ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបថត​ជំរំ​ជន​ភៀសខ្លួន​នឹង​ដាក់​តាំង​ពិព័រណ៍​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិសាស្រ្ត


ស្រ្តី​ម្នាក់​អង្គុយ​ឱប​កូន​ក្មេង​ម្នាក់​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)
ស្រ្តី​ម្នាក់​អង្គុយ​ឱប​កូន​ក្មេង​ម្នាក់​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)

កម្រង​រូបភាព​អំពី​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ ដែល​​ជា​ស្នាដៃ​របស់អ្នក​ថតរូប​សារព័ត៌មាន​ម្នាក់ គឺ​​លោក Stefan Ellis នឹង​ត្រូវ​បាន​​ដាក់​បង្ហាញ នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​​រាជធានី​ភ្នំពេញចាប់ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​១៦​ខែ​មករា។

កំណត់​និពន្ធ៖ ចាប់ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​១៦​ខែ​មករា មជ្ឈមណ្ឌល​បុប្ផាណា នៅ​រាជធានី​ភ្នំពេញ នឹង​ដាក់​បង្ហាញ​កម្រង​រូបភាព​អំពី​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ រូប​ថត​ទាំង​នោះ​គឺ​ជា​ស្នាដៃ​របស់​លោក Stefan Ellis ដែល​ជា​អ្នក​ថតរូប​សារព័ត៌មាន​ម្នាក់។ លោក​គឺ​ជា​អ្នកត្រួតពិនិត្យ​រូបថត​ឲ្យទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ប្រចាំ​នៅ​ទីក្រុង​ហុងកុង ហើយ​នៅ​ឆ្នាំ​១៩៩១ លោក​បាន​បង្កើត​ការិយាល័យ​រូបថត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​មួយ​នេះ។ លោក Stefan ក៏​បាន​ថត​សកម្មភាព​និស្សិត​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​១៩៩២​ផងដែរ។ លោក​ធ្លាប់​ធ្វើការ​ឲ្យ​កាសែត The New York Times ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press និង​កាសែត​ដទៃ​ទៀត។ នៅ​ឆ្នាំ​១៩៩៥ លោក​បាន​ត្រឡប់​មក​រាជធានី ភ្នំពេញ​វិញ។ បន្ទាប់​មក​លោក​ក៏​បាន​ប្ដូរ​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ លោកStefanបាន​កើត​នៅ​ឆ្នាំ​១៩៦៥​ក្នុង​រដ្ឋធានី Washingtonហើយ​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​១៩៩៦។

លោក Robert Ellis ជា​ឪពុក​របស់​លោក Stefan Ellis។ (រូបថតផ្តល់ឲ្យ)
លោក Robert Ellis ជា​ឪពុក​របស់​លោក Stefan Ellis។ (រូបថតផ្តល់ឲ្យ)

លោក Robert Ellis ដែល​ត្រូវ​ជា​ឳពុក​របស់​លោក​ Stefan បាន​សម្រេច​បរិច្ចាគ​កម្រង​រូបភាព​អំពី​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ​ដល់​មជ្ឈមណ្ឌល​បុប្ផាណា​សម្រាប់​តាំង​ពិពណ៌​ជា​សាធារណៈ។ នាង ហុង ចិន្តា នៃ VOA បាន​សម្ភាស​លោក Robert តាម​ទូរស័ព្ទ​ពី​រដ្ឋ កាលីហ្វ័រញ៉ា អំពី​ការបរិច្ចាគ​រូបថត​ដែល​កូនប្រុស​របស់​លោក​បន្សល់​ទុក​ទាំង​នោះ៕

ក្មេង​ស្រី​ម្នាក់​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)
ក្មេង​ស្រី​ម្នាក់​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)

ទិដ្ឋភាព​ទូទៅ​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)
ទិដ្ឋភាព​ទូទៅ​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ព្រំដែន​ថៃ។ (រូបថត៖ Stefan Ellis)

XS
SM
MD
LG