កម្ពុជា - Voice of America
កម្ពុជា - Voice of America
អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិបាក​រក​ប្រាក់​ចំណូល ខណៈ​បំណុល​កើនឡើង
            <description>អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​បាន​ប្រាប់​វីអូអេ​ថា រហូត​មក​ដល់​ពេល​នេះ ចំណូល​របស់​ពួកគេ​នៅតែ​បន្ត​ថយចុះ ខណៈ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​កើនឡើង។</description>
លោក រ៉ុង ឈុន ស្នើ​សុំ​បង់​ប្រាក់​សំណង​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​ដំណាក់កាល
            <description>កាលពីខែកុម្ភៈ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច ចេញដីកា​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល រួមគ្នា​សង​សំណង​ការខូចខាត​ប្រមាណជា ១០ ម៉ឺន​ដុល្លារ​អាមេរិក​ឱ្យទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែននៅ​ក្នុងរយៈ​ពេល ១ ខែ។</description>
ជីវភាព​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ប្រឈម​ការ​លំបាក បើ​ទោះ​ធ្វើការ​នៅ​ប្រទេស​ថៃ
            <description>ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​២សែន​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដើម្បី​រក​ថវិកា​បញ្ជូន​មក​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​គ្រួសារ​មួយ​ចំនួន​អះអាង​ថា​ ជីវភាព​របស់​ពួក​គេ​នៅ​តែ​ប្រឈម​ការ​លំបាក ​បើ​ទោះបី​ពួកគេ​មាន​កូន​ធ្វើការ​នៅ​ប្រទេស​ថៃ​ក៏​ដោយ។</description>
ជីវភាពពលករខ្មែរមួយចំនួននៅតែប្រឈមការលំបាក បើទោះធ្វើការនៅប្រទេសថៃ
            <description>ពលរដ្ឋខ្មែរជាង ១លាន ២សែននាក់ កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកជួយផ្គត់ផ្គង់គ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនបានប្រាប់វីអូអេថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕</description>
ពលរដ្ឋប្រតិកម្មនឹងការធ្វើរបងនៅថៃដើម្បីទប់ស្កាត់ការហូរចូលពលករខ្មែរ
            <description>កាលពីខែកុម្ភៈ អាជ្ញាធរថៃបានអះអាងថា ខ្លួននឹងសាងសង់របងប្រវែងជាង ៥០ គីឡូម៉ែត្រក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជា នៅក្នុងគោលបំណងមួយដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនឹងទប់ស្កាត់ការហូរចូលពលករខ្មែរទៅថៃ។ ប៉ុន្តែពួកគេយល់ឃើញថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរ ១០០% នោះទេ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕ </description>
ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរទាំងស្រុងឡើយ
            <description>ខេត្តបន្ទាយមានជ័យ — លោក​ ឈឿប ថុយ​ រស់​នៅ​ក្នុង​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មានជ័យ​ ធ្លាប់​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​ជា​ច្រើន​លើក​ច្រើន​សា។​
លោក​ថ្លែង​ថា៖​ «ពី​ដើម​ឡើយ​ ខ្ញុំ​ធ្លាប់​ទៅ​តាម​មេខ្យល់។ ​គេ​ដឹកនាំ​ទៅ​តាម​ផ្លូវ​ស្រះ​កែវ​ ក្នុង​មួយ​នាក់ ​គេយក​៣​ពាន់​[បាត]...​គេ​នាំ​ចូល​ទៅ។ ​អ្នក​នៅ​ឯនោះ​ គេ​ស្គាល់​ផ្លូវ។​ គេ​ស្គាល់​ច្រក​ល្ហក។​ គេនាំ​ដើរ​ផ្លូវ​កាត់»។​
លោក​បន្ថែម​ថា៖ ​«ទីមួយ​ ខ្ញុំ​ភ័យ​ព្រួយ​ ក្រែង​លោ​គេ​ចាប់​បាន​ទៅ ​គេ​វាយ ​គេ​ទាត់​អ៊ីចឹង។​ ទីពីរ​ ភ័យ​ខ្លាច​ ពេល​គេ​ចាប់​យើង​បាន ​ជាប់​ខ្នោះ​ជាប់​ច្រវាក់ ​ហើយ​នឹក​ឃើញ​ខ្លួន​ឯង​ថា​ ចូល​មក​នេះ ​អត់​ស្រប​ច្បាប់​មែន»។​
ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​ អាជ្ញាធរ​ថៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ ​អះអាង​ថា​ ខ្លួន​នឹងសាង​សង់​របង​ក្នុង​ខេត្ត​ស្រះ​កែវ​ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​ខេត្ត​បាត់​ដំបង ​និង​បន្ទាយ​មានជ័យ។​ អាជ្ញាធរ​ថៃ​អះអាង​ទៀត​ថា​ ការ​ធ្វើ​របង​នេះ​ ដើម្បី​ទប់​ស្កាត់​ការ​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​យក​ទៅ​ធ្វើ​ការងារ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ប្រើប្រាស់​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា។​
អតីត​ពលករ​ខ្មែរ​ដែល​ធ្លាប់​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ​និង​មន្រ្តី​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សាទរ​គម្រោង​សាង​សង់​របង​ក្នុង​ទឹក​ដី​ថៃ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់។​ ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ខាត​នៅ​តែ​ហ៊ាន​លួច​ឆ្លង​ដែន​តាម​ច្រក​តូចៗ ​ដោយ​សារ​តែ​ពួក​គេ​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​
លោក ​ឈឿប ថុយ​ អាយុ​ ៣៩ ​ឆ្នាំ ​ថ្លែង​ថា៖​ «បើ​តាម​ខ្ញុំ​គិត​ ខ្ញុំ​ពិចារណា​ប្រហែល​ជា​គេ​ធ្វើ​រាំង​មិន​ឲ្យ​យើង​លួច​ចូល​ផ្លូវ​កាត់។​ គេ​ធ្វើ​នេះ​ដើម្បី​ឲ្យ​យើង​នាំ​គ្នា​គិត​ គេ​ចង់​ឲ្យ​យើង​ធ្វើ​ប៉ាស្ព័រ​ចូល​ទៅ​តាម​ផ្លូវ​ស្រប​ច្បាប់ ​ឲ្យ​បាន​ល្អ​ទៅ​តាម​ផ្លូវ​ច្បាប់ ស្រប​ច្បាប់​ទាំង​អស់​គ្នា»។​
ប៉ុន្តែ​ភរិយា​របស់​លោក ​ឈឿប ថុយ ​គឺ​អ្នកស្រី ​អួន ខាត់ណា ​អាយុ​ ៤៨ ​ឆ្នាំ ​ថ្លែង​ថា​ ការ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តែ​មាន ​បើ​ទោះ​មាន​របង​ក៏​ដោយ។​
អ្នកស្រី​បញ្ជាក់​ថា៖ ​«ទោះបីជា​ធ្វើ​របង​ខ្ពស់​ប៉ុន​ណា ក៏​នៅ​តែ​ឡើង​ទៅ​បាន។​ អ្នក​ដែល​ចង់​ទៅ​ គឺ​គេ​នៅ​មិន​ទាន់​ឈប់​ចង់​ទៅ​ទេ។​ ទោះបី​របង​នោះ​ដាក់​លួស ​ហើយ​ខ្ពស់​ ឬ​ក៏​អំបែង​ដប​ ឬ​ក៏​ស្អី​ក៏​ដោយ​ ក៏​មាន​អ្នក​ធ្វើ​ជណ្តើរ​ឡើង​ទៅ​ទៀត»។​
អ្នក​ស្រី​ដែល​មាន​កូន​ ៣ ​នាក់​ និង​ធ្លាប់​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ ​បន្ថែម​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ខាត​មិន​មាន​ជម្រើស​អ្វី ​ក្រៅ​ពី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទេ។
អ្នកស្រី​បញ្ជាក់​ថា៖ ​«ប៉ុន្តែ​អ្នក​ដែល​ចង់​ទៅ​ ទោះ​អត់​លុយ​មែន ​ទៅ​ចង​ការ​គេ​ដើម្បី​នឹង​ឡើង​ទៅ​ស្រុក​ថៃ។​ នៅ​ស្រុក​ថៃមាន​ក្រ​យ៉ាង​ណា ​គឺ​ថា​ស្រុក​គេ ​គេ​ឲ្យ​តម្លៃ​រៀង​ខ្ពស់​មក​បន្តិច​បន្តួច​ ចេះ​តែ​បាក់​នាំ​គ្នា​ចង់​ទៅ»។​
លោក ​ស៊ុំ ចាន់គា ​អ្នក​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ថ្លែង​ថា​ ការ​ធ្វើ​របង​ជា​ការ​ប្រសើរ​មួយ។ ​ប៉ុន្តែ​លោក​បារម្ភ​អំពី​ការ​ឆ្លង​ដែន​នៅ​តាម​ច្រក​តូចៗ​ផ្សេង​ទៀត​ ដោយសារ​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​ជួប​ប្រទះ​ការ​ខ្វះខាត​ ដោយសារ​ទីផ្សារ​កសិផល​មិន​មាន​ ទីផ្សារ​ការងារ​មិន​មាន​ច្រើន ​និង​ជំពាក់​បំណុល​គេ។
លោក ​លី សុវណ្ណារិទ្ធ ​អភិបាល​រង ​និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមាន​ជ័យ​ ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​របង​ជាប់​ព្រំដែន ​លុះ​ត្រាតែ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។​ ប៉ុន្តែ​លោក​ថា​ បើ​ភាគី​ថៃ​ចង់​ធ្វើ​ដោយ​ឯក​តោ​ភាគី ​គឺ​ធ្វើ​បាន​ ធ្វើ​តែ​លើ​ដី​ថៃ​មិន​ពាក់ព័ន្ធ​នឹង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​ លោក​បន្ថែម​ថា​ អាជ្ញាធរ​កម្ពុជា​«ត្រេក​អរ»​សម្រាប់​ការ​ទប់ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ ហើយ​ថា​ កម្ពុជា​មិន​ដែល​ព្រងើយ​ក្នុង​ការ​ទប់​ស្កាត់​និង​បង្ក្រាប​អំពើ​ឧក្រិដ្ឋ​ឡើយ។​
រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ពលរដ្ឋ​ថៃ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​បោក​ប្រាស់​គេ​តាម​អនឡាញ។​ កាល​ពី​ខែ​កុម្ភៈ​ អាជ្ញាធរ​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​បង្រ្កាប​ទីតាំង​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉ោយប៉ែត ​ដោយ​រក​ឃើញ​ជនជាតិ​ថៃ​ជាង ​១០០​ នាក់​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឆបោក។​
ពាក់ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​តាម​អនឡាញ ​ដោយ​ប្រើប្រាស់​ទឹក​ដី​កម្ពុជា​ លោក​ ស៊ុំ ចាន់គា​ អ្នកសម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន ​ដើម្បី​បង្រ្កាប​អំពី​ឧក្រិដ្ឋ​នៃ​ការ​ចាប់​ជំរិត​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​តាម​អនឡាញ។​
គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ថៃ​នឹង​ចាប់​ផ្តើម​សាង​សង់​របង​ក្នុង​ខេត្ត​ស្រះ​កែវ​នា​ពេល​ណា​ឡើយ ​ហើយ​របង​មាន​ប្រវែង​ និង​កម្ពស់​ប៉ុនណា​ឡើយ។​ ភាគី​ថៃ​កំពុង​សិក្សា​បន្ថែម។​ ប្រទេស​ថៃ​និង​កម្ពុជា​មាន​ខ្សែ​បន្ទាត់​ព្រំដែន​គោក​រួម​គ្នា​ប្រវែង​ជាង​ ៨០០ ​គីឡូ​ម៉ែត្រ៕​
បទសម្ភាសន៍ VOA៖ ការស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋត្រូវការគោលការណ៍ណែនាំអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង 
            <description>របាយការណ៍ស្ទង់មតិស្ទង់មតិមួយស្តីពី «ហានិភ័យនៃការទទួលទានគ្រឿងស្រវឹង» ដែលបានសម្ភាសន៍ប្រជាពលរដ្ឋកម្ពុជាចំនួន ១.៣៦៣ នាក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ ៨៦% ពិសារគ្រឿងស្រវឹង ក្នុងនោះបុរសមានដល់ទៅ ៩២%។ របាយការណ៍នេះ ដែលគ្រោងនឹងចេញផ្សាយជាសាធារណៈនៅចុងខែមីនា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលផ្តល់បទសម្ភាសន៍ទាំងនោះ យល់ខុសចំពោះការពិសារគ្រឿងស្រវឹង ហើយពួកគេចង់បានគោលការណ៍ណែនាំជាក់លាក់ ដើម្បីយល់ដឹងអំពីផលប៉ះពាល់នៃការពិសារគ្រឿងស្រវឹង៕  </description>
បញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរ
            <description>ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនៅតែជាបញ្ហាចម្បងមួយ ដែលមិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយ។ ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕ </description>
ខ្សែភាពយន្ត​ថ្មី​រៀបរាប់​ពីបទសម្ភាសន៍​ដ៏គ្រោះថ្នាក់​របស់​អ្នកកាសែត Elizabeth Becker ជាមួយ ប៉ុល ពត
            <description>ខ្សែភាពយន្ត «Meeting with Pol Pot ឬ ជួបជាមួយប៉ុលពត» ដែល​ផលិត​ដោយ​អ្នកដឹកនាំ​រឿង​ខ្មែរល្បីគឺ លោក រិទ្ធី ប៉ាន់ បានចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​ទីក្រុង​ញូវយ៉កនៅថ្ងៃទី៧ ខែមីនា។ សាច់​រឿង​ដ៏​រំជើបរំជួល​នេះ គឺ​ផ្អែក​លើ​រឿង​ពិត​របស់​អ្នកកាសែត​អាមេរិកាំង​ល្បីល្បាញ អ្នកស្រី Elizabeth Becker ដែល​បាន​ធ្វើដំណើរ​ទៅ​កម្ពុជា​នៅចុង​ទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បី​សម្ភាស​មេដឹកនាំ​របប​ខ្មែរក្រហម ប៉ុល ពត។ ថ្មីៗនេះ អ្នកស្រី Elizabeth Becker បាន​ចែករំលែក​បទពិសោធន៍ និង​ការយល់ដឹង​ឃើញ​របស់អ្នកស្រី​អំពីខ្សែភាពយន្តនេះជាមួយ​ លោក ចាប ចិត្រា នៃវីអូអេ​នៅរដ្ឋធានី​វ៉ាស៊ីនតោន។ សូមលោកអ្នកនាង​ទស្សនានិងស្តាប់​បទសម្ភាសន៍​ដូច​តទៅ៖</description>
លោក ផន ផល្លា ប្តេជ្ញាជួយសង្រ្គោះអាយុជីវិតកុមារនិងផ្តល់ការអប់រំដល់ពួកគេ
            <description>សមាគមជនឥតទីពឹង ឬហៅថា មណ្ឌលមែកឈើ ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងចិញ្ចឹមបីបាច់កុមារកំព្រា និងក្មេងអនាថាជិត ២០០ នាក់។ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា អាយុជីវិតនិងការអប់រំកុមារ គឺជាទិសដៅចម្បងរបស់មណ្ឌលមែកឈើ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕ </description>
ស្រ្តីអ្នកបោសសម្អាតផ្លូវតស៊ូដើម្បីគ្រួសារនិងអនាម័យទីក្រុង
            <description>អ្នកស្រី ប៉េង អុល បានចាប់អាជីពជាអ្នកបោសសម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញរយៈពេលជាង ៤ ឆ្នាំមកហើយ។ ស្រ្តីមេម៉ាយវ័យ ៤០ ឆ្នាំរូបនេះដែលមានកូនស្រីប្រុសពីរនាក់ក្នុងបន្ទុក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ខណៈកំពុងបោសសម្អាតលើដងផ្លូវ។ បើទោះបីជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីមានមោទនភាពដែលបានចូលរួមធ្វើឱ្យទីក្រុងស្អាត និងអាចរកចំណូលពីអាជីពនេះដើម្បីចិញ្ចឹមកូនទាំងពីរនាក់៕</description>
អ្នកលេងចាប៉ីវ័យក្មេងចង់ឃើញចាប៉ីដងវែងមានការអភិវឌ្ឍនិងអភិរក្សបន្តទៀត
            <description>ជាកូនប្រុសចម្បងក្នុងគ្រួសារមួយមកពីខេត្តព្រៃវែង លោក សារី សិលា វ័យ២៥ឆ្នាំ ជាអ្នកលេងចាប៉ីវ័យក្មេងម្នាក់ដែលបានចាប់យកអាជីពលេងចាប៉ីនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។ សូមអស់លោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា មាស ដា និងលោក សារី សិលា ដូចតទៅ៕</description>
កម្ពុជាកំពុងរៀបចំចុះបញ្ជី«សង្រ្កាន្ត»ជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ
            <description>លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕</description>
បញ្ហាប្រឈមរបស់ស្រ្តី និងការបៀតបៀនស្រ្តីក្នុងប្រទេសកម្ពុជា
            <description>ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖</description>
ច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវប្រកាសឲ្យប្រើប្រាស់
            <description>ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕</description>
ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ
            <description>ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនាង ហ្សូលីដា បានលើកឡើងថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើសារៈសំខាន់នៃវត្តមានរបស់ស្ត្រីនៅក្នុងកិច្ចការងារផ្សេងនិងខាងមុខជំនួញ ពីព្រោះស្ត្រីមានសក្តានុពលច្រើននៅក្នុងការចូលរួមកសាងសេដ្ឋកិច្ចសហគមន៍ គ្រួសារនិងប្រទេសជាតិទាំងមូល។ អ្នកស្រី ស៊ូ ហ្សូលីដា បានលើកទឹកចិត្តឲ្យស្ត្រីខ្មែរក្លាហាននៅក្នុងការបញ្ចេញសមត្ថភាព រៀនសូត្រពីឧបសគ្គ និងបន្តពង្រឹងជំនាញនិងចំណេះដឹងរបស់ខ្លួន ដើម្បីគោលដៅជោគជ័យក្នុងជីវិត គ្រួសារនិងការងារ៕ </description>
ព្រះមហាក្សត្រយាងទៅពិនិត្យ​ព្រះរាជ​សុខភាពនៅ​ប្រទេស​ចិន
            <description>ភ្នំពេញ — ព្រះ​មហា​ក្សត្រ ​ព្រះបាទ​នរោត្តម​សីហមុនី ​និង​សម្តេច​ម៉ែ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន ​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ។​
ក្នុង​ព្រះ​រាជសារ​មួយ​ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ ព្រះ​មហា​ក្សត្រមាន​ព្រះរាជ​បន្ទូល​ថា​ ព្រះ​អង្គ​នឹង​អវត្តមាន​ក្នុង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​ ៣ ខែ​ មីនា​នេះ ​ដើម្បី​យាង​ទៅពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន។ ​ព្រះ​អង្គ​មិន​បាន​បញ្ជាក់​ថា ​ទ្រង់​នឹង​យាង​វិល​ចូល​ប្រទេស​វិញ​នា​ពេល​ណា​ឡើយ។​
អំឡុង​ពេល​ព្រះ​អង្គ​អវត្តមាន​ក្នុង​ប្រទេស​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា ​នឹង​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី។​
គួរ​រំឭក​ថា ​ព្រះ​មហា​ក្សត្រ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់គឺ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។​
កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​មុន ព្រះ​អង្គ​បាន​យាង​ទៅ​ប្រទេស​ចិន​ ប៉ុន្តែ​ការ​យាង​ទៅ​នោះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីនោះ​ មិន​មែន​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ឡើយ៕​
រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ
            <description>ភ្នំពេញ — រោងចក្រ​អាមេរិក​ដែល​ធ្វើការ​លើ​ផ្នែក​កាត់​ដេរ​មួយ​ក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង បាន​បើក​ការ​ដ្ឋាន​សាង​សង់​ទារកដ្ឋាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយស្ថានទូតអាមេរិក​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រោងចក្រ​ទៅ​លើ​កម្មករ​ខ្មែរ។
