ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​វៀតណាម​កំពុង​ស្វះ​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី ដើម្បី​ជំនួស​កិច្ច​ព្រម​ព្រៀង​ TPP


បុរស​ម្នាក់​លើ​ខោអាវ​នៅ​ផ្សារ Dong Xuan ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២។

សម្រាប់​សហរដ្ឋ​អាមេរិក​ ប្រទេស​វៀតណាម ជា​គំរូ​មួយ​បង្ហាញ​ថា​ចំណង​ទាក់​ទង​សេដ្ឋកិច្ច អាច​កើត​ចេញ​ពី​គំនរ​ផេះ​នៃ​សង្គ្រាម ប៉ុន្តែ​ឥឡូវ​នេះ​ភាពច្របូក​ច្របល់​នៅ​ក្នុង​ឆ្នាំ​២០១៦ បាន​នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​វៀតណាម​ធ្លាប់​មាន​ក្តី​សង្ឃឹម​ថា​ ខ្លួន​នឹង​ទទួល​បាន​ភាព​រុង​រឿង​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ TPP។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​គាំង​ដំណើរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋាភិបាល​ក្រុង​ហាណូយ​ត្រូវ​រៀប​ចំ​ខ្លួន​ឡើង​វិញ។ ជា​ជាង​បង្ហាញ​នូវ​គោល​ជំហរ​ដ៏​រឹង​មាំ​មួយ វៀតណាម​ហាក់​ដូច​ជា​ចាត់​ទុក​កិច្ចព្រមព្រៀង TPP ថា​នៅ​មាន​ដំណើរ​ការ​ផង​ និង​គ្មាន​ដំណើរ​ការ​ផង។

កាល​ពី​ដើម​ឆ្នាំ​នេះ វៀតណាម​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​ទំហឹង​ រហូត​ដល់​ពេល​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ គឺ​លោកស្រី​ Hillary Clinton និង​លោក​ Donald Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​អ្នក​ទាំង​ពីរ​មិន​ចូល​ចិត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នោះ​ទេ។ បន្ទាប់​ពី​ពេល​នោះ​មក វៀតណាម​បាន​ដក​ការ​អនុម័ត​ទៅ​លើ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​ TPP ​ចេញ​ពី​របៀប​វារៈ​របស់​សភា​វៀតណាម​វិញ ដើម្បីកុំ​ឲ្យ​អាម៉ាស​មុខ​ទាន់។

ក្រុម​មេ​ដឹកនាំ​វៀតណាម បាន​ឈប់​អួត​អាង​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ប្រទេស​១២​ជា​សមាជិក​នោះ​ត​ទៅ​ទៀត​ហើយ ហើយ​បាន​ងាកទៅ​ផ្តោត​ទៅលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ជំនួស​វិញ៕

XS
SM
MD
LG