ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​លោក​ខាង​លិច​មិន​ទៅ​ចូល​រួមសន្និសីទ​សម្រាប់​ផែនការ​ផ្លូវ​សូត្រ​របស់​ចិន​ទេ


កម្មករ​កំពុង​រៀបចំ​ខ្សែភ្លើង​នៅ​លើ​ស្ពាន​ពណ៌មាស​នៃ​រចនា​សម្ព័ន្ធ​ផ្លូវ​សូត្រ​ នៅ​លើ​វេទិកា​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សម្រាប់​សន្និបាត​ជាតិ ដែល​នឹង​ប្រើ​ប្រាស់​សម្រាប់​សន្និសីទ​នា​ពេល​​ខាង​មុខ កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា។

ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រទេស​ចំនួន​២៨​នឹង​បញ្ជូន​មេដឹកនាំ​រដ្ឋាភិបាល​របស់​ខ្លួន​ទៅ​កាន់​សន្និសីទ​អន្តរជាតិ​ស្តី​ពី​កម្មវិធី​ខ្សែក្រ​វ៉ាត់​មួយ​និង​ផ្លួវ​មួយ​ឬ​ OBOR​ ដែល​ចិន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ធ្វើ​ឡើងនៅ​ខែ​ក្រោយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​តែ​ប្រទេស​៦​ប៉ុណ្ណោះ​នៃ​ក្រុម​ប្រទេស G-20 ​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ ​ហើយ​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​នឹង​មិន​ចូល​រួម​ទេ។

ប្រទេស​អ៊ីតាលី ​ជា​ប្រទេស​លោក​ខាង​លិច​ដ៏​សំខាន់​តែ​មួយ​គត់​ដែល​បញ្ជូន​ប្រ​មុខ​រដ្ឋា ភិបាល​របស់​ខ្លួន​ទៅ​ចូលរួម​សន្និសីទ​ស្តី​ពី​ផែនការ​អភិវឌ្ឍន៍​នេះ ខណៈ​ចិន​ខិត​ខំ​ផ្តល់​តួនាទី​ជា​លក្ខណៈ​អន្តរជាតិ​ដល់​ប្រទេស​នេះ​ក៏ដោយ។

បុគ្គលមាន​ឥទ្ធិ​ពល​៤​នាក់​ផ្សេង​ទៀត ​នឹង​ចូលរួម​សន្និសីទ​នោះ​ដែរ​ក្នុង​កម្រិត​ខ្ពស់​បំផុត។​ បុគ្គល​ទាំង​នោះ​មាន ​ប្រធានា​ធិបតី​រុស្ស៊ី​ Vladimir Putin ​នាយករដ្ឋ​មន្រ្តី​ប្រ​ទេស​អ៊ីតាលី ​Paolo Gentiloni ​លោកស្រី ​Christine Lagarde ​នាយក​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីងពីង ​ដែល​នឹង​សម្ពោធ​បើក​សន្និសីទ​នេះ។​

នៅ​ពេល​សួរ​ ថា​តើ​ពិភព​លោក​ខាង​លិច​មិន​បាន​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​ទេ ​ពី​ព្រោះ​តែ​គេមានមន្ទិល​សង្ស័យ​អំពី​ប្រទេស​ចិន​នោះ Wang Yi ​រដ្ឋ​មន្រ្តីការ​បរទេស​ចិន ​បាន​ឆ្លើយ​តប​ថា៖ «​នេះ​ជាកិច្ច​ផ្តួច​ផ្តើម​ខាង​សេដ្ឋ​កិច្ច ហើយសន្និសីទ​នេះ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការសេដ្ឋ​កិច្ច ​ដូច្នេះ ​យើង​មិន​ចង់​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ទៅ​ជារឿង​នយោ​បាយ​ទេ‍»។

រដ្ឋមន្រ្តី​ការ​បរទេសរូប​នេះ​និយាយ​ទៀត​ថា ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ​មាន​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​មួយនៅ​ពេលសន្និសីទ​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​នេះ​ ​ត្រូវ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៤​ ដល់​ទី១៥ ​ខែ​ឧសភា។ ក៏ប៉ុន្តែ ប្រទេស​ទាំង​២ ​បាន​យល់​ព្រមថា ​នឹង​បញ្ជូន​ពួក​មន្រ្តី​ជាន់​ខ្ពស់​ឲ្យ​ចូលរួម​សន្និសីទ​នោះ​ដែរ៕

XS
SM
MD
LG