ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ចំនួន​៣៣នាក់


អ្នក​ភូមិ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​ជនរងគ្រោះ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​តាលីបង់ និង​កងកម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ភូមិ Buz-e Kandahari ខេត្តKunduz ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នក​ភូមិ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​ជនរងគ្រោះ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​តាលីបង់ និង​កងកម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ភូមិ Buz-e Kandahari ខេត្តKunduz ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

កង​យោធា​ស.រ.អា.​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល​ផ្សព្វផ្សាយ​សេចក្តី​ល្អិតល្អន់​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ថា​ កិច្ចប្រតិបត្តិការ​យោធា​រួម​គ្នា​មួយ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ដើម​ខែ​វិច្ឆិកាបាន​បណ្តាល​ឱ្យ​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​៣៣នាក់​ស្លាប់ «ប្រកប​ដោយ​ការ​សោកស្តាយ» និង​បាន​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​២៧​នាក់​ទៀត​ត្រូវ​របួស។

បើ​តាម​ពួក​អ្នក​ស្រុក និង​ពួក​បះបោរ​ថា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ភូមិ​ Boz ក្នុង​ខេត្ត​ Kunduz មាន​ចលាចល​បាន​កម្ទេច​ផ្ទះ​រាប់​សិប​ខ្នង។ ​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ចាប់​ខ្លួន​ពួក​មេដឹកនាំ​តាលីបង់​ដែល​បាន​រៀបចំ​ផែនការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​វាយ​យក​ទី​រួមខេត្ត​ Kunduz នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ពួកមន្ត្រី​យោធា​អាហ្វហ្គានីស្ថាន និង​អាមេរិកាំង។​

កង​យោធា​ស.រ.អា.​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «ដើម្បី​ការពារ​ខ្លួន​ឯង​និង​កងកម្លាំង​អាហ្វហ្គានីស្ថាន​ កង​កម្លាំង​ស.រ.អា.​បាន​បាញ់​ត​នឹង​ពួក​តាលីបង់​ក្នុង​ការ​ការពារ​ខ្លួន ដោយ​ពួកនេះ​បាន​ប្រើប្រាស់​ផ្ទះ​ជន​ស៊ីវិល​ជា​ទីតាំង​សម្រាប់​បាញ់​ទៅ​លើ​ពួក​ទាហាន​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​កង​ទាហាន​អាមេរិកាំង។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ឧត្តមសេនីយ៍​ John Nicholson មេបញ្ជាការ​កង​កម្លាំង​ស.រ.អា.​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​មាន​ប្រសាសន៍​ថា «ដោយ​មិន​គិត​ពី​កាលៈទេសៈ ខ្ញុំ​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដល់​ការ​បាត់បង់​ជីវិត​ពួក​ជន​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍។ ខ្ញុំ​ចង់ធានា​រ៉ាប់រង​ដល់​លោក​ប្រធានាធិបតី​ Ghani និង​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​ថា​យើង​នឹង​ចាត់​វិធានាការ​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG