\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

WHO៖​ ជំងឺ Zikaលែង​ធ្វើ​ឲ្យ​ពិភពលោក​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ទៀត​ហើយ


ស្រ្តី​ម្នាក់​ដើរ​កាត់​បដា​ពន្យល់​ពី​មេរោគ​ហ្ស៊ីកានៅ​ក្រសួង​សុខាភបាល​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃទី​០២ កញ្ញា ២០១៦។

ស្រ្តី​ម្នាក់​ដើរ​កាត់​បដា​ពន្យល់​ពី​មេរោគ​ហ្ស៊ីកានៅ​ក្រសួង​សុខាភបាល​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃទី​០២ កញ្ញា ២០១៦។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ឲ្យ​ដឹង​ថា មេរោគ​ហ្ស៊ីកា​លែង​ធ្វើ​ឲ្យ​ពិភពលោក​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ទៀត​ហើយ ប៉ុន្តែ​អង្គការ​នេះ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ជំងឺ​ដែល​ឆ្លង​តាមរយៈ​មូស​ខាំ​មួយ​នេះ។

​ប្រេស៊ីល ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​ហ្ស៊ីកា​អាក្រក់​ជាង​គេ​បំផុត​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​នៅ​តែ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដដែល។

ខណៈ​ដែល​មេរោគ​ហ្ស៊ីកា​បណ្តាល​ឲ្យ​មនុស្ស​ភាគច្រើន​គ្រាន់​តែ​មាន​រោគសញ្ញា​បន្តិច​បន្តួច ស្ត្រី​មាន​គភ៌​ដែល​ផ្ទុក​មេរោគ​នេះ​ប្រឈម​មុខ​នឹង​ការផ្តល់​កំណើត​ឲ្យ​ទារក​ដែល​មាន​ក្បាល​តូច​ខុស​ពី​ធម្មតា។ ​

ទារក​ជាង​២​ពាន់​នាក់​បាន​កើត​មក​ដោយ​ឆ្លង​ជំងឺ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​មុន ហើយ​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ប្រកាស​ដាក់​មេរោគ​ហ្ស៊ីកា​ជា​ការគំរាមកំហែង​ដល់​សុខភាព​សកលលោក​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ហើយ​ការរីក​រាល​ដាល​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ក្នុង​ប្រទេស​ប្រេស៊ីល​កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ​នេះ​មាន​ការភ័យ​ខ្លាច៕

XS
SM
MD
LG