សុខភាព

ចំនួន​ស្រ្តី​កម្ពុជា​ស្លាប់​ពេល​មាន​ផ្ទៃ​ពោះ​និង​ឆ្លង​ទន្លេ​នៅ​តែ​ខ្ពស់​ក្នុង​តំបន់

ស្រ្តី​ម្នាក់​នេះ យោល​អង្រឹង​កូន​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​គាត់​ដែល​លិច​ទឹក​ នៅ​ក្នុង​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ខែតុលា ឆ្នាំ២០១៣។

31 មិនា 2015
ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា​​សម្រាប់​ឆ្នាំ​២០១៤ ​​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​បន្តិច​គឺ​មា​នការ​ស្លាប់​១៧០​ករណី​ ក្នុង​​​ចំណោម​ស្រ្តី​១០០.០០០​​នាក់។ ពត៌មាន​លម្អិត

យឹម លាង៖ សុខភាព​លោក​ជាស៊ីម​គ្រាន់បើ​ក្រោយ​ពី​វះកាត់​នៅ​វៀតណាម

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​លោក ជា ស៊ីម​ ប្រធាន​គណបក្ស​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ទទួល​ការ​វះកាត់​ផ្នែក​ខ្លះ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ក្នុង​ពេល​ដែល​លោក​បាន​សម្រាក​ព្យាបាល​ដ៏យូរ​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​វៀតណាម។​

លោក លី ​ក្វាន់​យូ ​ជា​កម្លាំង​រុញ​ច្រាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស​សិង្ហបុរី​​រីកចម្រើន ​បាន​ទទួល​មរណៈ​ភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ

​លោក​ លី ​ក្វាន់យូ ​ជា​ជន​ជាតិ​សិង្ហបុរី​ជំនាន់​ទី​៤​ដែល​បុព្វ​បុរស​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​ក្វាង​ទុង​នៃ​ប្រទេស​ចិន​ក្នុង​ទសវត្សរ៍​១៨៦០ ​បាន​ដើរ​តួនាទី​​ដ៏​​សំខាន់​មួយ​នៅ​ក្នុង​ការ​ដឹកនាំ​កោះ​ជារដ្ឋ​ឆ្ពោះ​ទៅ​កាន់​ជោគ​ជ័យ​ខាង​សេដ្ឋ​កិច្ច។

អង្គការ​បារាំង​មួយ​នឹង​ចាប់ផ្តើម​គម្រោងការ​មនុស្សធម៌​នៅ​កូរ៉េ​ខាង​ជើង

គេ​គ្រោង​នឹង​ផ្តល់​ប្រាក់​១លាន​៣សែន​ដុល្លារ​ដល់​គម្រោងការ​នេះ។ គេ​រំពឹង​ថា​មនុស្ស​ប្រមាណ​២សែន​៣ម៉ឺន​៥ពាន់​នាក់​​ដោយ​មាន​រួម​បញ្ចូល​ក្រុម​កុមារ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង​នឹង​ទទួល​អត្ថប្រយោជន៍​ពី​គម្រោងការ​នេះ។

កម្ពុជា​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ

ក្នុងចំណោម​​កុមារ​ដែល​បាន​កើត​មកចំនួន​១០០០​នាក់​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​២៨​នាក់​បាន​ស្លាប់​ទៅវិញ​នៅ​មុន​ពេល​មាន​អាយុ​មួយ​ឆ្នាំ​ហើយ​មាន​កុមារ​៣៥នាក់ក្នុង​ចំណោម​មួយ​ពាន់​នាក់​​​បាន​ស្លាប់​ទៅ​វិញមុន​ពេល​មាន​អាយុ​ប្រាំ​ឆ្នាំ។

ការ​កើត​ឡើង​ភ្លាមៗ​នៃ​ជំងឺ​គ្រុន​ជ្រូក​នៅ​ឥណ្ឌា​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​តាំង​ពី​ឆ្នាំ២០០៩

មនុស្ស​ប្រហែល​២ម៉ឺន​៦ពាន់​នាក់​ដែល​បាន​​ធ្វើ​តេស្ត ​មាន​ផ្ទុក​មេរោគ​នោះ ​ហើយ​ក្រុម​មន្រ្តី​សុខាភិបាល​និយាយ​ថា ​ការ​ឆ្លង​នោះ​កំពុង​បន្ត​រាលដាល​​នៅ​ក្នុង​ពេល​ធ្លាក់​ភ្លៀង​ខុស​រដូវ​ហើយ​និង​​ពេល​ធ្លាក់​សំណើម​ខ្លាំង។

កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ម្តាយ​និង​ទារក​ជា​ការ​ខាតបង់​ទាំង​ថវិកា​និង​ជីវិត​កុមារ

កង្វះ​អាហារូបត្ថម្ភ​បាន​​ធ្វើឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​បាក់​ចំណូល​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំៗ។​

កូរ៉េ​ខាង​ជើង​បន្ថយ​ការរឹត​ត្បិត​​អ្នក​ទេសចរ​បរទេស​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​ការរឹតត្បិត​​មួយ​ចំនួន​ដល់​អ្នក​ទេសចរ​បរទេស​​ ដែល​ត្រូវ​បាន​ដាក់​នៅ​កន្លែង​ដាច់​ពី​គេ​ ដើម្បី​ការ​ពារ​​ទប់​ទល់​នឹង​ការរាលដាល​នៃ​​មេរោគ​ផ្តាច់​​ជីវិត​អ៊ី​បូឡា (Ebola)។

អ្នក​ជំនាញ៖ ​ភាពស៊ាំ​នឹង​ថ្នាំ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ដែល​នៅ​សេស​សល់​ដើម្បី​កម្ចាត់​ជំងឺ​គ្រុនចាញ់

ជម្រើសជាច្រើនដើម្បីកម្ចាត់ជំងឺគ្រុនចាញ់បានបាត់បង់អស់ហើយ នៅមុនពេលដែលប៉ារ៉ាស៊ីតបង្កជំងឺដ៏ប្រល័យនេះ បានយកឈ្នះទាំងស្រុងលើការខិតខំប្រឹងប្រែងចុងក្រោយរបស់មនុស្ស។

សឺរាំង "Smart" បញ្ឈប់​​ជំងឺ​ឆ្លង​ផ្តាច់​ផ្តិល​ជីវិត

អង្គការ​សុខភាព​ពិភពលោក ធ្វើ​​យុទ្ធនាការ​​លុប​បំបាត់​ការ​ប្រើ​ប្រាស់​សឺរាំង​និង​ម្ជុល​គ្មាន​អនាម័យ​ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ឆ្លង​សាហាវៗ​ដល់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

អង្គការ​សុខភាព​ពិភពលោក​ថា​ការ​បញ្ចុះ​សព​ដោយ​គ្មាន​សុវត្ថិភាព​ប៉ះពាល់​ការ​ទប់ស្កាត់​ជំងឺ​អ៊ីបូឡា

រុម​មន្រ្តី​សុខា​ភិបាល​បាន​ព្រមាន​​​ជាច្រើន​ខែ​មក​ហើយ​ថា ​ដើម្បី​បញ្ឈប់​​មេរោគ​អ៊ីបូឡា​កុំ​ឲ្យ​រាលដាល ​ករណី​សង្ស័យ​ត្រូវ​តែ​ទុក​ឲ្យ​ដាច់​ពី​គេ​ហើយ​និង​ត្រូវ​ធ្វើតេស្ត។

«ប្រព័ន្ធ​សុខាភិបាល​ដែល​រើសអើង​ចំពោះ​ប្រជាជន​ក្រីក្រ‍» ដោយ ឆាំង យុ

លោក ឆាំង​ យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បោះពុម្ព​សំណេរ​មួយ​​ក្នុង​ឱកាស​ទិវា​នៃ​ការ​ចងចាំ​ជា​អន្តរជាតិ​ស្តី​ពី​ការ​សម្លាប់​រង្គាល​នៅ​អឺរ៉ុប (Holocaust)។​

​ករណី​ជំងឺ​អ៊ីបូឡា​កើន​ឡើង​សារជាថ្មី​ក្នុង​តំបន់​អាហ្រ្វិក​ខាងលិច

ចំនួន​ករណី​នៃ​ជំងឺ​អ៊ី​បូឡា ​​បាន​កើន​ឡើង​ជាលើក​ទី​មួយ​​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​៣​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ដែល​នៅ​ទី​នោះ​ ការ​ឆ្លង​ជំងឺ​នេះ​​នៅ​មាន​សកម្ម​ភាព​​នៅ​ឡើយ។

វាគ្មិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ពិភាក្សា​ពី​ផល​ប្រយោជន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​សុខភាព

