ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អភិបាល​រដ្ឋ​ប្រចាំ​សហរដ្ឋ​អាមេរិក​ ពិភាក្សា​បញ្ហា​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​និង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំឆ្នាំ


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump លើក​មេដៃ​ខណ​ដែល​លោក​មកថ្លែង​នៅ​ក្នុងសន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​កាល​ពី​ថ្ងៃទិ​២៤ កុម្ភៈ​ ២០១៧ទីក្រុង Oxon Hill រដ្ឋ Maryland។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump លើក​មេដៃ​ខណ​ដែល​លោក​មកថ្លែង​នៅ​ក្នុងសន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​កាល​ពី​ថ្ងៃទិ​២៤ កុម្ភៈ​ ២០១៧ទីក្រុង Oxon Hill រដ្ឋ Maryland។

គម្រោង​មួយ​លាន​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ជួស​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បែក​បាក់​របស់​សហរដ្ឋ​អាមេរិក គឺជា​ប្រធាន​បទ សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​អភិបាល​រដ្ឋ​ទូទាំង​ប្រទេស​ចំនួន​បី​ថ្ងៃ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន។

កំណែ​ទម្រង់​វិស័យ​សុខាភិបាល អប់រំ ភាព​អត់​ឃ្លាន​របស់​កុមារ និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ជា​គោលនយោបាយ​សំខាន់​ ដែល​នឹង​ត្រូវ​បាន​គេ​ពិភាក្សា​ផង​ដែរ នៅ​ក្នុង​ការ​ប្រជុំ​របស់​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ ​រដូវ​រងា​ប្រចាំ​ឆ្នាំ​របស់​គណៈ​អភិបាល​រដ្ឋ​ មកពី​គណបក្ស​ទាំង​ពីរ នេះ​បើ​យោង​តាម​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ។​

កាល​ពី​ថ្ងៃ​សុក្រ អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា លោក Jerry Brown បាន​ប្រកាស​ពី​គម្រោង ៤៣៧ លាន​ដុល្លារ សម្រាប់​គ្រប់គ្រង​ទឹកជំនន់ និង​ឆ្លើយតប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាក់​ទំនប់ ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ប្រមាណ ២០ម៉ឺន​នាក់៕

XS
SM
MD
LG