ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទបញ្ជា​របស់​ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិកផ្តោត​លើការ​អនុវត្តច្បាប់​អន្តោ​ប្រវេសន៍​ដ៏​ខ្លាំង


រដ្ឋមន្រ្តី​សន្តិសុខមាតុភូមិ​លោក John Kelly (កណ្តាល)​រួម​ជាមួយ​លោក​នាយកស្តីទី​ផ្នែក​អន្តោប្រវេសន៍និង​ការ​ពង្រឹង​គយ​ Thomas Homan (ស្តាំ) និងសមាជិក​​សន្តិសុខម្នាក់ចូលរួម​ក្នុង​សន្និសីទកាសែត​ការការពារ​ព្រំដែន​និង​គយ។

ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​ចេញអនុស្សរណៈ២ដែល​បញ្ជាក់ពី​ការ​អនុវត្ត​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ ដើម្បី​បញ្ឈប់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ខណៈ​ដែល​និរទេស​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាសស្នាម​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ឯកសា​ទាំងនោះ ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​លោក John Kelly រដ្ឋមន្រ្តី​ក្រសួងសន្តិសុខ​មាតុភូមិ​បាន​ពង្រីក​បញ្ជីឈ្មោះ​អាទិភាព​សម្រាប់​ជន​អន្តោ​ប្រវេសន៍​ដែល​ប្រឈមការ​យក​ចេញ​ពី​ប្រទេស​អាមេរិក សង្ខេប​ផែនការ​ដើម្បី​ជួល​ភ្នាក់​ងារ​ពង្រឹង​ច្បាប់​រាប់​ពាន់​នាក់ ​ហើយ​ចាត់​តាំង​ឲ្យ​ពួកអាជ្ញាធរមូលដ្ឋាន​ធ្វើ​ជាមន្រ្តី​អន្តោប្រវេសន៍​ដើម្បី​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍។

ឯកសារ​នោះ​បាន​សរសេរថា «ចូលជាធរមាន​ជាបន្ទាន់ បុគ្គលិក​ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិកត្រូវតែ​អនុវត្ត​ន៍ឲ្យ​បាន​ស្មោះ​ត្រង់នូវច្បាប់​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​អ្នក​ដែល​ត្រូវ​យក​ចេញ​ពី​ប្រទេស​អាមេរិក‍»។

អនុស្សរណៈទាំង​នោះដែល​បាន​ធ្លាយ​ចេញ​ទៅ​កាន់​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​មាន​ការលើក​លែង​តែមួយ​គត់គឺ៖ អ្នក​ដែលទទួល​បានការគាំទ្រ​ពី​ច្បាប់ DACA គឺ​ជន​អន្តោ​ប្រវេសន៍ដែល​បាន​មក​សហរដ្ឋ​អាមេរិក​តាំងពី​នៅក្មេង​ហើយ​បាន​ត្រូវ​ការពារ​នៅ​ក្រោម​កម្មវិធី​នោះ​ដែល​បាន​បង្កើត​ឡើង​ដោយ​អតី​ត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា។

​ជន​អន្តោប្រវេសន៍​គ្មានក្រដាស​ស្នាម​ប្រហែល​៧សែន​៥ម៉ឺននាក់​ដែល​បាន​ត្រូវ​គេ​យក​មកកាន់​សហរដ្ឋ​អាមេរិក​ជាកូន​ក្មេង ដែល​គេ​ស្គាល់​ថា «​អ្នក​សុបិន្ត​‍»ដែល​អាស្រ័យ​លើ​កម្មវិធី​នេះ​ដើម្បី​រស់​នៅ​និង​ធ្វើ​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​និរទេស​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ៕

XS
SM
MD
LG