ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ​ពិភពលោក​បាន​​ឲ្យ​ដឹង​ថា ​លំហូរ​នៃ​ការ​ផ្ញើរ​ប្រាក់ពី​បរទេស​បាន​ធ្លាក់​ចុះ


រូបឯកសារ៖ ស្ត្រី​ម្នាក់កំពុង​វេ​លុយ​នៅ​កន្លែង​វេ​លុយ​មួយ​​ក្នុង​ទីក្រុង Nacaome ប្រទេស​ហុងឌូរ៉ាស។

លំហូរ​នៃ​ការ​ផ្ញើ​រប្រាក់​សាកលលោក​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៦​ ដែល​ជាឆ្នាំ​ទី​២​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា ​ដែល​កាត់​បន្ថយ​យ៉ាង​ខ្លាំងដល់​ការ​ថែទាំ​សុខភាព ​ការ​សិក្សា​អប់រំ ហើយ​និង​ម្ហូប​អាហារ​សម្រាប់​ក្រុម​គ្រួសារ​រាប់​លាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​មក​ពី​អ្នក​ជំនាញ​របស់​ធនាគារ​ពិភព​លោកបាន​ប្រាប់​ឲ្យ​ដឹងថា ជនចំណាកស្រុក​បាន​ផ្ញើរប្រាក់​៤២៩​ពាន់លាន​ដុល្លារ​ពី​ប្រទេស​អ្នកមាន​ទៅ​ប្រទេស​របស់​ខ្លួន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​ការផ្ញើរ​ប្រាក់​នេះ​មានការ​ធ្លាក់​ចុះ​ចំនួន៤២​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​នាំ​ចេញ​ទំនិញ​ប្រើ​ប្រាស់​ និងភាព​កំសោយ​នៃ​ការ​រីក​លូត​លាស់​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ប្រាក់​នេះ។

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​ទទួល​បាន​ប្រាក់​ផ្ញើ​រមក​ពី​ក្រៅ​ប្រទេស​ដ៏​ធំ​បង្អស់​របស់​ពិភពលោក ​ហើយ​បាន​ឃើញ​ប្រាក់​ដែល​កម្មករ​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​បញ្ជូន​ទៅ​កាន់​ប្រទេស​វិញ​បាន​ធ្លាក់​ចុះ​ជិត​៦៣​ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​ធ្លាក់​ចុះ​ជិត​៩​ភាគ​រយ។ ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​នូវ​ការ​ផ្ញើរ​ប្រាក់​មក​ពី​បរទេស​បាន​ត្រូវ​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស នីហ្សេរីយ៉ា​ និង​ប្រទេស​អេហ្ស៊ីប។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ផ្ញើរ​ប្រាក់​នោះ ​បាន​ចុះ​សោហ៊ុយ​ប្រហែល​១៥​ដុល្លារ​ជាមធ្យម​ដើម្បី​ផ្ញើរ​ប្រាក់​ចំនួន​២​រយដុល្លា​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន ​ដោយ​មាន​សោហ៊ុយ​កាន់​តែ​ខ្ពស់​ឡើង​សម្រាប់​ការ​ផ្ញើ​រប្រាក់​ទៅ​កាន់​តំបន់​វាល​ខ្សាច់​សាហារ៉ា​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក។​

ពួក​មន្រ្តី​ធនាគារ​ពិភពលោក ​ចង់​កាត់​បន្ថយ​តម្លៃ​ឈ្នួល​នេះ​មក​នៅ​ពាក់​កណ្តាល ​ក៏ប៉ុន្តែ ​ការ​ខំ​ប្រឹងប្រែង​នេះ​មាន​ការ​ស្មុគ្រស្មាញ​ដោយ​សារ​ច្បាប់​ថ្មី​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ការ​លាង​លុយ​កខ្វក់​ហើយ​និង​ការ​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់៕

XS
SM
MD
LG