ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​កំពុង​រង្គោះរង្គើរ​បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ចំនួន​២​ពាក់ព័ន្ធ​នឹង​រុស្ស៊ី


ប្រធានាធិបតី​អាមេរិក​លោក Donald Trump លើកដៃខណ​ដែល​លោក​កំពុង​ដើរ​តាម South Lawn នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៧ ឧសភា ២០១៧។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump លើកដៃខណ​ដែល​លោក​កំពុង​ដើរ​តាម South Lawn នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៧ ឧសភា ២០១៧។

សេតវិមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump រងការ​រង្គោះរង្គើរ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ថា លោក​បាន​ព្យាយាម​ពង្វាង​ការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​មួយ​ពាក់ព័ន្ធ​នឹង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ជាមួយ​នឹង​ក្រុមមន្ត្រី​រុស្ស៊ី ហើយ​និង​របាយការណ៍​ដែល​ថា លោក Trump បាន​បង្ហាញ​ព័ត៌មាន​សម្ងាត់​កម្រិត​ខ្ពស់​មួយទៅ​ឲ្យ​មន្ត្រី​ការទូត​មូស្គូ​២​នាក់​កាល​ពី​សប្តាហ៍​មុន។ ​

មន្ត្រី​សេតវិមាន​ម្នាក់​បាន​ប្រាប់​ដល់ Politico ដែល​ជា​គេហទំព័រ​ព័ត៌មាន​នយោបាយ​នៅ Washington ថា «គ្មាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើតឡើង​នៅ​ពេល​បន្ទាប់​ទៀត​នោះ​ទេ‍»។ ​

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​តូច​ដែល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​របស់​លោក​ប្រធានាធិបតី Trump និង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់​ឬ​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​លោក Trump និង​ទីប្រឹក្សា​របស់​លោក ជាមួយ​នឹង​រុស្ស៊ី ដែល​ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​និង​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​នៅ​ក្នុង​ព្រឹទ្ធសភា​និង​រដ្ឋសភា​ទៅ​ហើយ។

លោក Charles Schumer ប្រធាន​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​សំដៅ​ទៅ​លើ​ការ​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់​ដែល​ឯករាជ្យ​ពី​សេតវិមាន​ថា «ឥឡូវ​នេះ គឺ​ជា​ពេលវេលា​ដែល​ត្រូវ​យក​រឿង​គណបក្ស​ទុក​ដោយ​ឡែក ហើយ​ត្រូវ​ធ្វើ​អ្វី​ដែល​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស​នេះ‍»៕

XS
SM
MD
LG