វាគ្មិន​ជឿ​ថា​ ពលរដ្ឋ​ពេល​នេះ​គួរ​ចេះ​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​ទំនើប​ ដោយ​មិន​ប្រើវិធី​បែប​បូរាណ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ទៀត​នោះ​ទេ។​

ប្រធាន​អង្គរក្ស​ថា​លោក​ជាស៊ីម​មាន​សុខភាព​ល្អ​ឡើងវិញ

លោក​ ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​មាន​សុខភាព​ល្អប្រសើរ​បន្តិច​ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​ប្រទេស​វៀតណាម។​

បក្ស​ប្រឆាំង​សុំ​ឱ្យ​រដ្ឋាភិបាល​កែប្រព័ន្ធ​សុខាភិបាល​បន្ទាប់ពី​ផ្ទុះ​ការឆ្លង​មេរោគ​អេសដ៍​ជាថ្មី

គណៈកម្មការ​សុខាភិបាល​និង​សង្គម​កិច្ច​របស់​រដ្ឋសភា​បាន​កោះ​អញ្ជើញ​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​មក​ធ្វើ​ការ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​គ្រូពេទ្យ​ម្នាក់​ដែល​បាន​ចាក់​ថ្នាំ​ខុស​បច្ចេក​ទេស​បណ្តាល​ឱ្យ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ។​

វីដេអូ សិស្ស​អាមេរិក​រៀន​ដំឡើង​ម៉ាស៊ីន (VOA ​វិទ្យាសាស្ត្រ ៥៤)

សិស្ស​វិទ្យាល័យ​និង​មហាវិទ្យាល័យ​នៅ​ក្រុង Los Angeles កំពុង​ត្រៀម​សម្រាប់​ការ​ប្រកួត​ដំឡើង​ម៉ាស៊ីន​ដែល​ជា​ការ​ប្រកួត​សម្រាប់​ជំនាញ​ខាង​វិទ្យា​សាស្ត្រ​​និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ។

ចំនួន​ជំងឺ​អ៊ីបូឡា​ថ្មី​បាន​ធា្លក់​ចុះ​យ៉ាង​ខ្លាំង

១១៧​ករណី​ថ្មី​បាន​ត្រូវ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន ​ក៏​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​អ្នក​ជំងឺថ្មី​កំពុង​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​។

វីដេអូ ក្រោយពី​មាន​ការ​ចម្លង​មេរោគ​អេដស៍​នៅ​ភូមិរកា​ រដ្ឋាភិបាលប្តេជ្ញា​បង្ក្រាប​គ្រូពេទ្យ​ខុសច្បាប់

អ្នក​ជំនាញ​សុខាភិបាល​នៅកម្ពុជា​មានការភ្ញាក់ផ្អើល ​នៅពេល​អ្នក​ភូមិជាច្រើន​នៅជិតទីរួមខេត្ត​បាត់ដំបង​ ដែលជាទីក្រុងធំបំផុតទីពីរ​ក្នុង​ប្រទេស​កម្ពុជា​មាន​ផ្ទុក​មេរោគ​អេដស៍​ ពេលពិនិត្យ​ឈាម​កាល​ពីខែធ្នូ។

របាយការណ៍​អំពី​ការឆ្លង​ជំងឺ​អេដស៍​ដ៏​រីករាលដាល​នៅ​ក្នុង​ភូមិរកា

ប្រទេស​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​​ថា​ ​ការ​ឆ្លង​​មេរោគ​​អេដស៍​ភាគ​ច្រើន​នៅ​ក្នុង​ឃុំ​រកា ​ជា​ពិសេ​ស​ក្នុង​ភូមិ​រកា ​ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​ បណ្តាល​មក​ពី​ការ​ចាក់​ថ្នាំ​​ និង​ការ​ចាក់​សេរ៉ូម។​

