ធ្នូ 2014
យើង​និយាយ​ឃ្លា​ថា you've got to be kidding me គឺ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឬ ពេល​យើង​ឮ​អ្វី​មួយ​ហើយ យើង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ថា វា​មិន​អាច​ជា​ការពិត​បាន គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​លើ​គេហទំព័រ YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការ​ពិភាក្សា​របស់​ធនាគារ​ពិភពលោក​លើក​ទឹក​ចិត្ត​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយi
X
20 ឧសភា 2015
កាលពី​ពេល​ថ្មីៗ​នេះ អ្នក​មាន​វិជ្ជាជីវៈ និង​អ្នកដឹកនាំ​វ័យ​ក្មេង​មកពី​ជុំវិញ​ពិភពលោក​បាន​ជួប​ជុំ​គ្នា​​នៅ​ទីស្នាក់ការ​ធនាគារ​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​របស់​ពួកគេ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី។ នាង Kaye Lin នៃ​វីអូអេ បាន​ចូលរួម​ក្នុង​ការប្រជុំ​នោះ ហើយ​រាយការណ៍​អំពី​រឿង​នេះ។ នាង ទែន សុខស្រីនិត ​ប្រែ​សម្រួល​៕