កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ០៥ ធ្នូ ២០១៣
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី គេហទំព័រនៃកម្មវិធីថែទាំសុខភាព “Obamacare” ហាក់ដូចមានដំណើរការល្អជាងមុន។ ការបន្តវត្តមានរបស់កងទ័ពអាមេរិកាំងនៅអាហ្វហ្កាននិស្ថានស្ថិតក្នុងភាពមិនច្បាស់លាស់។ វិស័យបច្ចេកវិជ្ជា ឬភាសាអង់គ្លេសហៅថា start-up រីកចម្រើននៅភ្នំពេញ។ ផ្លូវអយស្ម័យានចាស់ ដែលរត់កាត់ពាក់កណ្ដាលរដ្ឋMissouri ត្រូវបានគេប្រើជាផ្លូវកង់។ អង្គការតម្លាភាពអន្តរជាតិ Transparency International ដាក់ប្រទេសសូម៉ាលី កូរ៉េខាងជើង និងអាហ្វហ្កានិស្ថានជាប្រទេសពុករលួយជាងគេក្នុងពិភពលោក។ ចំនួនសិស្សបរទេស ដែលចង់រៀនភាសាអង់គ្លេសសាមញ្ញ និងគ្រាមភាសាកើនឡើងនៅសហរដ្ឋអាមេរិក។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «get cold feet» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង«Homefront»។