មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិពលកម្មអន្តរជាតិនិងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជានាសប្តាហ៍ខាងមុខ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃច័ន្ទនេះ បានប្រកាសឲ្យពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ និងព្រៃឈើកម្ពុជា ដែលកំពុងតែជួបគ្រោះមហន្តរាយនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការបាញ់ប្រហារលោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គមដ៏ល្បីក្នុងប្រទេសកម្ពុជា និងស្នើឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងឥតលម្អៀង។
លោកស្រីយ៉ាង សោភ័ណ្ឌ៖ ច្បាប់ស្តីពីសហជីពមានលក្ខណៈរឹតត្បិតសិទ្ធិប្រមូលផ្តុំរបស់កម្មករនិងការបញ្ចេញមតិរបស់ពួកគាត់ ជាពិសេសទៀត ការអនុម័តច្បាប់ក៏ដូចជាការដាក់ឲ្យប្រើប្រាស់នៃច្បាប់នេះហាក់ដូចជាមានល្បឿនលឿន ទោះបីជាសហជីពស្នើឲ្យមានការពន្យារពេលនៃការអនុវត្តក៏ដោយ។
លោកហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បាននិយាយថា គម្រោងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ឬ Brexit នាសប្តាហ៍កន្លងទៅនេះ កំពុងធ្វើឲ្យអឺរ៉ុប «ជួបវិបត្តិ» ដោយសារតែសហភាពទទួលបានព័ត៌មានខុស។
គណបក្សសង្គ្រោះជាតិបានចោទថា ការចាប់ខ្លួនតំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធិ គឺវាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
តាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ដែល VOA បានទទួលនាថ្ងៃសុក្រ បានកោះអញ្ចើញនាង ខុម ចាន់ដារាទី ចូលបំភ្លឺ នាសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃសុក្រខាងមុខ។
អង្គភាពប្រឆំាងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីមួយរូបពីក្រសួងការបរទេស អំពីការទទួលសំណូកពីក្រុមហ៊ុនឯកជនមួយ មុនពេលអនុញ្ញតឲ្យក្រុមហ៊ុននោះធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
លោកនៅ វណ្ណារិន នៃVOA បានធ្វើការសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមទូរសព្ទពីភ្នំពេញនឹងម៉ានីលប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ បានបញ្ជាក់ប្រាប់ VOA ថាគណបក្សលោកនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ។
មន្ត្រីសង្គមស៊ីវិលកម្ពុជាយល់ថា នេះគឺជាជម្រើសល្អមួយសម្រាប់ទុកពេលវេលាធ្វើកិច្ចការល្អបន្ថែមទៀតសម្រាប់សង្គមកម្ពុជា ហើយអ្នកនយោបាយកម្ពុជាពុំគួរយកកិតិ្តយសស្ត្រីខ្មែរ ដើម្បីផលចំណេញនយោបាយឬបុគ្គលនោះទេ។
លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
រតនគិរីគឺជាខេត្តក្នុងតំបន់ដាច់ស្រយាលមួយ ដែលធ្លាប់សម្បូរទៅដោយព្រៃឈើនិងមានសក្កានុពលផ្នែកកសិឧស្សាហកម្ម។ ក៏ប៉ុន្តែកសិករ ដែលភាគច្រើនជាជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាក្នុងតំបន់នេះ កំពុងជួបបញ្ហាជីវភាព ក្រោយពេលដែលមានការបាត់បង់ព្រៃឈើ និងកំពុងប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ។
ពលរដ្ឋខ្មែរជាងមួយរយគ្រួសារបានប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តរតនគីរី ដោយបានព្យាយាមសម្រុកចូលតុលាការទាំងកំហឹងពេលតុលាការសម្រេចឃុំខ្លួនអ្នកភូមិបីនាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងតំបន់មួយ។
លោក សម រង្ស៊ី កាលពីដើមខែតុលាបានរិះគន់ប្រព័ន្ធអប់រំកម្ពុជាថា សញ្ញាប័ត្រដែលមិនបានទទួលពីការអប់រំត្រឹមត្រូវគឺធ្វើឲ្យខូចតម្លៃនៃការសិក្សានិងខូចតម្លៃអ្នកដែលចែកសញ្ញាប័ត្រឲ្យផងដែរ។
យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។
អគ្គិភ័យនៅក្លឹបកំសាន្តមួយនៅជាយរាជធានីភ្នំពេញបានសម្លាប់មនុស្សអស់៥នាក់និងបណ្តាលឱ្យមនុស្សពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
អ្នកជំនាញ និងជនរងគ្រោះចោទសួរអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបវាលពិឃាត «កម្ពុជាប្រជាធិបតេយ្យ» ខណៈពេលដែលពិធីបុណ្យសពរបស់អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចក្នុងរបបខ្មែរក្រហមត្រូវបញ្ចប់នៅរាត្រីថ្ងៃច័ន្ទនេះ។
រាជរដ្ឋាភិបាលកម្ពុជានឹងប្រគល់សងដែនទី UTM ១ភាគ១០០ពាន់ ចំនួន១៨ផ្ទាំង ដែលខ្លួនបានខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងផែនទី ដែលប្រើសម្រាប់បោះបង្គោល ព្រំដែនកម្ពុជា-វៀតណាម។
ផែនទីជិត២០ផ្ទាំង ដែលខ្ចីពីអង្គការសហប្រជាជាតិនោះ ត្រូវបានយកមកដាក់ឲ្យផ្ទៀងផ្ទាត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នាវិមានសន្តិភាពដើម្បីបញ្ជាក់ពីភាពប្រាកដនិយមនៃផែនទី ដែលរដ្ឋាភិបាលបានប្រើប្រាស់កន្លងទៅសម្រាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
ការលើកឡើងរបស់លោកហ៊ុន សែននេះធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងបន្ទាប់ពីអ្នកតំណាងរាស្ត្រប្រឆាំងស្នើឲ្យរដ្ឋាភិបាលរបស់លោកធ្វើការប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ។
ព័ត៌មានផ្សេងទៀត