\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១២ ធ្នូ ២០១៣


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី ពិធី​បញ្ចុះ​សព​តាម​ផ្លូវ​រដ្ឋ​ជូន​លោក​ Nelson Mandela។ មេដឹកនាំ​ពិភពលោក​មួយ​ចំនួន និង​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក Nelson Mandela។ ក្បួន​ដង្ហែ​ដឹក​សព​លោក​ Nelson Mandela​ចេញ​ពី​មន្ទីរ​ពេទ្យ​យោធា​តាម​ផ្លូវ​ក្នុង​ទីក្រុង​Pretoria។ រដ្ឋ​Louisiana ប្រើប្រាស់​មជ្ឈមណ្ឌល​អប់រំ​ឯកជន​ដើម្បី​កាត់បន្ថយ​ការចំណាយ។ សម្តេច​ប៉ាប​រិះគន់​ប្រព័ន្ធ​មូលធន​អន្តរជាតិ ថា​ផ្តោត​តែ​ទៅ​លើ​រឿង​លុយ​កាក់។ រដ្ឋធានី​ប្រទេស​អេត្យូពី ប្រឈម​នឹង​បញ្ហា​ស្ទះ​ចរាចរណ៍​ដោយសារ​ការអភិវឌ្ឍន៍​រហ័ស​ដោយ​គ្មាន​ផែនការ​ត្រឹមត្រូវ។ នៅ​ឆ្នាំ​ក្រោយ​ប្រជា​ពលរដ្ឋ​អាហ្វហ្កានិស្ថាន​ត្រូវ​ប្រឈម​នឹង​ការ​ដក​ទ័ព​អន្តរជាតិ​ចេញ​ទាំង​អស់ ការកាត់​បន្ថយ​ជំនួយ​បរទេស​ និង​សេដ្ឋកិច្ច​ទន់​ខ្សោយ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «a breath of fresh air» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Tyler Perry’s A Madea Christmas»។

XS
SM
MD
LG