ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមមន្ត្រី​អាមេរិក​និយាយ​ថា​លោក​ Assad ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ជា​មេដឹកនាំ​ស៊ីរី


អ្នក​ស្រី​ ​Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បង្ហាញ​រូបភាព​អំពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខសម្រាប់​ប្រទេស​ស៊ីរី នៅ​ស្នាក់​ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី៥ ខែមេសា។

ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​មិន​អាច​កើតឡើង​នោះ​ទេ​ ប្រសិន​បើ​លោក​ប្រធានាធិបតី ​Bashar al-Assad នៅ​កាន់​អំណាច។

នៅ​ក្នុង​អត្ថាធិប្បាយ​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ លើ​សារព័ត៌មាន ​CNN លោក​ស្រី ​Nikki Haley ​បាន​មាន​ប្រសាសន៍​ថា៖ «គ្មាន​ជម្រើស​អ្វី​សម្រាប់​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ប្រសិន​បើ​លោក ​Assad​ នៅ​តែ​ជា​មេដឹកនាំ​របប​នេះ»។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Rex Tillerson បាន​មាន​ប្រសាសន៍​ថា ការ​កម្ចាត់​ក្រុមរដ្ឋ​ឥស្លាម​នៅ​តែ​ជា​អាទិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ក្នុង​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​អាទិត្យ​លើ​កញ្ចក់​ទូរទស្សន៍ ​CBS​ ក្នុង​កម្មវិធី ​Face the Nation លោក Tillerson បាន​មាន​ប្រសាសន៍​ថា៖ «អាទិភាព​ទី​មួយ​គឺ​ត្រូវ​កម្ចាត់​ពួក​រដ្ឋ​ឥស្លាម។ ហើយ​នៅ​ពេល​ដែល​ការ​គំរាម​កំហែង​ពី​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​កាត់​បន្ថយ​ឬ​បំបាត់​ចោល​ទាំងស្រុង ខ្ញុំ​គិត​ថា​យើង​អាច​ផ្តោត​យកចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់​ទៅ​លើ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​មាន​ស្ថេរភាព​ឡើង​វិញ៕

XS
SM
MD
LG