ពិធី​បើក​ការ​ដ្ឋាន​នេះ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ ហេង សួរ និង​អ្នកស្រី​ Bridgette L. Walker ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។
ទារក​ដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុមហ៊ុន​អ៊ីលីថិច Ealytex Garment នៅ​ក្នុង​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។
អ្នកនាំពាក្យក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក កត្តា អ៊ន ថ្លែង​ថា​ ការ​បើក​ការ​ដ្ឋាន​សាងសង់​ទារកដ្ឋានក្រុមហ៊ុនអ៊ីលីថិច ​មិន​មែន​ជា​ទារកដ្ឋាន​ដំបូង​នៅ​កម្ពុជា​ទេ នៅក្នុង​ការ​មើល​ថែទាំ​កូនៗ​តូចៗ​របស់​កម្មករ​និយោជិត។ ទោះជាយ៉ាងណាក្តី ក៏​លោក​បានអំពាវនាវ​ឱ្យ​និយោជក​បង្កើត​ទារក​ដ្ឋាន​មើល​ថែទាំ​កូនៗរបស់កម្មករ​និយោជិត​ក្នុង​ប្រទេស​កម្ពុជា។
លោកថ្លែងថា៖ «ក្រសួង​ការ​ងារ​បាន​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឱ្យ​ធ្វើ​ការ​បង្កើត​ទារកដ្ឋាន​ក្នុង​តំបន់​រោងចក្រ​របស់​ខ្លួន ដើម្បី​ធានា​និង​ផ្តល់​ការ​មើល​ថែទាំ​ដល់​កូនៗ​របស់​កម្មករ​និយោជិត​យើង​ឱ្យ​បាន​ល្អ​ ទាំង​ការ​ថែទាំ​សុខភាព ទាំង​ការ​សិក្សា ទាំងការ​ចំណី​អាហារ​ផ្សេងៗ​ទាំងអស់ [...] ដូច្នេះ​ហើយ​ក្រសួង​សូម​អំពាវនាវ​បន្ថែម​ទៀត​ទៅ​ដល់​និយោជក​ទាំង​អស់​ សូម​ធ្វើ​ការ​ពិចារណានិង​ចូលរួម​ក្នុង​ការ​កសាង​ទារកដ្ឋាន​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ក្នុង​ការ​ធានា​ផ្តល់​ទំនុក​ចិត្ត និង​ការ​មើល​ថែទាំ​កូនៗរបស់​បងប្អូន​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស»។
ចំណែក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ ទារក​ដ្ឋាន​នេះ​ជា​ឧទាហរណ៍មួយទៀត​នៃ​ក្រុមហ៊ុន​អាមេរិក ដែល​ទទួល​បាន​ជោគ​ជ័យ​នៅ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ស្តង់ដារ​ការងារ​ខ្ពស់ រួម​ទាំង​ការ​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ត្រឹម​ត្រូវ។ ស្ថានទូត​បញ្ជាក់​ថា ​ទារក​ដ្ឋាន​នេះ​នឹង​ផ្តល់​នូវ​បរិយាកាស​ការងារ ដែល​មាន​សុវត្ថិភាព និង​ការថែទាំ​ដល់​កូន​តូចៗ​របស់​កម្មករ៕
រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
            <description>ភ្នំពេញ — ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្មរបស់​ជន​ជាតិនេះក្នុង​ប្រទេស​កម្ពុជា។
ការ​លើក​ឡើង​នេះជា​ការ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ ​ដែល​លើក​ឡើង​ថា​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​កំពុង​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​បើក​ចំហ​អំពី​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ភោជនីយដ្ឋាន​បណ្តាក់​ទុន​រួម​គ្នា​នៅ​ក្រៅ​ប្រទេស ដោយ​មាន​ទីតាំង​នៅ​ប្រទេស​ចិន និង​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម ​ចុះ​ថ្ងៃ​ទី ​២៧ ខែ​កុម្ភៈ។
