ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម​ប្រកាន់​យកគោល​នយោបាយតឹងរ៉ឹង​ចំពោះ​​ចិន​ស្តីពី​ការទាម​ទារ​ផ្លូវនាវាចរណ៍


រូបភាព​ឯកសារ៖ ស្ថានីយ​អណ្តែត​សម្រាប់​យាម​របស់​វៀតណាម​ដែល​បាន​ឃើញ​នៅ​លើ​កោះ Truong Sa។

វៀត​ណាម​កំពុងពង្រីកផ្លូវយន្តហោះ​យោធា​នៅ​លើ​កោះ​ដ៏តូច​មួយ​ដើម្បី​ជួយ​ទប់​ទល់​នឹងភាព​គគ្លើន​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន​ដើម្បី​ត្រួតត្រាជម្លោះ​ទឹក​ដី​ដ៏​ធំ​របស់​តំបន់​អាស៊ី​នៅពេល​ដែល​ប្រទេស​ផ្សេង​ទៀត​ទាម​ទារ​រក្សា​ការ​ស្ងប់​ស្ងាត់ឬ​ស្វះ​ស្វែង​ធ្វើ​ការចរចា​។

រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ​កំពុង​ពង្រីកផ្លូវ​យន្តហោះ​នៅ​លើ​កោះ​មួយ​នៃ​ប្រ​ជុំ​កោះ Spratly​ដែល​ជា​ប្រជុំ​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ពី​ប្រវែង៧៦២​ម៉ែត្រ​ទៅ​ដល់១ពាន់​៥ម៉ែត្រ​ហើយ​នឹងកំពុង​ស្ថាបនាអាគារ​សម្រាប់​ទុក​យន្តហោះ ​នេះ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌល​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​យន្តហោះ​កាន់​តែ​វែង​ឡើង ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យន្តហោះ​ស៊ើបយកការណ៍​ផ្លូវ​នាវាចរណ៍​របស់​កងទ័ព​អាកាស។

ការ​ប្រើប្រាស់​សមុទ្រ មោទនភាព​ជាតិ​ដ៏​ខ្លាំង​ហើយ​និង​ប្រវត្តិនៃ​ជម្លោះ​ដ៏​ប្រល័យ​កំពុង​ជំរុញ​ឲ្យ​វៀត​ណាមសង់​សំណង់​ការពារ​នៅ​លើ​កោះ​រាប់​សិប​នៅ​ក្នុង​ចំណោម​ប្រជុំ​កោះ​នោះ។

លោក Adam McCarty ប្រធាន​សេដ្ឋ​វិទូ​នៅឯ​អង្គការ Mekong Economics ក្នុង​ទីក្រុង​ហាណូយ ​បាន​និយាយ​ថា «វៀតណាម​ត្រូវតែ​លេង​ល្បែង​នេះ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត។ វៀត​ណាម​ប្រាកដ​ជា​មិន​ចង់​ធ្វើ​ឲ្យចិន​ខឹង​សម្បារ​ទេ ​ក៏ប៉ុន្តែ​វៀត​ណាមក៏​មិន​ចង់​ឲ្យ​ចិន​ធ្វើ​អ្វី​ទៅ​តាម​ចិន​ចង់​ធ្វើ​នោះ​ដែរ‍»។

ចិនក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី កោះ​តៃវ៉ាន់​និង​ប្រទេស​ហ្វីលីពីន​ខឹង​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ដោយ​ការ​ពង្រីក​ការទាម​ទារដ៏​ឆាប់​រហ័សរបស់​ខ្លួន​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​ចំនួន៣លាន​៥សែនគីឡូម៉ែត្រ​ការ៉េ៕

XS
SM
MD
LG