ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក​ប្រគល់​រង្វាន់​ស្ត្រី​អង់អាច​ក្លាហាន​អន្តរជាតិ


លោក​ជំទាវ Melania Trump និង​លោក​អនុរដ្ឋមន្ត្រី Shannon ថត​រូប​ជាមួយ​នឹង​អ្នក​ទទួល​ពានរង្វាន់​ស្ត្រី​អង់អាច​អន្តរជាតិ​ឆ្នាំ២០១៧។

លោក​ជំទាវ​ទី​មួយ​សហរដ្ឋ​អាមេរិក Melania Trump ​បាន​ប្រគល់រង្វាន់​ស្ត្រី​អង់​អាច​ក្លាហាន​អន្តរជាតិ​ដល់​ស្ត្រី​១៣​នាក់​នៅក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក​ជំទាវ ​Trump ​បាន​មាន​ប្រសាសន៍​ថា «ស្ត្រី​ដែល​បាន​ទទួល​រង្វាន់​កិត្តិយស​ទាំង​នេះ​ដែល​ស្ថិត​នៅវេទិកា​ជាមួយ​ខ្ញុំ​បាន​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ខ្លួន​ ហើយ​និង​ដើម្បីសិទ្ធិអ្នក​ដទៃ​ទៀត។ ​ក្នុង​ការ​ប្រយុទ្ធ​នីមួយៗ ដូចជា​ជាមួយ​រដ្ឋាភិបាល តុលាការ ភាព​លម្អៀង​ខាង​យេនឌ័រ ភេរវកម្ម​ សង្គ្រាម​ និង​អំពើ​ពុករលួយ​ ហើយ​នៅ​ពេល​នេះ​បាន​ប្រឈម​ទោសពៃរ៍​យ៉ាង​ខ្លាំង​រួម​មាន​ការ​ចាប់​ដាក់​គុក​ និង​ស្លាប់។ ដោយ​ការ​សាមគ្គីភាព​គ្នា​ជា​មួយ​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក​ ត្រូវ​តែ​បញ្ជូន​សារ​យ៉ាង​ច្បាស់​ថា ​យើង​កំពុងមើល​អំពី​បញ្ហា​នេះ។ ​ដូច្នេះ វា​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​បន្ត​ធ្វើ​ឲ្យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​ជ័យ​ជម្នះ​នីមួយៗ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ស្ត្រី គ្រប់​ការ​ព្យាយាម​ទាំងអស់ ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ដើម្បី​ប្រយុទ្ធ​សម្រាប់​អ្នក​ដែល​មិន​អាច​ប្រយុទ្ធ​ដើម្បី​ខ្លួន​ឯង‍»។

រង្វាន់​ស្ត្រី​អន្តរជាតិ​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ផ្តល់​កិត្តិយស​ដល់​ស្ត្រី​នៅ​ជុំ​វិញ​ពិភពលោក​ដើម្បី​បង្ហាញ​នូវ​ភាព​អង់អាច​ក្លាហាន​ និង​ភាព​ជា​មេដឹកនាំ​នៅ​ការ​គាំទ្រ​របស់​ពួកគេ​ដើម្បី​សន្តិភាព យុត្តិធម៌ ​សិទ្ធិ​មនុស្ស សមភាព​ខាង​យេនឌ័រ​ហើយ​និង​ការ​ផ្តល់​អំណាច​ដល់​ស្ត្រី ​ដែល​ជា​រឿយៗ​មាន​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង។

​ចាប់​តាំង​ពី​ការ​បង្កើត​រង្វាន់​នេះ​នៅ​ឆ្នាំ​២០០៧​មក ​កម្មវិធី​នេះ ​បាន​ផ្តល់​រង្វាន់​ដល់​ស្ត្រី​ជាង​១​រយនាក់​មក​ប្រទេស​៦០។

​លោក​ជំទាវ​ Trump ​បាន​ប្រគល់​រង្វាន់​នេះ​ជាមួយ​លោក Thomas Shannon អនុរដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ៕

XS
SM
MD
LG