\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump ​ប្រហែល​ជា​រក្សា​ទុក​ផ្នែក​ខ្លះ​នៃ​ធានារ៉ាប់រង ​សុខភាព ​Obamacare


ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក Donald Trump បាន​ជួប​ជាមួយ​លោក​ Barack Obama ដើម្បី​ពិភាក្សា​នៅ​សេតវិមាន។

ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក Donald Trump បាន​ជួប​ជាមួយ​លោក​ Barack Obama ដើម្បី​ពិភាក្សា​នៅ​សេតវិមាន។

ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​អាមេរិក​លោក Donald Trump បាន​ប្រាប់​កាសែត Wall Street Journal ថា ក្រោយ​ពេល​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ Barack Obama រួច​ លោក​នឹង​ពិចារណា​ក្នុង​ការ​រក្សា​ទុក​ផ្នែក​ខ្លះ​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខភាព​ដែល​ហៅ​ថា Obamacare នោះ។

នៅ​ក្នុង​បទ​សម្ភាសន៍លើក​ដំបូង​បង្អស់​បន្ទាប់​ពី​លោក​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី កាលពី​ថ្ងៃ​អង្គារ លោក Trump បាន​ថ្លែង​ថា លោក​ប្រហែល​រក្សា​ការ​ហាម​ឃាត់​ដែល​ប្រឆាំង​នឹង​ការ​ផ្តល់​ធានា​រ៉ាប់រង​ជូន​ដល់​អ្នក​ដែល​មាន​ជំងឺ​ និង​ប្រាក់​បម្រុង​ដែល​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​អាច​ឲ្យ​កូនៗ​របស់​ពួក​គេ​មាន​ធានា​រ៉ាប់​រង​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​ពួក​គេ​ពេញ​វ័យ។

លោក Trump បាន​ថ្លែង​ថា លោក​ពេញ​ចិត្ត​ចំពោះ​ចំណុច​ទាំង​ពីរ​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខភាព Obamacare យ៉ាង​ខ្លាំង។

លោក Trump ធ្លាប់​និយាយ​ថា​ការ​លុប​ចោល​ច្បាប់​ធានា​រ៉ាប់​រង​សុខភាព Obamacare គឺ​ជា​អាទិភាព​ក្រោយ​ពេល​លោក​ចូល​កាន់​តំណែង។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ លោក​បាន​ថ្លែង​ថា លោក​នឹង​ពិចារណា​ទៅ​លើ​សំណើ​របស់​លោក Obama​ ដោយ​ការ​គោរព៕

XS
SM
MD
LG