\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភ្លើង​ឆេះ​ព្រៃ​បាន​ឆាប​ឆេះ​នៅ​តំបន់​ភាគ​អាគ្នេយ៍​របស់​អាមេរិក​ដែល​ជា​តំបន់​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត


ភ្លើង​កំពុង​ឆេះ​ព្រៃ​​នៅ​ឧទ្យាន​ជាតិ Great Smoky Mountains National Park កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។​

ភ្លើង​កំពុង​ឆេះ​ព្រៃ​​នៅ​ឧទ្យាន​ជាតិ Great Smoky Mountains National Park កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។​

ក្រុម​ទាហាន​ការពារ​ជាតិ​អាមេរិក ​បាន​ពង្រាយកងទ័ព​របស់​ខ្លួន​ឲ្យ​ជួយ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​យុទ្ធនាការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ និង​អាគារ​ផ្សេងៗ​រាប់​រយ​កន្លែង​នៅ​ក្នុង​ទីក្រុង Gatlinburg រដ្ឋ Tennessee ហើយ​និង​តំបន់​នៅ​ជុំវិញ​ឧទ្យាន​ជាតិ ​Great Smoky Mountains នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​គ្រប់​គ្រង​ទៅ​លើ​ការ​សង្គ្រោះ​បន្ទាន់។

កងទ័ព​ដែល​ត្រូវ​បាន​ពង្រាយ​ទាំង​នោះ​កំពុង​ដឹក​ជញ្ជូន​ក្រុម​សង្គ្រោះ​បន្ទាន់ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ហើយ​បោស​សម្អាត​កំទេច​កម្ទី។

មនុស្ស​ជាង ​១៤.០០០នាក់​នៅ​ក្នុង​ទីក្រុង ​Gatlinburg​ ត្រូវ​បាន​បង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ។ អ្នក​រស់​នៅ​ទីក្រុង​ក្បែរ​នោះ​ដូច​ជា​ទីក្រុង Pigeon Forge និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់ Sevier ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ។ អ្នក​ដែល​ត្រូវ​បាន​ជម្លៀសភាគ​ច្រើន​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​នៅ​ក្នុង​ទីក្រុង Pigeon Forge។

សណ្ឋាគារ​មួយ​ដែល​មាន​កម្ពស់​ ១៦ ជាន់​ក៏​ស្ថិត​ក្នុង​ចំណោម​អាគារ​ដែល​ត្រូវ​បាន​ឆេះ​ផង​ដែរ។

មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស បី​នាក់​រង​របួស​ធ្ងន់ ហើយ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ទាក់​ទិន​នឹង​ចំនួន​មនុស្ស​ស្លាប់​នៅ​ឡើយ​ទេ៕

XS
SM
MD
LG