ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​និង​មេបញ្ជាការ​អាហ្វ្រិក​ពិភាក្សា​អំពី​សូម៉ាលី​និង​ការ​ប្លន់​តាម​សមុទ្រ


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក លោក James Mattis ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក Ali Hasan Bahdon រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ជីប៊ូទី នៅ​ពេល​​លោក​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជា Djibouti-Ambouli កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក លោក James Mattis ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក Ali Hasan Bahdon រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ជីប៊ូទី នៅ​ពេល​​លោក​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជា Djibouti-Ambouli កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា។

លោក Jim Mattis ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជីប៊ូទី ដែល​ជា​ប្រទេស​អាហ្វ្រិក​តូច​មួយ​នៅ​ប៉ែក​ខាង​កើត ដែល​មាន​មូលដ្ឋាន​យោធា​អាមេរិក​តែ​មួយ​គត់​នៅ​លើ​ទ្វីប​នេះ។ ការ​ឈប់​សំចត​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​មជ្ឈិម​បូព៌ា​ និង​ អាហ្វ្រិក។

លោក ​Mattis បាន​ហៅ​ប្រទេស​ជីប៊ូទី​ថា​ជា​ប្រទេស​មួយ​ដែល​មាន​«ភូមិសាស្ត្រ​ដ៏​សំខាន់‍»។ នាវា​ពាណិជ្ជកម្ម​និង​យោធា​រាប់​សិប​ធ្វើ​ដំណើរតាម​ផ្លូវ​ទឹក​យុទ្ធសាស្រ្ត​ជា​រៀង​រាល់​ថ្ងៃ ហើយ​កំពង់​ផែ​ជ្រៅ​របស់​ជីប៊ូទី​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ព​ជើងទឹក​អាមេរិក​និង​បារាំង និង​ប្រទេស​ប្រហែល​១០​ផ្សេង​ទៀត។ ​នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​ម្នាក់។ ​

ក្រៅ​ពី​ជជែក​ជាមួយ​នឹង​កង​កម្លាំង​បារាំង​និង​អាមេរិក​នៅ​ឯ​ជំរំ ​Lemonnier កាល​ពី​ថ្ងៃ​អាទិត្យ ​លោក Mattis ក៏​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី ​ជីប៊ូទី​ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ផង​ដែរ។

មូលដ្ឋាន​នេះ​មាន​សារៈ​សំខាន់​សម្រាប់​សមយុទ្ធ​និង​ប្រតិបត្តិការ​អាមេរិក​នៅ​លើ​ទ្វីប​នេះ ហើយ​កងកម្លាំង​ពិសេស​របស់​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​នេះ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​ក្រុម​ al-Shabab ​នៅ​ក្នុង​ប្រទេស​សូម៉ាលី ​ដែល​ជា​ប្រទេស​ជិត​ខាង​នោះ។ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​មន្ត្រី។

ទស្សនកិច្ច​របស់​លោក Mattisទៅ​កាន់​ប្រទេស​ជីប៊ូទី​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ បន្ទាប់​ពី​សេតវិមាន​បាន​សម្រេច​ទៅ​លើ​សំណើ​របស់​ក្រសួង​ការពារ​ប្រទេស​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មេបញ្ជាការ​អាហ្វ្រិក​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​ al-Shabab នៅ​ក្នុង​ប្រទេស​សូម៉ាលី ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​ដែល​ជា​ដៃគូ៕

XS
SM
MD
LG