ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ជប៉ុន​សម្រេច​គាំទ្រ​ការ​ប្ដូរ​ទីតាំង​មូលដ្ឋាន​ទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​កោះ Okinawa


ភ្ញៀវ​កំពុង​មើល​មូល​ដ្ឋាន​ទ័ព​សហរដ្ឋអាមេរិក​ Futenma នៅ Ginowan ខេត្ត​ Okinawa ប្រទេស​ជប៉ុន​ Japan កាល​ពី​ថ្ងៃទី ០៣ ឧសភា ២០១០។

តុលាការ​កំពូល​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​សម្រេច​គាំទ្រ​គម្រោង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ផ្លាស់ប្ដូរ​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កោះ Okinawa ដែល​នេះ​ជា​អ្វី​ដែល​អាច​ដោះស្រាយ​តាម​ការ​ចង់​បាន​របស់​អ្នក​ប្រឆាំង​ដែល​ចង់​ឲ្យ​មូលដ្ឋាន​នេះ​ស្ថិត​នៅ​ទីតាំង​ផ្សេង។

តុលាការ​បាន​បញ្ជាក់​ថា អភិបាល​ខេត្ត Okinawa លោក Takeshi Onaga បាន​ធ្វើ​ទង្វើ​ខុស​ច្បាប់ នៅ​ពេល​ដែល​លោក​មិន​ធ្វើ​តាម​ការ​បញ្ជា​របស់​អភិបាល​ខេត្ត Okinawa ដែល​កាន់​តំណែង​មុន​លោក ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៥ ដើម្បី​ឲ្យ​មាន​ការ​ឈូស​ឆាយ​ដី​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​កន្លែង​សម្រាប់​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស Futenma។

រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចង់​ឲ្យ​មូលដ្ឋាន​ទ័ព Futenma នេះ ប្ដូរ​ចេញ​ទៅ​កាន់​ទីតាំង​ឆ្ងាយ​ដាច់​ស្រយាល​ពី​តំបន់​ប្រជុំ​ជន ដើម្បី​បញ្ហា​សុវត្ថិភាព។ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ​លើ​កោះ Okinawa ចង់​ឲ្យ​មូលដ្ឋាន​ទ័ព​អាកាស​នេះ​ប្ដូរ​ចេញ​ទៅ​កាន់​ទីតាំង​ផ្សេង​ចេញ​ពី​កោះ Okinawa នេះ​តែ​ម្ដង ដោយ​ហេតុ​ថា​មាន​សំឡេង​រំខាន និង​មាន​អំពើ​ឧក្រិដ្ឋ និង​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​មូលដ្ឋាន​ទ័ព​អាកាស​នេះ​បាន​កើតឡើង។

កោះ Okinawa ជា​កោះ ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ដែល​ផ្ដើម​ចេញ​ពី​កោះ​នេះ ទាហាន​និង​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​អាច​ឆ្លើយតប​ទៅ​នឹង​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង​នានា​នៅ​ទូទាំង​ទ្វីប​អាស៊ី។ កោះ​នេះ​ជា​មូលដ្ឋាន​នៃ​អំណាច​យោធា​សហរដ្ឋ​អាមេរិក​តាំង​ពី​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ម្ល៉េះ៕

XS
SM
MD
LG