ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា ទម្លាក់​គ្រាប់​បែក​ដ៏​ធំ​បំផុត​ទៅ​លើ​បរិវេណ​របស់​ក្រុម​រដ្ឋ​ឥស្លាម​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


គ្រាប់​បែក​នោះ​ហៅ​កាត់​ថា MOAB មាន​គ្រឿង​ផ្ទុះ​ចំនួន​១១តោន។ ផ្អែក​លើ​អក្សរ​កាត់​របស់​គ្រាប់​បែក​នោះ កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក មាន​ឈ្មោះ​ហៅ​ក្រៅ​ថា មហា​គ្រាប់​បែក ឬ «Mother of All Bombs»។

យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទម្លាក់​គ្រាប់​បែក​មាន​កម្លាំង​ដ៏​ខ្លាំង​បំផុត​ដែល​មិនមែន​ជា​គ្រាប់​បែក​បរិមាណូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ​ទៅ​លើ​រូង​ក្រោម​ដី​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក Achin នៃ​ខេត្ត Nangarhar នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។

គ្រាប់​បែក​នោះ​ហៅ​កាត់​ថា MOAB មាន​គ្រឿង​ផ្ទុះ​ចំនួន​១១តោន។ ផ្អែក​លើ​អក្សរ​កាត់​របស់​គ្រាប់​បែក​នោះ កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក មាន​ឈ្មោះ​ហៅ​ក្រៅ​ថា មហា​គ្រាប់​បែក ឬ «Mother of All Bombs»។

លោក Adam Stumpអ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា នេះ​ជា​ការប្រើប្រាស់​គ្រាប់​បែក​លើក​ទី១ នៅ​ក្នុង​ស្ថានភាព​សមរភូមិ​បែប នេះ។

លោក Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ​លោក​មិន​បាន​ដឹង​ថា ​តើ​លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ផ្តល់​ការ​យល់ព្រម​ឲ្យ​មាន​ចំណាត់ការ​ខាង​យោ​ធា ឬ ទេ។

លោក​ឧត្តមសេនីយ៍ John Nicholsonមេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា គ្រាប់បែក​នោះ​បាន​ត្រូវ​ទម្លាក់​នៅក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើងនូវ​ការ​ប្រើប្រាស់​ត្រង់​សេ​និង​រូង​ក្រោមដី​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​ការពារ​ខ្លួន។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​តើ​ទីតាំង​ដ៏​រឹង​មាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​រង​ការខូចខាត​ដល់​កម្រិត​ណា ឬ ថាតើ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​ប៉ុន្មាន​នាក់​ទេ៕

ប្រែសម្រួល​ដោយ លោក ជឹង ប៉ូជីន

XS
SM
MD
LG