ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កុងស៊ុល​អាមេរិកាំង​មួយ​រូប​ត្រូវ​បាន​បាញ់​ឲ្យ​របួស​នៅ​ក្នុងប្រទេស​ម៉ិកស៊ិក


នេះ​ជា​និមិត្តសញ្ញា​នៃ​ក្រុម​ស៊ើបអង្កេត FBI។
នេះ​ជា​និមិត្តសញ្ញា​នៃ​ក្រុម​ស៊ើបអង្កេត FBI។

មន្ត្រី​កុងស៊ុល​អាមេរិក​មួយ​រូប​ត្រូវ​បាន​បាញ់​ឲ្យ​របួស​កាលពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង Guadalajara ប្រទេស​ម៉ិកស៊ិក ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ព្យាយាម​ស្វែង​រក​អត្តសញ្ញាណ​របស់​ជន​សង្ស័យ។

មន្ត្រី​កុងស៊ុល​នោះ​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​យុត្តិធម៌​ប្រទេស​ម៉ិកស៊ិក។

វីដេអូ​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook ដោយ​ស្ថាន​កុងស៊ុល​អាមេរិក​បាន​បង្ហាញ​ថា​ ខ្មាន់​កាំភ្លើង​កំពុង​ចាំ​នៅ​ខាង​ក្រៅ​កន្លែង​ចត​រថយន្ត​មុន​នឹង​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​រថយន្ត​របស់​មន្ត្រី​កុងស៊ុល​រូប​នោះ​នៅ​ពាក់​កណ្តាល​ថ្ងៃ។

ខ្មាន់​កាំភ្លើង​ក្រោយ​មក​បាន​បាញ់​មន្ត្រី​កុង​ស៊ុល​រូប​នេះ​ចំ​កញ្ជក់​រថយន្ត​ខាង​មុខ​នៅ​ពេល​ដែល​រថយន្ត​នោះ​បើក​ចេញ​ពី​កន្លែង​ចត ដើម្បី​ប៉ុនប៉ង​សម្លាប់​លោក​មន្ត្រី​កុង​ស៊ុល​នោះ។

វីដេអូ​នោះ​បាន​បង្ហាញ​ទៀត​ថា​ បុរស​នោះ​ពាក់​អាវ​ពណ៌​ខៀវ និង​ពាក់​វ៉ែនតា​ខ្មៅ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ដទៃ​ទៀត​របស់​ខ្មាន់​កាំភ្លើង​រូប​នោះ​ត្រូវ​បាន​ចេញ​ផ្សាយ​នោះ​ទេ។

ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI នឹង​ផ្តល់​ប្រាក់​រង្វាន់​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប្រសិន​បើ​ជន​ណា​មាន​ព័ត៌មាន​ទាក់​ទិន​នឹង​ជន​សង្ស័យ​នោះ៕

XS
SM
MD
LG