ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អនុប្រធានា​ធិបតី​ស.រ.អា Mike Pence ចាប់ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក


លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ Mike Pence ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំជាមួយ​មេដឹកនាំ​ពាណិជ្ជកម្ម​ក្នុងសាល​ប្រជុំ​តុលាការ​ភាគខាងត្បូង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​០៤ មេសា​ ២០១៧។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence ចាប់ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​នឹង​រួម​បញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​មាន​ភាព​មិន​ចាញ់​មិន​ឈ្នះ​ដ៏​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មក។

​លោក​អនុប្រធានា​ធិបតី​អាមេរិកPence ​បាន​ចាក​ចេញ​ពី​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ដែល​នឹង​មាន​រយៈ​ពេល​១០​ថ្ងៃ​ដើម្បី​បំពេញ​ទស្សនកិច្ច​ប្រ​ទេស​៤​ដែល​រួមមានការ​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ឥណ្ឌូនេស៊ី ​អូស្រ្តាលី ​និងកោះ​ហាវ៉ៃ។

វាជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​មួយ​របស់​លោក​អនុប្រធានា​ធិបតី​ទៅ​កាន់​តំបន់​អាស៊ី​និងឆ្នេរមហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​នៅ​ទី​នោះ​លោក​អនុប្រធានា​ធិបតី​នឹង​ជួប​ជាមួយ​ពួក​មេដឹកនាំ​ដើម្បី​ពិភាក្សាពី​បញ្ហា​ពាណិជ្ជកម្ម ​សេដ្ឋ​កិច្ច​និង​សន្តិសុខ ​រួមទាំង​សកម្មភាព​បង្ករហេតុ​របស់​ប្រទេស​កូរ៉េខាង​ជើង​ផង។

​លោក Marc Lotter ​អ្នកនាំ​ពាក្យ​លោក​អនុ​ប្រធានាធិបតី​អាមេរិក ​បាន​ប្រាប់ VOAថា ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​វិធី​ដោះ​ស្រាយ​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ពីការ​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំងទៅលើ​សម្ព័ន្ធមិត្ត​និង​ភាព​ជាដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ទោះបី កូរ៉េខាង​ជើង​មិន​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លែអ៊ែ​រកាលពី​ថ្ងៃ​សៅរ៍​ដូច​ដែល​ពួក​អ្នក​ជំនាញ​ខ្លះ​បាន​រំពឹង​ទុកក៏ដោយ ក៏​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un ​បាន​ធ្វើ​ជា​អធិបតី​ភាព​ក្បួន​ព្យុះ​ហយាត្រា​កងទ័ព​ក្នុងការ​ប្រារព្ធ​ខួបកំណើត​ថ្ងៃ១៥ ខែ​មេសា របស់​សពលោក Kim Il Sung ជីតា​របស់​លោក​ Kim Jong Un និង​ជា​មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG