ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន​បញ្ចេញ​ព័ត៌មាន​ហិរញ្ញ​វត្ថុរបស់​បុគ្គលិក​ខ្លួន


រូបភាពឯកសារ៖ កូនស្រី​របស់​ប្រធានាធិបតី​អាមេរិក​Donald Trump និង​ទីប្រឹក្សាជាន់ខ្ពស់​របស់ប្រធានាធិបតី​ Jared Kushner ចូលរូម​ក្នុង​សន្និសីទសារព័ត៌មាន​ជាមួយ​នឹង​ប្រធានាធិបតី​និង​អ្នកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ក្នុង​បន្ទប់ខាងកើតនៃសេតិវមាន។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃសុក្រ ​បាន​បង្ហាញ​យ៉ាង​លំអិត​អំពី​ទ្រព្យសម្បត្តិ​និង​ប្រាក់​ចំណូល​នៅ​ក្នុងអ្វី​ដែល​ជាបុគ្គលិកដ៏​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​របស់​សេតវិមាន​នៅពេល​ដែល​ពួកគេបាន​ចូល​ក្នុង​សេតវិមាន​នៅ​ខែ​មករា ​ហើយ​នឹង​មុនពេល​ពួកគេ​ចាប់​ផ្តើម​លក់​ទ្រព្យសម្បត្តិ​ដែល​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប៉ះទង្គិច​ខាង​ផល​ប្រយោជន៍​នៅ​ក្នុង​ដំណែង​ថ្មី​របស់​ពួកគេ។

របាយការណ៍​នោះ​រួមមាន​ទិន្នន័យ​អំពីហិរញ្ញវត្ថុ​របស់​លោកស្រី Ivanka កូន​ស្រី​របស់​លោក​ប្រធានា​ធិបតី ​ហើយ​នឹង​លោក Jared Kushner ​ស្វាមី​របស់​លោកស្រី ​ដែល​ក្រុម​គ្រួសាររបស់​ពួកគេ​មាន​ជាប់​ទាក់​ទិន​ក្នុង​ក្រុមហ៊ុន​អចលនៈ​ទ្រព្យនៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

គ្មាន​ការ​ភ្ញាក់ផ្អើល​ទេ គូស្រករ​នេះ​កាន់​កាប់អចលនៈ​ទ្រព្យនិង​ពាណិជ្ជ​កម្ម​ដែល​មាន​តម្លៃ​មហាសាល៧៤១លាននាក់ ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The New York Times។ លោកស្រី Ivanka Trump ក៏​មាន​ផល​ប្រយោជន៍​ក្នុង​សណ្ឋាគារ Trump International Hotelក្នុង​រដ្ឋ​ធានី​វាស៊ីនតោន​ដែល​នៅ​ចម្ងាយ​បីបួន​ប្លុក​ពី​សេតវិមាន។ការ​បញ្ចេញហិរញ្ញវត្ថុបង្ហាញ​ថា ​លោក Kushner ​ដែល​ជា​កូន​ប្រសារ​របស់​ប្រធានា​ធិបតី​ត្រាំបាន​លាចេញ​ពីអង្គភាព ក្រុមហ៊ុនសាជីវកម្ម​និង​អង្គការ​មិន​យក​កម្រៃ​ចំនួន​២៦០​ចាប់​តាំង​ពី​ខែ​មករា​មក។ ភរិយា​របស់​លោក​បាន​បោះ​បង់​ចោល​ពាណិជ្ជកម្ម​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់ដើម្បី​ធ្វើ​ការ​នៅ​សេតវិមាន។ ​

ច្បាប់​តម្រូវឲ្យ​បញ្ចេញ​ហិរញ្ញវត្ថុនេះ​ជាសាធារណៈ។ ទោះ​ជាយ៉ាង​ណាក៏ដោយ ​របាយការណ៍​នោះ មិនបាន​រួម​បញ្ចូល​កិច្ច​ព្រម​ព្រៀង​របស់​ការិយាល័យ​ក្រមសីលធម៌​របស់​រដ្ឋាភិបាលជាមួយ​បុគ្គលិក​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ខាង​ផល​ប្រយោជន៍​នោះ​ទេ៕

XS
SM
MD
LG