ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សូម​ជួប​ម្ចាស់​ភោជនីយដ្ឋាន​ឡាវ​លក់​អាហារ​គ្រឿង​សមុទ្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី Von Wesson បាន​ភៀស​ខ្លួន​ពី​ប្រទេស​ឡាវ​​នៅ​ក្រោយ​សង្គ្រាម​ឥណ្ឌូចិន​​​ដែល​បាន​ឆាប​ឆេះ​អាស៊ីអាគ្នេយ៍​នៅ​ទសវត្សរ៍​១៩៦០​និង​១៩៧០។ អ្នក​ស្រី​​បាន​រស់​នៅ​ជំរំ​​ជន​ភៀស​ខ្លួន​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ នៅ​មុន​ពេល​មក​​តាំង​ទី​លំនៅ​នៅ​ភាគ​ខាង​ត្បូង​នៃ​​រដ្ឋ​អាឡាបាម៉ា (Alabama) សហរដ្ឋ​អាមេរិក​។ អ្នកស្រី Von បាន​ចាប់​ផ្តើម​អាជីព​ជា​​កម្មករ​នៅ​រោងចក្រ​​បង្គា​ ប៉ុន្តែ​ក្រោយ​ពី​បាន​សន្សំ​ប្រាក់​កាស​​​មួយ​ចំនួន​មក អ្នក​ស្រី​បាន​បើក​​រោងចក្រ​បង្គា​ខ្លួន​ឯង​មួយ។ រោងចក្រ​នេះ​ត្រូវ​បាន​មហា​ខ្យល់​ព្យុះ Katrina បំផ្លាញ​នៅ​ឆ្នាំ​២០០៥ ហើយ​សព្វ​ថ្ងៃ​នេះ អ្នកស្រី Von ជា​ម្ចាស់​នៃ​ភោជនីយដ្ឋាន​​​ចំនួន​ពីរ​កន្លែង​និងរថយន្ត​​​លក់​អាហារ (food truck) ដែល​អនុញ្ញា​ត​ឲ្យ​អ្នកស្រី​នាំ​​ម្ហូប​អាហារ​បែប​ថៃ​ទៅ​កាន់​ដែនដី​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋ​អាមេរិក។

XS
SM
MD
LG