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
កម្ពុជា​ត្រូវពង្រឹង​ធនធាន​មនុស្ស​សម្រាប់​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំនេះi
X
31 មិនា 2015
សមាហរណកម្ម​អាស៊ាន​សេដ្ឋកិច្ច​នឹងធ្វើ​នៅចុង​ឆ្នាំនេះ។​ ដូច្នេះ​កម្ពុជាត្រូវ​ពង្រឹង​ធនធាន​មនុស្ស​ ពង្រីក​ផលិតកម្ម​ហើយ​វិស័យអប់រំ​ក៏ត្រូវកែប្រែ​ដែរ ​ ដោយ​ត្រូវ​ពង្រីក​ការអប់រំ​ខាង​ជំនាញ។ ​លោក​ឈាង វណ្ណារិទ្ធ​សាស្ត្រាចារ្យ​​នៅសាកល​វិទ្យាល័យ​Leeds ​ប្រទេស​អង់គ្លេស​​បាន​ថ្លែង​ដូច្នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក​សុខ ខេមរា​នៃ​វីអូអេ​ក្នុង​បន្ទប់ផ្សាយ​វីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ​សូមអញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចត​ទៅ៖​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បូជនីយដ្ឋាន​រំឭក​​វិញ្ញាណ​ក្ខន្ធ​​ជន​រងគ្រោះ​​​នៅក្នុង​គុក​ទួលស្លែងi
X
26 មិនា 2015
នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២៦​ ខែមីនានេះ ​បូជនីយដ្ឋាន​រំឭក​​វិញ្ញាណ​ក្ខន្ធ​​ជន​រងគ្រោះ​​នៃ​របប​ខ្មែរក្រហម​នៅក្នុង​គុកទួលស្លែង​​បាន​ត្រូវ​សម្ពោធ​​ដើម្បី​ឧទ្ទិស​ដល់​បុរស ​ស្រ្តី​និង​កុមារ​​​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​គុក​ដ៏​ព្រៃផ្សៃស-២១​នេះ​នៅចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ មនុស្ស​ជា​ច្រើន​បាន​​ស្វាគមន៍​​ ​តែ​បូជនីយដ្ឋាន​នេះ​ក៏​បាន​មាន​​ភាព​ចម្រូង​ចម្រាស់​ផង​ដែរ។ ​លោក Robert Carmichael  រាយការណ៍​ឲ្យ​ VOA ​ពីរាជ​ធានី​ភ្នំពេញ។​ ហើយ​លោក ​ជឹង ​ប៉ូជីន​ប្រែសម្រួល​សេចក្តី​រាយការណ៍​នេះ៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
You've Got to Be Kidding Me និយាយ​លេងi
X
01 ធ្នូ 2014
យើង​និយាយ​ឃ្លា​ថា you've got to be kidding me គឺ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឬ ពេល​យើង​ឮ​អ្វី​មួយ​ហើយ យើង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ថា វា​មិន​អាច​ជា​ការពិត​បាន គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​លើ​គេហទំព័រ YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ជម្រក​អភិរក្ស​បរិស្ថាន Ol Pejeta នៃ​ប្រទេស​កេនយ៉ា​ ធ្វើ​ឲ្យ​សត្វ​នៅ​ឆ្ងាយ​ពី​មនុស្សi
X
25 មិនា 2015
នៅ​ក្នុង​សង្កាត់ Laikipia អ្នកល្បាត​ជនជាតិ​កេនយ៉ា បាន​បើក​រថយន្ត​ដឹក​សត្វព្រៃ​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​តំបន់​អភិរក្ស​បរិស្ថាន​ដែល​មាន​ទំហំ ៣ម៉ឺន ៦ពាន់​ហិកតា ដើម្បី​ការពារ​សត្វទាំង​នោះ ពី​ជម្លោះ​ដែល​កើត​ឡើង​ដោយសារ​ការឈ្លានពាន​របស់​មនុស្ស។ លោក Lenny Ruvaga បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​មន្រ្តី​អភិរក្ស​សត្វព្រៃ ដែល​បើក​រថយន្ត​ធុន​ធំ និង​ឧត្ថម្ភាគចក្រ​ទៅក្នុង​ជម្រក​អភិរក្ស​បរិស្ថាន Ol Pejeta ដើម្បី​ការពារ​កុំ​ឲ្យ​សត្វព្រៃ​ទាំងនេះ ត្រូវ​មនុស្ស​ក្នុង​តំបន់​សម្លាប់​ដើម្បី​ការពារ​ខ្លួន ឬ​ប្រម៉ាញ់​យក​សាច់​ធ្វើ​ជា​ម្ហូប​អាហារ។ លោក Lenny Ruvaga  រាយការណ៍​ឲ្យVOA ពី​សង្កាត់ Laikipia នៃ​ប្រទេស​កេនយ៉ា ហើយ​អ្នកស្រី នុច សារីតា ជូន​សេចក្តី​ប្រែសម្រួល​៕