ក្រសួង​ពាណិជ្ជកម្ម​បាន​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌​មាន​ឈ្មោះ ​NK News ដែល​ជា​គេហទំព័រ​ព័ត៌មាន​របស់​អាមេរិក ​ដែល​និយាយ​អំពី​កូរ៉េ​ខាង​ជើង ហើយ​ក្រសួង​បញ្ជាក់​ថា ​ពុំ​មាន​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ ​Tongnam Trading Company ឬ​ក្រុមហ៊ុន ​Tongnam Transport JV Co. Ltd​ នោះ​ទេ។
សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្រសួង​ពាណិជ្ជ​កម្ម​តែង​តែ​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ (UNSC) និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន​របស់​កម្ពុជា ដោយ​បាន​លុប​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម​និង​បទ​គ្រប់​អាជីវកម្ម ​ដែល​ពាក់ព័ន្ធ​ធុរជន​កូរ៉េ​ខាង​ជើង​ចំនួន ​១៦ ​ក្រុម​ហ៊ុន​សហគ្រាស នៅ​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ​២០២២ ហើយ​បាន​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការអន្តរ​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​នូវ​ប្រភេទ​ទណ្ឌកម្ម​ផ្សេងៗ ​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​របស់ ​UNSC»។
កាល​ពី​ឆ្នាំ​ ២០១៧ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយ​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​បញ្ឈប់​ប្រតិបត្តិការ​រក​លុយ​របស់​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស។ កម្ពុជា​បាន​បិទ​ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង​មួយ​ចំនួន ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសដើម្បី​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​អន្តរ​ជាតិ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ឱ្យ​បាន​ពេញ​លេញ​ ដោយ​ហេតុ​ថា ​កម្ពុជា​ត្រូវ​ពឹង​ផ្អែក​ទាំង​នយោ​បាយ​ការបរ​ទេស និង​ពាណិជ្ជកម្ម​លើ​សហគមន៍​អន្តរជាតិ។
លោក​ថ្លែ​ងថា៖ «​ដូច្នេះ​ទីផ្សារ​ដែល​កម្ពុជា​ពឹង​អាស្រ័យ​ហ្នឹង​ បើសិ​ន​កម្ពុជា​មិន​ធ្វើ​តាម​លំអាន​ ឬ​បទ​បញ្ញត្តិ​ទណ្ឌកម្ម​អន្តរជាតិ​ទេ​ យើង​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់។ អ៊ីចឹងកម្ពុជា​ខ្ញុំគិតថា ​មិន​ជម្រើ​សយក​បញ្ហា​ហ្នឹង​ទេ​ ហើយ​កម្ពុជា​ធ្វើ​បាន​ច្រើន​ហើយ​ ប៉ុន្តែ​យើ​ងគួរ​តែ​ពង្រឹង​ឬក៏​បញ្ជាក់​បន្ថែម​ទៀត​នូ​វបញ្ហា​ដែល​យើង​នូវ​ខ្វះ ឬក៏​ចន្លោះ​កន្លែង​ណា»។
គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជា​យូរ​មក​ហើយ​ជាមួយ​កូរ៉េ​ខាងជើង ​ ជាពិសេស​ក្នុង​អំឡុង​ពេល​សម្តេច​ព្រះ​រមរតនៈកោដ្ឋ​ នរោត្តម ​សីហនុ​ នៅ​មាន​ព្រះជន្ម៕
ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើសុំជំនួបជាបន្ទាន់ជាមួយមន្ត្រីនិងក្រុមហ៊ុនឃុនសៀ
            <description>ប្រជាពលរដ្ឋដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាម្តងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិដីធ្លីនៅលើកោះ។ ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ លោក ហ៊ុល រស្មីអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេអេប្រចាំរាជធានីភ្នំពេញ បានចុះធ្វើសេចក្តីរាយការណ៍នៅលើកោះមាស អំពីរឿងនេះ៕</description>