ប័ណ្ណសារ

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកសន្យា ជំរុញការអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជា

VOA

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក បានសន្យាជួយជំរុញការអភិវឌ្ឈន៍សេដ្ឋកិច្ចរបស់
ប្រទេសកម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក
រយៈពេលមួយថ្ងៃនៅថ្ងៃនេះ។

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោកជីម វេបនៅថ្ងៃអង្គារនេះបានសន្យាជម្រុញ
ការវិនិយោគពីសហរដ្ឋអាមេរិកមកកន់ប្រទេសកម្ពុជាឲ្យបានច្រើន  ស្របពេល
ដែលការវិនិយោគរបស់អាមេរិកនៅស្រុកខ្មែរនៅពាក់កណា្តលឆ្នាំ ២០០៩ គឺមិន
មានទាល់តែសោះ។ ការសន្យានេះធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពា-
ណិជ្ជកម្ម លោក ចម ប្រសិទ្ធ។

លោក ជីម វេប ដែលជាប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ីខាងកើត
និងបាស៊ីហ្វិក បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងភ្នំពេញ ក្នុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃ នៅប្រទេសកម្ពុជា។ វាគឺជាដំណើរទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និង
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមាន ប្រទេសថៃ ឡាវ  មីយ៉ាន់ម៉ា  កម្ពុជា
និងវៀតណាម។

លោកជីម វេបនិយាយថា រដ្ឋាភិបាលរបស់សហអាមេរិកបានចាប់អារម្មណ៍យ៉ាង
ខ្លាំងក្នុងការទាក់ទាញឲ្យមានការវិនិយោគនៅកម្ពុជា។

"យើងបាននិយាយគ្នាពីបញ្ហាពាណិជ្ជកម្ម ហើយខ្ញុំបានបង្ហាញចំណាប់អារម្មណ៍
របស់សហរដ្ឋអាមេរិកក្នុងការជម្រុញឲ្យមានការវិនិយោគនៅប្រទេសកម្ពុជាដែល
នឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសយើងទាំងពីរ។"

គួរបញ្ជាក់ថា ការវិនិយោគរបស់អាមេរិកនៅប្រទេស កម្ពុជាកាលពីឆ្នាំ២០០៨គឺ
មានចំនួនជាង ៦៧១លាន៧ សែនដុល្លា។ ក៏ប៉ុន្តែ រហូតមកដល់ពាក់កណ្តាល
ឆ្នាំ ២០០៩ នេះ មិនមានការវិនិយោគក្នុងគម្រោងថ្មីរបស់សហរដ្ឋអាមេរិកនោះ
ទេ ដែលធ្វើឲ្យតួលេខវិនិយោគធ្លាក់ដល់ចំណុចសូន្យ។ នេះបើយោងតាមតួលេខ
ចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កាលពីខែមិថុនា សហរដ្ឋអាមេរិកបានដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅពាណិជ្ជ
កម្ម   ហើយមន្ត្រីអាមេរិករំពឹងថា ធនាគារនីហរណ៍ អាហរណ៍នឹងផ្តល់ប្រាក់កម្ចី
ដល់ក្រុមហ៊ុនអាមេរិកណាដែលចង់មកវិនិយោគនៅប្រទេសកម្ពុជា។

មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ  លោកជីម វេប បានបំពេញទស្សន
កិច្ចនៅប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ ហើយលោកបានចាកចេញនៅប្រទេស
វៀតណាមកាលពីរសៀលថ្ងៃនេះ។

នៅប្រទេសកម្ពុជា លោក ជីមវេប បានជួបជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី
ក្រសួងពាណិជ្ជកម្ម។ នៅក្នុងជំនួបពិភាក្សានោះលោកបានសន្យាពិនិត្យមើល
លើនិតិវិធីលើកលែងពន្ធទៅលើការនាំចូលផលិតផលឧស្សាហកម្មកាត់ដេរ
របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ហើយលោកបានស្នើឲ្យកម្ពុជាយកចិត្ត
ទុកដាក់លើស្តង់ដាការងារ  ធ្វើយ៉ាងណាឲ្យមានលក្ខណៈស្របតាមស្តង់ដា
អន្តរជាតិ។

ស្របពេលជាមួយគ្នានោះ លោកជីម វេបក៏បានជួបពិភាក្សាជាមួយមេដឹកនាំ
គណបក្សប្រឆាំងផងដែរ  ដោយលោកពិភាក្សាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ
សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិមនុស្ស។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោកព្រឹទ្ធសមាជិក ជីម វេបបានជួប
ជាមួយលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។ នៅក្នុងជំនួបនោះ  លោកជីម វេប
បានសន្យាជួយជម្រុញវិស័យសេដ្ឋកិច្ចរបស់កម្ពុជាឲ្យមានការរីកចម្រើន។

គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក
និងកម្ពុជា កាន់តែខិតជិតចូលគ្នាខ្លាំងឡើង តាមរយៈដំណើរទស្សនកិច្ចរបស់
ថ្នាក់ដឹកនាំ និងជំនួយផ្សេងៗជាច្រើនរបស់អាមេរិក។

នៅក្នុងជំនួបជាមួយព្រឹទ្ធសមាជិកអាមេរិកលោក ជីម វេប  លោក ហ៊ុន សែន
បានចាត់ទុកថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឈានដល់ចំណុចកំពូល
មួយ។ នេះបើយោងតាមអ្នកនាំពាក្យនៃជំនួបលោក អៀង សុផល្លែត៕ ចប់

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ស.រ.អា.​ដើរតួកាត់​បន្ថយភាព​តានតឹង​បញ្ហា​សមុទ្រចិនi
X
29 សីហា 2014
ស.រ.អា.​សង្ឃឹម​ថា ​ការ​សន្ទនា​ជាប្រចាំ​របស់ខ្លួន​ជាមួយ​ភាគី​ជម្លោះ​ក្នុង​បញ្ហា​សមុទ្រ ចិនខាង​ត្បូង​ អាច​នឹង​កាត់​បន្ថយ​ភាពតាន​តឹង។​ លោក ​សុខ ខេមរា ​នៃ​វីអូអេ​រាយការណ៍​ពីរឿងនេះ​ថា​ស.រ.អា.​ចង់ឃើញ​គូភាគី​ទាំងអស់​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី​ដើម្បី​ផល​ប្រយោជន៍​សន្តិភាព​ពិភពលោក៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
មន្ត្រី​អាមេរិក​បញ្ជាក់​ថា ​ស.រ.អា.​បន្តគាំទ្រ​សាលាក្តីខ្មែរ​ក្រហម​បន្ត​ទៀតi
X
28 សីហា 2014
ស.រ.អា.បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជាថ្មី​ទៀតថា​ នឹងគាំទ្រ​ដំណើរការ​នាំ​ខ្លួន​មក​កាត់​ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរក្រហម។​ លោក​សុខ ខេមរា​នៃវីអូអេ​បាន​រាយ​ការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា​ មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.​​បាន​ចាត់​ទុក​ថា ​ការ​កាត់​ទោស​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មក​នេះ​គឺជា​គំរូ​សម្រាប់​ពិភព​លោក៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Twist Someone’s Arm ដាក់​សំពាធ​ឲ្យ​អ្នកណា​ម្នាក់​ធ្វើ​អ្វី​មួយi
X
02 កញ្ញា 2014
Twist Someone’s Arm មាន​ន័យ​ថា មាន​ន័យ​ថា បញ្ចុះបញ្ចូល​អ្នកណា​ម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​អ្នក​នោះ​មិន​ចង់​ធ្វើ ឬ​ដាក់​សំពាធ​ឲ្យ​អ្នកណា​ម្នាក់​ធ្វើ​អ្វី​មួយ ដែល​យើង ចង់​ឲ្យ​គេ​ធ្វើ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
កន្លែង​ចាក់​គ្រឿង​ញៀន​​ចម្រូងចម្រាស​នៅ​កាណាដាi
X
02 កញ្ញា 2014
Insite គឺ​ជា​កន្លែង​ចាក់​គ្រឿង​ញៀន​ក្រោម​ការ​ត្រួតពិនិត្យ​មួយ​ក្នុង​ប្លុក​ដែល​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ដ៏​ធ្ងន់​ធ្ងរ​នៃ​ទីក្រុង​Vancouver នៃ​ប្រទេស​កាណាដា។ នៅ​ទីនេះ គ្រូពេទ្យ​ផ្តល់​ឲ្យ​អតិថិជន​ម្ជុល​ស្អាត​ដើម្បី​ចាក់​គ្រឿង​ញៀន​ខុស​ច្បាប់។ អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ប្រសិទ្ធិភាព​នៃ​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​HIV នៅ​ក្នុង​តំបន់។ ប៉ុន្តែ​កន្លែង​នេះ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន ដោយ​អ្នក​រិះ​គន់​អះអាង​ថា កន្លែង​ចាក់​គ្រឿង​ញៀនInsite នេះ លើក​តម្កើង​ការប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។ លោក ជឹង ប៉ូជីន ជូន​សេចក្តីរាយការណ៍​របស់​ Beth Mendelson៕ ដូច​តទៅ៖