ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភា​អាមេរិក​តែង​តាំង​ចៅក្រម​តុលាការ​កំពូល​ដែល​លោក​ ត្រាំ​ បាន​ជ្រើសរើស​


រូបឯកសារ៖ លោក Neil Gorsuch នៅ​ក្នុង​វិមាន​ Capitol Hill កាល​ពី​ខែ​មីនា។

ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​សំឡេង​៥៤​ទល់​នឹង​៤៥​ កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​តែង​តាំង​បេក្ខភាព​របស់​លោក ​Neil Gorsuch ​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​នៅ​ក្នុង​ការបោះឆ្នោត​មួយ ដែល​សម្រេច​ដោយ​គោលការណ៍​របស់​គណបក្ស។ ​

លោក​អនុ​ប្រធានាធិបតី ​Mike Pence ​បាន​មាន​វត្តមាន​នៅ​ក្នុង​ព្រឹទ្ធសភា ​ដើម្បី​ធ្វើ​ជា​ប្រធាន​នៃ​ការ​បោះឆ្នោត​តែងតាំង​នេះ។

ការ​បោះឆ្នោត​ដើម្បី​តែង​តាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រើ​ប្រាស់​សំឡេង​ភាគ​ច្រើន​របស់​ពួក​គេ​ដើម្បី​ជា​វិធីសាស្រ្ត​បំបាត់​ភាព​ជាប់​គាំង​ដែល​ហៅ​ថា ​"nuclear option"​ ឬ​ជម្រើស​មិន​ច្បាស់​លាស់។ វិធីសាស្រ្ត​នេះ​កែ​ប្រែ​បទ​បញ្ញត្តិ​របស់​ព្រឹទ្ធសភា​ដើម្បី​យក​ឈ្នះ​លើ​នីតិវិធី​រារាំង​របស់​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​លើ​បេក្ខភាព​របស់​លោក Gorsuch។ ​

ចំពោះ​តម្រូវ​ការ​កែប្រែ​បទបញ្ញត្តិ​នេះ​ សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា ពួកគេ​គ្មាន​ជម្រើស​អ្វី​ទេ​ក្រៅ​ពី​ធ្វើ​ការ​កែប្រែ​យ៉ាង​ដូច្នេះ៕

XS
SM
MD
LG