ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​អន្តរជាតិ ទាក់ទង​នឹង​ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស

  • សាយ មុន្នី

លោក​នី ចរិយា​ (កណ្តាល) អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក ​​លោក​ស្រី ​លឹម មុន្នី (ឆ្វេង) និងលោក ​នី សុខា​ (ស្តាំ) ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។ (VOA Khmer)

ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង ក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​រិះគន់​សហភាព​អឺរ៉ុប​ថា ​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដោយសារ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ រិះគន់​ការ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​បន្ថែម​ទៀត​ដល់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤​រូប​របស់​អង្គការ​អាដហុក និង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ១រូប​នោះ។

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​និង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស ទាក់ទង​នឹង​ការ​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាហុក​បួន​រូប ​គឺ​លោកស្រី លឹម មុនី លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា ហើយ​នឹង​អតីត​បុគ្គលិកម្នាក់​ទៀត​នៃ​សមាគម​នេះ​ដែរ​គឺ​លោក នី ចរិយា ដែល​បច្ចុប្បន្ន​ក្លាយ​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក​នី ចរិយា​ (កណ្តាល) អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក ​នី សុខា​ លោក​ ណៃ វ៉ង់ដា​ លោក​ យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។ (VOA Khmer)

សហរដ្ឋ​អាមេរិក ក៏​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ទាំង​នេះ ហើយ​ក៏​ស្នើ​ឲ្យ​កម្ពុជា គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នេះ។ នេះ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

រូបភាព​ថតពី​គេហទំព័រ​របស់​ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
រូបភាព​ថតពី​គេហទំព័រ​របស់​ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង ក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​រិះគន់​សហភាព​អឺរ៉ុប​ថា ​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដោយសារ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ រិះគន់​ការ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​បន្ថែម​ទៀត​ដល់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤​រូប​របស់​អង្គការ​អាដហុក និង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ១រូប​នោះ។

បន្ទាប់​ពី​អ្នក​ទាំង​៥ បាន​ជាប់​ឃុំ​ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ សហភាព​អឺរ៉ុប​បាន​ដកស្រង់​ពី​ការ​លើកឡើង​របស់​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ដែល​បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​ថា «​ជា​ការ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ​ជាបន្ទាន់»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក គឺ​អ្នក​នាង Heather Nauert បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក ក៏​បាន​កត់​សម្គាល់​ពី​ការ​លើកឡើង​កាល​ពី​ខែ​វិច្ឆិកា​របស់​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ដែរ​ថា ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​នេះ គឺ«​ធ្វើឡើង​តាម​អំពើ​ចិត្ត»៕

XS
SM
MD
LG