ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល បាន​ថ្លែង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​កំណត់​កាល​បរិច្ឆេទ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឲ្យ​បាន​ឆាប់​ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ដល់​អ្នក​បោះឆ្នោត និង​ការ​រៀបចំ​ផ្សេងៗ។ លោក​បាន​អះអាង​ថា នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ដំណើរការ​រលូន។ ក៏ប៉ុន្តែ លោក​បាន​បន្ថែម​ថា ក្នុង​ខណៈពេល​នេះ​គណបក្ស​ប្រឆាំង​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ខ្លាំង ដែល​លោក​មើល​ទៅ មិន​ទាន់​មាន​ការ​គិតគូរ​ខ្លាំង​ពី​ការ​បោះឆ្នោត​ទេ។ លោក​សង្កត់​ធ្ងន់​ថា ដូច្នេះ រដ្ឋាភិបាល​មាន​ភារកិច្ច​រៀបចំ​បរិយាកាស​នយោបាយ​ឲ្យ​មាន​ភាព​នឹងនរ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​នានា បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២១ មេសា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG